តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃពុធ បានទទូចដល់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ជាបន្ទាន់ នូវសម្ពាធសេដ្ឋកិច្ច ប្រឆាំងនឹងអ៊ីរ៉ង់ ដែលត្រួសត្រាយផ្លូវ សម្រាប់ការចរចា លើកិច្ចព្រមព្តៀងនុយក្លេអ៊ែរ ដែលអាមេរិកចង់ចូលខ្លួន មករួមរស់ជាមួយគ្នាវិញនោះ។ លោករូហានី ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Press TV ឲ្យដឹងថា “រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ត្រូវតែបញ្ឈប់ប្រតិបត្តិការ...
បរទេស៖ ការធ្វើតេស្តមីស៊ីល Minuteman III ដែលបាញចេញពីមូលដ្ឋានកងទ័ពអាកាស Vandenberg រដ្ឋកាលីហ្វូញ៉ា និងធ្លាក់នៅក្នុងចម្ងាយ៤.២០០ម៉ាយនោះ គឺជាភាពជោគជ័យមួយ នេះតាមសម្តីរបស់កងកម្លាំងទ័ពអាកាស នៅថ្ងៃពុធសប្ដាហ៍នេះ។ មីស៊ីលផ្លោងឆ្លងទ្វីប ដែលមិនបំពាក់ក្បាលគ្រាប់នេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានបាញ់ចេញនៅដើមយប់ថ្ងៃអង្គារ ហើយបានហោះដល់គោលដៅ នៅកោះ Kwajalein Atoll ស្ថិតនៅប្រជុំកោះ Marshall Islands។...
បរទេស៖ កងនាវាលេខ៦ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃពុធសប្ដាហ៍នេះថា នាវាដឹកជញ្ជូនរហ័ស USNS Carson City បានធ្វើទស្សនកិច្ចប្រទេសស៊ូដង់ ហើយសម្រាប់ដំណើរទស្សនកិច្ចនេះ មានន័យថា ជាការចាប់ផ្តើមភាព ជាដៃគូជាមួយយោធាស៊ូដង់។ យោងតាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក នាវាមានប្រវែង៣៣៧ហ្វីត ដែលរចនាឡើង ដើម្បីផ្ទុះឧទ្ធម្ភាគចក្រនិងរថយន្តនេះ បានធ្វើការចូលចតនៅកំពង់ផែ Port Sudan...
បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ នៅក្នុងទីក្រុងហ្សឺណែវ បាននិយាយប្រាប់សន្និសីទ គំាទ្រដោយអង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់អាវុធ នៅថ្ងៃពុធនេះថា វាស្រេចលើសហរដ្ឋអាមេរិក ធ្វើសកម្មភាពមុន ក្នុងការសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់។ លោកឯកអគ្គរដ្ឋទូត Esmaeil Baghaei Hamaneh បានមានប្រសាសន៍ដូច្នេះថា “ទំនួលខុសត្រូវនេះ គឺស្ថិតលើភាគីដែលអាក់អន់ចិត្ត ត្រូវវិលត្រឡប់ ចាប់ផ្តើមសារជាថ្មី និងប៉ះបូវនូវការខូចខាត ក៏ដូចជាធ្វើការអះអាងធានាថា...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមធ្វើជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មាធិការ យោធាកណ្ដាលមួយ ហើយលោកបានអំពាវនាវ ឲ្យការគ្រប់គ្រងនិងវិន័យ កាន់តែតឹងរឹងឡើង នៅក្នុងជួរយោធា។ កិច្ចប្រជុំនោះ ត្រូវបានធ្វើឡើង ស្របពេលដែលលោក គីម ជុងអ៊ុន ជំរុញឲ្យរួមរួមគ្នា ក្នុងបក្សកាន់អំណាចរបស់លោក ក្នុងការអនុវត្តគោលដៅ គោលនយោបាយថ្មី សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់...
កាហ្វេមួយកន្លែង ដែលមានទីតាំងនៅប្រទេសថៃ កែច្នៃយកយន្តហោះ Airbus A330 មកធ្វើជាទីតាំង ដើម្បីទាក់ទាញភ្ញៀវឲ្យចូលទិញ។ មានទីតាំងនៅខេត្តឈុន បូរី ចម្ងាយជាង ១៦០គីឡូម៉ែត្រពីរាជធានីបាំងកក ហាងកាហ្វេដែលមានឈ្មោះថា <<331 Station Coffee War>> នេះ បានទាក់ទាញភ្ញៀវ ឲ្យចូលមកជាច្រើននាក់ មិនមែនដោយសារតែរសជាតិកាហ្វេមួយមុខទេ ប៉ុន្តែគឺគំនិតដ៏ច្នៃប្រឌិត របស់ម្ចាស់ហាង...
