វ៉ាស៊ីនតោន ៖ ការថែរក្សាសុខភាពឌីជីថល កំពុងត្រូវបានគេយកចិត្ត ទុកដាក់នៅក្នុងព្រឹត្តិការណ៍ដ៏ធំ មួយរបស់ឧស្សាហកម្ម បច្ចេកវិទ្យា នៅសប្តាហ៍នេះ ចំពេលមានការរីករាលដាល នៃរោគរាតត្បាត ដែលបានបង្ហាញពីសារសំខាន់ នៃសេវាកម្មពីចម្ងាយដោយមាន ឥទ្ធិពលយូរអង្វែងលើការចែកចាយ វេជ្ជសាស្ត្រយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ពិព័រណ៍គ្រឿងអេឡិចត្រូនិក កំពុងត្រូវបានធ្វើឡើងតាមអ៊ីនធើណេត កំពុងបង្ហាញបច្ចេកវិទ្យា សម្រាប់ការទស្សនាអ្នកជំងឺ ពីចម្ងាយម៉ាស៊ីន ជីវឧស្ម័ន...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន Intel Corp បាននិយាយថា ខ្លួននឹងបង្កើនការផលិតបន្ទះឈីប មជ្ឈមណ្ឌលទិន្នន័យថ្មី នៅក្នុងត្រីមាសទី១ ហើយថា បច្ចេកវិទ្យាផលិត បន្ទះឈីបជំនាន់ថ្មី នឹងក្លាយជាផ្នែកសំខាន់ នៃទិន្នផលរបស់ខ្លួន នៅឆ្នាំនេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុន Intel ជាក្រុមហ៊ុនផលិត បន្ទះឈីបធំជាងគេបំផុត សម្រាប់ទាំងកុំព្យូទ័រ...
អាមេរិក ៖ ក្រុមហ៊ុនផលិត រថយន្តយក្សកូរ៉េខាងត្បូង Hyundai និយាយថា ខ្លួនកំពុងពិភាក្សា ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple អំពីការបង្កើតរថយន្តអគ្គិសនី បើកបរដោយខ្លួនឯង ដែលធ្វើឲ្យតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនផលិត រថយន្តកើនឡើង ២០ ភាគរយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមហ៊ុន Apple...
បរទេស ៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ខ្លួនបានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា និងជំទាស់ដាច់ខាត ចំពោះការជ្រៀតជ្រែកក្នុង កិច្ចការក្នុងស្រុករបស់ខ្លួន ដែលបង្កឡើង ដោយសហរដ្ឋអាមេរិក កាណាដា អង់គ្លេសនិងអូស្ត្រាលី ក្រោយប្រទេសទាំងនោះ បានថ្កោលទោសការចាប់ខ្លួន សកម្មជននៅហុងកុង ។ យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us...
វ៉ាស៊ីនតោន៖ Facebook, Google និង Microsoft បានប្រកាសឲ្យដឹងថា ពួកគេកំពុងបង្កកការចូលរួមវិភាគទាន នយោបាយពីគណៈកម្មាធិការសកម្មភាពនយោបាយ (PAC) បន្ទាប់ពីមានកុប្បកម្ម កាលពីសប្តាហ៍មុននៅវិមានកាពីតូល សហរដ្ឋអាមេរិក ដោយក្រុមអ្នកគាំទ្រ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ អ្នកនាំពាក្យហ្វេសប៊ុកលោក Andy Stone បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ បន្ទាប់ពីមានអំពើហឹង្សាដ៏អាក្រក់...
សេនហ្វ្រេនស៊ីស្កូ ៖ ពិព័រណ៍គ្រឿងអេឡិចត្រូនិក “CES” ត្រូវបានគេស្គាល់ថា សម្រាប់ហ្វូងមនុស្ស មានបន្ទុកលើសទម្ងន់ និងការធ្វើជំនួញដោយពឹង ផ្អែកលើបច្ចេកវិទ្យា ដែលមានមានអ្នកចូល រួមរាប់លាននាក់ ជាយូរមកហើយ ក្នុងការដាក់ផ្នែកនីមួយៗ ទៅក្នុងព្រឹត្តិការណ៍និម្មិត លើកដំបូងរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការរាតត្បាតមេរោគ ដ៏សាហាវ COVID-19 ដែលបានបង្អាក់សន្និសីទ...
បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានធ្វើការថ្កោលទោសសហរដ្ឋអាមេរិក ពីបទដកបម្រាមលើការធ្វើទំនាក់ទំនងជាមួយមន្ត្រីតៃវ៉ាន់ ដោយនិយាយថា គ្មានអ្នកណាម្នាក់ អាចរារាំងការបង្រួបបង្រួមប្រទេសឡើងវិញនោះទេ ស្របពេលដែលរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ កោតសរសើរទង្វើរបស់អាមេរិកនោះ ថាជាសញ្ញាមួយនៃភាពជាដៃគូពិភពលោក។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានប្រកាសពីការផ្លាស់ប្តូរនោះ កាលពីថ្ងៃសៅរ៍ ក្នុងពេលតែប៉ុន្មានថ្ងៃមុនរដ្ឋបាលលោក ត្រាំ ចាកចេញ ហើយលោក ចូ បៃដិន...
អាមេរិក៖អនាគតនៃចលនា QAnon មិនមានភាពប្រាកដប្រជាក្រោមការគ្រប់គ្រងរបស់លោក Bid en ដែលអត្ថិភាពរបស់វានឹងបំផ្លាញទំនាយណែនាំជាច្រើនរបស់វា ប៉ុន្តែអ្នកដើរតាមមិនទាន់បោះបង់ចោលក្តីសង្ឃឹមនៅឡើយទេយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ ទោះបីថ្កោលទោសអ្នកដែលធ្វើកុបកម្មកាលពីថ្ងៃពុធក៏ដោយ ក៏សុន្ទរកថារបស់លោក Donald Tru mp មិនបានលើកឡើងពីលោក Joe Biden ជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិកនោះទេ ផ្ទុយទៅវិញលោកបានបញ្ជាក់ថា រដ្ឋបាលថ្មីនឹងត្រូវបានសម្ពោធនៅថ្ងៃទី ២០ ខែមករា ដោយផ្តោតអារម្មណ៍របស់ខ្ញុំឥឡូវនេះគឺដើម្បីធានាឲ្យមានការផ្លាស់ប្តូរអំណាចដោយរលូនរបៀបរៀបរយ និងគ្មានស្ថេរភាព។...
វ៉ាស៊ិនតោន៖យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃចន្ទនេះបានឲ្យដឹងថាសហរដ្ឋអាមេរិកបានគ្រោង នឹងដាក់បញ្ចូលក្រុមសកម្មប្រយុទ្ធ Houthi របស់យេមែនទៅក្នុងបញ្ជី ភេវរកម្មអន្តរជាតិក្រោយទើបតែ បានបញ្ជូនសំណើរនេះទៅកាន់ សភាជាតិរួចមក។ ប្រភពដដែលបានសរសេរទៀតថានៅក្នុងលិខិត ដែលធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញដោយលោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ក៏បានដាក់សំណើរសុំឲ្យបញ្ចូលមេដឹកនាំ៣រូបរបស់ក្រុមនេះ ដែលជឿជាក់ថាមានការគាំទ្រពីក្រោយ ដោយរដ្ឋាភិបាលអ៊ឺរ៉ង់នោះ ទៅក្នុងបញ្ជីភេវរករអន្តរជាតិផងដែរ។ ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តមួយនេះ ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលលោក Trump មុនការចាកចេញរបស់គាត់នៅថ្ងៃទី២០ខែមករាហើយ វានឹងធ្វើឲ្យកិច្ចខំប្រឺងប្រែងដើម្បីសន្តិភាពនៅយេមែននឹងជួប...
បរទេស៖រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសតួកគីនឹងដាក់សំណើផ្លូវការមួយដល់ក្រិក ដើម្បីបន្តស្តីពីការអះអាងកម្មសិទ្ធិដែនសមុទ្រមានជម្លោះរបស់ពួកគេ នៅក្នុងតំបន់សមុទ្រមេឌីទែរ៉ានេ និងបញ្ហាកំពុងមានផ្សេងទៀត នៅក្នុងខែនេះ។ លោករដ្ឋមន្ត្រីតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសក្រិក ពីមុនធ្លាប់បានបង្ហាញថា ខ្លួនអាចនឹងបន្តកិច្ចពិភាក្សាគ្នា នៅថ្ងៃទី១១ ខែមករា ប៉ុន្តែថា គ្មានសកម្មភាពណាមួយត្រូវបានបង្កើតឡើងទេ ហើយលោកបន្តថា ទីក្រុងអាតែនគ្មានលេសមិនធ្វើកិច្ចពិភាក្សាគ្នាបន្តនោះទេ។...