ញូវយ៉ក៖ ការសិក្សាបានព្រមានថា ការផឹកកាហ្វេ ៤ កែវក្នុងមួយថ្ងៃ អាចឈានដល់ជិត៤ដង នឹងហានិភ័យ នៃការវិវត្តទៅជាជំងឺ ដក់ទឹកក្នុងភ្នែក ស្ថិតក្នុងចំណោមអ្នកដែលមាន ហ្សែនឆ្ពោះទៅរក សម្ពាធភ្នែកខ្ពស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវ បានដឹកនាំមកពីមន្ទីរពេទ្យ Mount Sinai ក្នុងទីក្រុងញូវយ៉កបានសិក្សា អំពីរបបអាហារសុខភាព និងទិន្នន័យហ្សែន លើមនុស្សពេញវ័យជាង...
ព័រទុយហ្កាល់៖ភាពវៃឆ្លាតពីមុនត្រូវបានផ្សារភ្ជាប់ ជាមួយនឹងគុណភាពមេជីវិតឈ្មោល ដែលជាគំនិតមួយ ឥឡូវនេះ អាចត្រូវបានបញ្ជាក់ ព្រោះអ្នកវិទ្យាសាស្ត្របានរកឃើញថា ខួរក្បាលបុរស និងការតេស្តិ៍ប្រូតេអ៊ីនមានភាពស្រដៀង គ្នាមួយចំនួន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមដឹកនាំដោយសាកលវិទ្យាល័យ Aveiro នៅប្រទេសព័រទុយហ្កាល់ បានប្រៀបធៀបប្រូតេអ៊ីនពីប្រភេទជាលិកាចំនួន ៣៣ ហើយបានរកឃើញថា ការតេស្តិ៍ និងខួរក្បាលមានប្រូតេអ៊ីនច្រើនជាង ១៣.០០០ ភាគច្រើនរួមចំណែកក្នុងការអភិវឌ្ឍជាលិកា និងទំនាក់ទំនងកោសិកា។ ការស៊ើបអង្កេតក៏បានរកឃើញភាពស្រដៀងគ្នានៃណឺរ៉ូន...
យើងអាចសង្កេតដឹង ពីចរិតរបស់មនុស្សម្នាក់ បានតាមរយៈប្រភេទឈាម របស់គេបាន ។ ដូចនេះខាងក្រោមនេះយើងខ្ញុំ នឹងប្រាប់អ្នកពីអត្តចរិតរបស់មនុស្សដែលមានឈាមប្រភេទA។ តើមានចរិតបែបណាទៅ ? -គេគឺជាមនុស្ស ដែលមើលធ្ងន់ លើយុត្តិធម៌ ភាពស្មើគ្នា។-ជាបុគ្គល ដែលមានចរិតរើសអាហារបន្តិច ហើយប្រសិនជាគេនឹកឃើញចង់ញ៉ាំអ្វី នៅពេលល្ងាចហើយ គេនឹងសម្រេចបំណងនេះ ឲ្យទាន់តែបាន។-នៅក្នុងកាបូបលុយ របស់គេគឺមានលុយណែនជានិច្ច។-ប្រសិនជាគេស្រឡាញ់ របស់អ្វីមួយហើយ គេមិនផ្លាស់ប្តូរចិត្តឡើយ។-ជាមនុស្ស ដែលមាន...
ស៊ីដនី៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សលើសទម្ងន់ ឬមនុស្សធាត់ ដែលផឹកស្រា ទោះបីជាពួកគេផឹកប្រកបដោយទំនួលខុសត្រូវ ក៏ដោយគ៏មានហានិភ័យខ្ពស់ នៃជំងឺថ្លើមជាងមនុស្សដែលមានទម្ងន់ធម្មតា ដែលផឹកដែរ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទិន្នន័យវេជ្ជសាស្រ្តពីមនុស្សជិត ៥០០.០០០ នាក់ត្រូវបាន ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ីដនីពិនិត្យមើលដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងការធាត់ និងការទទួលទានសុរា។ ពួកគេបានរកឃើញថា ការលើសទម្ងន់ ឬធាត់គួរឲ្យកត់ សម្គាល់បង្កើនឥទ្ធិពលអាក្រក់នៃជាតិអាល់កុលលើជំងឺថ្លើម និងបង្កើនហានិភ័យនៃការស្លាប់។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ចំពោះអ្នកដែលផឹក...