ពេលដែលមហាសេដ្ឋីពិភពលោក Elon Musk ស្ថិតក្នុងវ័យ ១៧ឆ្នាំ ជានិស្សិតនៅសាកវិទ្យាល័យ Queen’s University នៅ ប្រទេសកាណាដា គាត់ចំណាយប្រាក់តែ ១ដុល្លារ តែប៉ុណ្ណោះ សម្រាប់ម្ហូបអាហារក្នុងមួយថ្ងៃ។ អាហារប្រចាំថ្ងៃ ១ដុល្លារ Elon Musk ញ៉ាំតែមី Pasta និងម្ទេសប្លោកតែប៉ុណ្ណោះ នេះបើយោងទៅតាមបទសម្ភាសន៍...
បរទេស៖ យោងទៅតាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង បានឲ្យដឹងថា ជំនួយចំណីអាហារសម្រាប់កុមារនិងស្ត្រីមានផ្ទៃពោះ កូរ៉េខាងជើង កំពុងត្រូវបានពន្យាពេល ដោយសារតែការបិទព្រំដែន។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានរាយការណ៍នៅពេលថ្មីៗនេះថា ប្រភពមួយនៅក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បាននិយាយថា ជំនួយចំណីអាហារពីកម្មវិធីចំណីអាហារពិភពលោករបស់អង្គការសហប្រជាជាតិ មិនបានទៅដល់ដៃប្រជាជនងាយរងគ្រោះបំផុតរបស់កូរ៉េខាងជើងទេ ស្របពេលមានការរាតត្បាតមេរោគកូរ៉ូណា។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង អនុញ្ញាតឲ្យទំនិញនានាឆ្លងកាត់តាមព្រំដែនចម្ងាយ៨៨០ម៉ាយរបស់ខ្លួនជាមួយប្រទេសចិន ប៉ុន្តែបន្ទាប់ពីមានជម្ងឺកូវីដ១៩មក រដ្ឋាភិបាលបានបិទព្រំដែនប្រទេសខ្លួន ហើយជំនួញនានាជាមួយចិន...
ឌូបៃ៖ ឧបករណ៍អន្តរកម្មមួយកំពុងប្រើប្រាស់រូបភាព ៣៦០ ដឺក្រេដើម្បីបង្ហាញពីចំណុច ទេសចរណ៍លេចធ្លោដែលមើលទៅស្រដៀងអ្នកមានជំងឺរួមមាន ជំងឺភ្នែកឡើងបាយ ជំងឺដក់ទឹកក្នុងភ្នែក និងចក្ខុវិស័យផ្លូវរូងក្នុងដីនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ឧទាហរណ៍អ្នកប្រើអាចមើលឃើញដូច អណ្តែតលើទឹកនៅលើ Sydney Opera House ស្ថិតនៅ Times Square ស្រអាប់ដោយភាពងងឹតនៅពេលយប់ និងមើលឌូបៃជាមួយភាពមិនច្បាស់ឡើយ។ យោងទៅតាមអ្នកអភិវឌ្ឍន៍នៅហាងលក់Lenstore ថា ឧបករណ៍នេះមានបំណងជួយមនុស្សឲ្យដឹងពីសញ្ញានៃការបាត់បង់ចក្ខុវិស័យដែលពួកគេគួរតែយកចិត្តទុកដាក់។...
បរទេស៖ ក្នុងកំឡុងពេលមានជំងឺរាតត្បាត គ្មានការបិទទ្វារប្រទេស គឺប្រទេសស៊ុយអែត បានក្លាយជាទិសដៅអំណោយផល សម្រាប់អ្នករកស៊ីផ្លូវភេទមកពីទូទាំងអឺរ៉ុប។ ប៉ូលីសបាននិយាយថា នៅពេលជាមួយគ្នានេះដែរ ឱកាសសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងផ្ទះ បានជំរុញឱ្យស្ត្រីកាន់តែច្រើន ចូលទៅក្នុងអាជីវកម្មរកស៊ីផ្លូវភេទនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នករកស៊ីផ្លូវភេទ នៅក្នុងប្រទេសស៊ុយអែត បានកើនឡើងក្នុងអំឡុងពេល មានជំងឺរាតត្បាតឆ្លង ដោយសារតែអ្នករកស៊ីផ្លូវភេទ...