បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងនៅក្នុងសុន្ទរកថា សំខាន់មួយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសលោកខាងលិច មានបំណងធ្វើចំពោះប្រទេសរុស្ស៊ី នូវអ្វីដែលខ្លួនបានធ្វើ ចំពោះអ៊ុយក្រែន និងប្រទេសជាច្រើន ផ្សេងទៀត នោះប្រែក្លាយវាទៅជារដ្ឋស្លាប់ និងបរាជ័យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
សេអ៊ូល៖ អ្នកជំនាញអវកាសដែលមានមូលដ្ឋាននៅប្រទេសហូឡង់ បានអះអាងកាលពីថ្ងៃអង្គារថា ផ្កាយរណបចារកម្មដំបូងរបស់កូរ៉េខាងជើង “នៅមានសកម្មភាព” បន្ទាប់ពីបានរកឃើញការផ្លាស់ប្តូរក្នុងគន្លងរបស់វា ដែលបង្ហាញថា ទីក្រុងព្យុងយ៉ាងកំពុងគ្រប់គ្រងយានអវកាសដោយជោគជ័យ ទោះបីជាសមត្ថភាពរបស់វានៅមិនទាន់ដឹងច្បាស់ក៏ដោយ ។ ក្រោយពីការបរាជ័យចំនួន២លើក កូរ៉េខាងជើង បានបាញ់បង្ហោះផ្កាយរណប Malligyong-1 ដោយជោគជ័យនៅក្នុងគន្លងតារាវិថីកាលពីខែវិច្ឆិកា ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនបានថតរូបទីតាំងយោធា និងនយោបាយដ៏រសើបក្នុងប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត ប៉ុន្តែមិនបានបញ្ចេញរូបភាពណាមួយឡើយ...
បរទេស៖ វត្តមានក្រៅផ្លូវការរបស់កងកម្លាំងពិសេសលោកខាងលិចក្នុងប្រទេសអ៊ុយក្រែន គឺជាបញ្ហានៃការដឹងទូទៅមួយ , នេះបើតាមកាសែត កាសែត Financial Times បានសរសេរកាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីការពារជាតិជាន់ខ្ពស់អឺរ៉ុបដែលនិយាយដោយមិនបញ្ចេញឈ្មោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះបានធ្វើឡើងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron មុននឹងការដាក់ពង្រាយអង្គការណាតូដ៏មានសក្ដានុពលនៅក្នុងប្រទេសអ៊ុយក្រែន។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការប្រមូលផ្តុំមេដឹកនាំអឺរ៉ុបនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ លោក...
មូស្គូ៖ ទីភ្នាក់ងារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ី បានរាយការណ៍ថា យន្តហោះដ្រូន FPV (First Person View) របស់រុស្ស៊ី ដែលមានឈ្មោះថា “Piranha” បានបំផ្លាញរថក្រោះ Abrams ដំបូងបង្អស់ ដែលផលិតដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន។ សារព័ត៌មាន TASS បានឲ្យដឹងថា អ្នកតំណាងមកពីការិយាល័យរចនា...
អាហ្វ្រិក៖ របាយការណ៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានបង្ហាញថា តិចជាង ៤០ ភាគរយនៃប្រជាជនដែលរស់នៅក្នុងទ្វីបអាហ្រ្វិកគ្មានការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតឡើយ ព្រោះទ្វីបនេះមានកម្រិតតភ្ជាប់ទាបបំផុតរបស់ពិភពលោក ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមការសិក្សារបស់ ITU’s Facts and Figures 2023ថា ការតភ្ជាប់កំពុងកើនឡើងជាសកលផ្តល់មនុស្សប្រហែល ៥.៤ ពាន់លាននាក់ ឬ ៦៧ ភាគរយនៃចំនួនប្រជាជនពិភពលោក បច្ចុប្បន្នប្រព័ន្ធអ៊ីនធើណេតមានតែ...