អង់គ្លេស៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សលើសទម្ងន់ ជាងពាក់កណ្តាលប្រឈមនឹងការរើសអើងដោយសារតែទំហំរបស់ពួកគេ ជាពិសេសនោះសមាជិកគ្រួសាររបស់ពួកគេ គឺជាអ្នកធ្វើខុសធំបំផុតនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថា អ្នកដែលមានស្លាកស្នាមទម្ងន់ងាយនឹងចៀសវាងការថែរក្សាសុខភាពដោយសារតែខ្វះការយកចិត្តទុកដាក់ពីគ្រូពេទ្យ។ ក្នុងអំឡុងពេលកុមារភាព និងវ័យជំទង់គឺនៅពេលអ្នកដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេបានស៊ូទ្រាំនឹងការរើសអើងបំផុត។ នៅចក្រភពអង់គ្លេសជំងឺធាត់គឺជាបញ្ហាទូទៅមួយត្រូវបានប៉ាន់ស្មានថា អាចប៉ះពាល់ដល់មនុស្សពេញវ័យរហូតដល់១ភាគ៤ និង១ភាគ៥នៃកុមារ។ NHS បានពន្យល់ថា វាមានសារសំខាន់ខ្លាំងណាស់ក្នុងការចាត់វិធានការដើម្បីដោះស្រាយភាពធាត់លើសទម្ងន់ ព្រោះវាក៏បណ្តាលឲ្យមានការផ្លាស់ប្តូររូបរាងជាក់ស្តែង វាអាចនាំឲ្យមានស្ថានភាពធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់អាយុជីវិត។ ភាពធាត់លើសទម្ងន់បង្កឲ្យជំងឺទាំងនេះរួមមាន...
អាមេរិក៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ចលនាស្រឡាំងកាំង និងដកដង្ហើមយ៉ាងខ្លាំងនៃចលនាTai Chi អាចមានអត្ថប្រយោជន៍ដូចជាការធ្វើលំហាត់ប្រាណធម្មតាក្នុងការដោះស្រាយការរីករាលដាលនៃមនុស្សវ័យកណ្តាលនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ Tai Chi គឺជាទម្រង់មួយនៃការធ្វើលំហាត់ប្រាណរាងកាយ និងចិត្តត្រូវបានពិពណ៌នាថា ជាការធ្វើសមាធិក្នុងចលនាដែលអនុវត្តដោយមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោកដើម្បីពង្រឹងសុខភាពនិងសតិអារម្មណ៍។ អ្នកស្ម័គ្រចិត្តមិនហាត់ប្រាណ ការធ្វើលំហាត់ប្រាណតាមបែបAerobic(ហាត់ប្រាណស្រូបអុកស៊ីសែន) ឬ Tai Chi រយៈពេល ១២ សប្តាហ៍ហើយទំហំចង្កេះរបស់ពួកគេត្រូវបានតាមដានដោយអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាក្នុងទីក្រុង Los Angeles។...
អឺរ៉ុប៖ការសិក្សាផ្អែកលើការស្រាវជ្រាវ អំពីហ្សែនថ្មី បានបង្ហាញថា នៅពេលលោកអ្នកភ្ញាក់ពីដំណេក ឬចូលគេងត្រឹមតែមួយម៉ោងមុនអាចកាត់ បន្ថយហានិភ័យ នៃជំងឺធ្លាក់ទឹកចិត្តរបស់អ្នកបានរហូតដល់២៣ ភាគរយឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Colorado Boulder បានវិភាគទិន្នន័យហ្សែនរបស់មនុស្សពេញវ័យជិត ៨៤ ម៉ឺននាក់ដែលមានដើមកំណើតអឺរ៉ុប។ ពួកគេបានរកឃើញទំនាក់ទំនងរវាងគំរូនៃការកំណត់ពេលវេលានៃការគេងមុនគេដូចជា ការក្រោកពីគេង និងចូលគេងមុនកំណត់នឹងបន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ វាអាចទៅរួចថា ការប៉ះពាល់នឹងពន្លឺកាន់តែខ្លាំង នៅពេលថ្ងៃបណ្តាលឲ្យមានឥទ្ធិពលនៃអរម៉ូនដែលអាចជះឥទ្ធិពលដល់អារម្មណ៍។...
