បរទេស៖ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយចូលទៅក្នុងសមុទ្រជប៉ុន។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់ប្រភពយោធាដែលនិយាយថា ការសាកល្បងអាវុធ ទំនងជាជាប់ពាក់ព័ន្ធនឹងមីស៊ីលផ្លោង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការសាកល្បងមីស៊ីលដែលត្រូវបានរាយការណ៍ គឺជាលើកទីពីរដែលធ្វើឡើងដោយកូរ៉េខាងជើងក្នុងសប្តាហ៍នេះ និងលើកទី 15 ក្នុងឆ្នាំនេះ, នេះបើយោងតាមសារព័ត៌មាន Yonhap...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានព្រមព្រៀងគ្នាជាគោលការណ៍ កាលពីថ្ងៃព្រហស្បតិ៍ លើកតិកាសញ្ញា កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ពួកគេដើម្បី សម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ នៅក្នុងការប្រឆាំងទៅនឹង ប្រទេសចិន ដែលមានការអះអាងកាន់តែខ្លាំងឡើង។...
បរទេស៖ ខណៈពេលដែលរុស្ស៊ី ទទូចថាការវាយលុក យោធារបស់ខ្លួន នៅអ៊ុយក្រែន កំពុងដំណើរការទៅតាមផែនការ នោះ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បង្ហាញអារម្មណ៍ថា ប្រតិបត្តិការនេះ វាចំណាយពេលយូរពេក ។ គាត់បានប្រាប់ AP នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍បែបនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា...
បរទេស៖ បុរសជនជាតិអាមេរិកម្នាក់ ដែលបានស្លាប់ពីរខែ បន្ទាប់ពីបានទទួលការវះកាត់ប្តូរ ដាក់បេះដូងជ្រូក ទំនងជាស្លាប់ដោយសារ មេរោគជ្រូក ដែលបេះដូង ដែលបានប្តូរនោះបានឆ្លងវីរុស។ នេះបើតាមអ្វីដែលវេជ្ជបណ្ឌិត របស់គាត់បានបង្ហាញកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកជំងឺជំងឺបេះដូងដំណាក់កាលចុងក្រោយ គឺលោក David Bennett Sr....
ហាវ៉ាណា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ថា យ៉ាងហោចណាស់ មនុស្ស៨នាក់បានស្លាប់ និងជាង៣០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានការផ្ទុះមួយបានកើតឡើង នៅក្នុងសណ្ឋាគារមួយ ក្នុងទីក្រុងហាវ៉ាណា ប្រទេសគុយបា កាលពីព្រឹកថ្ងៃសុក្រ ។ ការិយាល័យប្រធានាធិបតីគុយបា បានឲ្យដឹងនៅក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃសុក្រថា “នាយកសុខាភិបាលខេត្ត លោក...
ឡូសអេនជឺឡេស ៖ អង្គការណាសា បានឲ្យដឹងថា អវកាសយានិក SpaceX Crew-3 របស់ណាសា នៅលើយានអវកាស Dragon Endurance បានវិលមកផែនដីវិញ ដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃសុក្រ នៅឈូងសមុទ្រម៉ិកស៊ិក ពីឆ្នេរសមុទ្រនៃរដ្ឋ Florida ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក។ នាវិកអន្តរជាតិ រួមមាន អវកាសយានិក...
អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា បេសកកម្មរបស់អឺរ៉ុប ក្នុងការស្វែងរក ភស្តុតាង នៃជីវិត នៅលើភពព្រះអង្គារ អាចត្រូវផ្អាកអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការលុកលុយ របស់រុស្ស៊ី លើអ៊ុយក្រែនយានរុករក ExoMars ផលិតដោយអង់គ្លេស គ្រោងនឹងបាញ់បង្ហោះ នៅខែកញ្ញានៅលើ រ៉ុក្កែតរុស្ស៊ី ហើយចុះមកផ្ទៃភពក្រហមសម្រាប់យានចុះចតរុស្ស៊ី ។ ប៉ុន្តែទណ្ឌកម្មបានបញ្ឈប់...
ប៉េកាំង ៖ បេសកជនចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងក្នុងអំឡុង សន្និសីទក្រុមប្រឹក្សាសន្តិសុខ អំពីប្រទេសអ៊ុយក្រែនថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះអង្គការណាតូ ដែលបង្កឱ្យមានការប្រឈមមុខ ដាក់គ្នាជុំវិញពិភពលោក ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា “ចិនប្រកាន់ខ្ជាប់នូវលទ្ធិអនាធិបតេយ្យនៃសន្តិសុខ និងចង់បង្កឱ្យមាន...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំបានយកចិត្តទុកដាក់ ជាពិសេស ចំពោះបញ្ហាមនុស្សធម៌ រួមទាំងការជម្លៀសជនស៊ីវិល ដែលកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធ នៃកងវរសេនាតូចជាតិ និយមចេញពីរោងចក្រដែក...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ តម្លៃប្រេងបាន កើនឡើងយ៉ាងខ្លាំង បន្ទាប់ពីសហភាពអឺរ៉ុប ហៅកាត់ថា (EU) បង្ហាញពីផែនការបញ្ឈប់ការលក់ប្រេង របស់រុស្ស៊ី ដែលបង្កឱ្យមានក្តីបារម្ភជុំវិញ ការផ្គត់ផ្គង់ដ៏រឹងតឹង ។សារជីវកម្មប្រេង West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមិថុនា បានបន្ថែម៥,៤ដុល្លារអាមេរិក...