រុស្ស៊ី៖ បើយោងតាមសារព័ត៌មាន Kommersant បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីតំណាងនៃម៉ាកយីហោទាំងនេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតទំនិញអេឡិចត្រូនិក LG ក្រុមហ៊ុន Sony និងក្រុមហ៊ុន Bosch បានចាប់ផ្តើមបិទហាងយីហោតែមួយរបស់ពួកគេក្នុងប្រទេសរុស្ស៊ីជាផ្លូវការហើយនាពេលបច្ចុប្បន្ន។ ម៉ាកយីហោទាំង ៣ កាលពីមុនបានប្រកាសពីចេតនារបស់ពួកគេក្នុងការចាកចេញពីទីផ្សាររុស្ស៊ី ឬបញ្ឈប់ការដឹកជញ្ជូនទំនិញចំពេលមានទណ្ឌកម្មរបស់លោកខាងលិចដាក់លើប្រទេសនេះពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន។ ហាងយីហោក្នុងប្រទេសរុស្ស៊ីបានបន្តដំណើរការរហូតដល់ពេលថ្មីៗនេះ។ ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ LG បានបញ្ជាក់ទៅកាន់ Kommersant នូវផែនការបិទហាងរុស្ស៊ីទាំងអស់របស់ខ្លួន ជាការផ្លាស់ប្តូរមួយ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រទេសអ៊ីតាលី «មិនមានសង្រ្គាមជាមួយរុស្ស៊ីទេ» ហើយមិនមានគម្រោងបញ្ជូន កងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន នោះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការកត់សម្គាល់នេះគឺ ជាផ្នែកមួយនៃរលកនៃការបដិសេធ ពីបណ្តាប្រទេសជាសមាជិក របស់អង្គការណាតូអំពីការរក្សាទុកផែនការ ណាមួយក្នុងការដាក់ពង្រាយកងទ័ពជំនួស...
តូក្យូ៖ ប្រតិបត្តិករនៃរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមានពិការភាពចាប់ផ្តើម បញ្ចេញទឹកវិទ្យុសកម្មជុំទី៤ ចូលទៅក្នុងមហាសមុទ្រនៅថ្ងៃពុធ ដែលជាការបង្ហូរចុងក្រោយសម្រាប់ ឆ្នាំសារពើពន្ធ ដែលបញ្ចប់ខែមីនា។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីបណ្តុំ ទឹកចុងក្រោយត្រូវបានបញ្ជាក់ ដើម្បីបំពេញតាមកម្រិតវិទ្យុសកម្មនៅក្នុងស្តង់ដារ ដែលកំណត់ដោយរដ្ឋាភិបាល កណ្តាល និងក្រុមហ៊ុន Tokyo Electric Power Company Holdings...
អាហ្វ្រិកខាងត្បូង ៖ ក្រុមអ្នកអភិរក្សបានបង្កើន ការជូនដំណឹង ខណៈអាហ្វ្រិកខាងត្បូង បានរាយការណ៍ ពីការកើនឡើងយ៉ាងខ្លាំង នៃការបរបាញ់សត្វរមាស របស់អ្នកប្រមាញ់ បានសម្លាប់សត្វប្រភេទនេះជិត ៥០០ ក្បាលកាលពីឆ្នាំមុន ។ ប្រទេសនេះជាជម្រក របស់សត្វរមាស ភាគច្រើននៅលើពិភពលោក និងជាចំណុចក្តៅ សម្រាប់ការប្រម៉ាញ់ ត្រូវបានជំរុញដោយតម្រូវការពីអាស៊ី ដែលស្នែងត្រូវបានប្រើប្រាស់ ក្នុងឱសថបុរាណ សម្រាប់ប្រសិទ្ធភាពព្យាបាល...
ក្រុងញូវដែលី ៖ កាសែតហិណ្ឌូបានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់សម្តី មន្ត្រីដែលមិនបញ្ចេញឈ្មោះថា ញូវដែលីកំពុងពិនិត្យ មើលការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌា Si2 Microsystems ជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ហើយកំពុងពិចារណាថា តើត្រូវតវ៉ាចំពោះការសម្រេចចិត្តនេះទេ ។ ទីក្រុងព្រុចសែល បានបន្ថែមក្រុមហ៊ុននេះ ទៅក្នុងបញ្ជីទណ្ឌកម្ម បានពង្រីករបស់ខ្លួនជា “លេខអង្គភាព ៦២៤ ” កាលពីថ្ងៃសុក្រមុន។...