Warwick ៖ការសិក្សាបង្ហាញថា ទារកមានមិនគ្រប់ខែ និងទារកមានទម្ងន់ស្រាល ទំនងជាងាយមានកម្រិត IQ ទាបនៅពេលដែលរូប គេពេញវ័យ ធ្វើឲ្យបាត់បង់ជាមធ្យម IQ ១២ឯណោះនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកជំនាញនៃសាកលវិទ្យាល័យ Warwick បានប្រៀបធៀបទិន្នន័យលទ្ធផលនៃការកើតពេញ ខែ (៣៧-៤១ សប្តាហ៍) និងការកើតមិនគ្រប់ខែ (២៨-៣២ សប្តាហ៍) ឬទម្ងន់ស្រាលជាង១,៥...
អង់គ្លេស៖យោងតាមការស្រាវជ្រាវអន្តរជាតិដ៏ធំមួយបានឲ្យដឹងថា ស្ត្រីដែលលេបថ្នាំប៉ារ៉ាសេតាមុលនៅពេលមានផ្ទៃពោះនៅពេលផ្តល់កំណើតដល់កុមារអាចបង្កឲ្យមានជំងឺខ្សោយស្មារតី ជំងឺកង្វះកំណើនប្រព័ន្ធខួរក្បាល ឬជំងឺ ADHD នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទិន្នន័យសុខភាពលើកុមារជាង ៧ ម៉ឺននាក់នៅក្នុងប្រទេសអឺរ៉ុបចំនួន ៦ រួមទាំងចក្រភពអង់គ្លេសត្រូវបានវិភាគដោយក្រុមមកពីសាកលវិទ្យាល័យបាសេឡូណា។ អ្នកស្រាវជ្រាវបានរកឃើញថា ៥៦ ភាគរយនៃម្តាយដែលមានកូននៅលើប្រព័ន្ធភាពយន្ដស្វិត ឬជាមួយ ADHD បានប្រើថ្នាំប៉ារ៉ាសេតាមុលនៅពេលមានផ្ទៃពោះ។ ប៉ារ៉ាសេតាមុលគឺជាថ្នាំទូទៅបំផុតដែលត្រូវបានលេបដោយស្ត្រីមានផ្ទៃពោះ ដើម្បីបំបាត់ការឈឺចាប់ដោយមានប្រហែលជា ៦៥ ភាគរយបាននិយាយថា ពួកគេបានប្រើវាអំឡុងពេលមានផ្ទៃពោះ។...
អាមេរិក៖យោងតាមក្រុមហ៊ុនជីវបច្ចេកវិទ្យា ដែលអភិវឌ្ឍផលិតផល បាននិយាយថា ត្រីសាម៉ុងដែលផ្លាស់ប្តូរហ្សែនដំបូងបង្អស់ មិនយូរប៉ុន្មាននឹងលេចចេញ នៅលើចានអាហារ ពេលល្ងាចនៅសហរដ្ឋអាមេរិក បន្ទាប់ពីវាត្រូវបានគេសម្អាត សម្រាប់ទទួលទាន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោកស្រី Sylvia Wulf នាយកប្រតិបត្តិក្រុមហ៊ុន AquaBounty Technologies ជាក្រុមហ៊ុននៅពីក្រោយនេះបាននិយាយថា ត្រីសាម៉ុង “Salmon” នឹងទៅភោជនីយដ្ឋាន និងសេវាកម្មបរិភោគអាហារនៅកណ្តាលខាងលិច និងខាងកើត។...