នៅថ្ងៃចន្ទនេះ កាសែតអង់គ្លេសThe Sun បានចេញផ្សាយទាំងជឿជាក់ថា កិច្ចព្រមព្រៀង លក់ដូរក្លឹបអង់គ្លេស Newcastle ក្នុងតម្លៃប្រមាណជា ៣៤០លានផោន នឹងអាចធ្វើឡើងជាផ្លូវការ យ៉ាងយូរបំផុត ក្នុងអំឡុងពេលប៉ុន្មានខែទៀតប៉ុណ្ណោះ។ ប្រភពដដែលនេះ ក៏ជាអ្នកដែលបានសរសេរដំបូងគេ អំពីបំណងច់ងបានក្លឹបNewcastle ពីសំណាក់ព្រះអង្គម្ចាស់ នៃប្រទេសអារ៉ាប៊ីសាអូឌីត ទ្រង់ Mohammed bin Salman ដោយក្នុងនោះ...
នៅថ្ងៃចន្ទ ទី៣០ ខែមីនា កីឡាករនាំមុខគេ សម្រាប់ក្លឹបយក្សអេស្បាញ Barcelona កីឡាករ Lionel Messi បានចេញមកអះអាងថា កីឡាករទាំងអស់របស់ក្លឹប នឹងទទួលយកការកាត់ប្រាក់ខែរបស់ពួកគេ ដល់ទៅ៧០ភាគរយ ក្នុងស្ថានភាពនៃការវាយលុយ ជំងឺរាតត្បាតកូរ៉ូណា ពេលបច្ចុប្បន្ននេះ។ កីឡាករដដែលនេះ ក៏បានបញ្ជាក់ទៀតដែរថា លើសពីនេះប្រាក់បរិច្ចាគបន្ថែម ពីកីឡាករទាំងអស់ក៏ នឹងអាចត្រូវបានក្លឹប យកទៅប្រើប្រាស់...
យោងតាមការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយ ដោយThe Sunsports នៅថ្ងៃអង្គារ ទី៣១ ខែមីនា បានឲ្យដឹងថា បញ្ហាវិបត្តិវិរុសកូរ៉ូណា ក្នុងពេលបច្ចុប្បន្ននេះ កំពុងបានធ្វើឲ្យវិស័យ បាល់ទាត់ពិភពលោក រងប៉ះពាល់យ៉ាងខ្លាំង ដោយក្នុងនោះ ទំហំនៃការដោះដូរកីឡាករ លើពិភពលោក បានធ្លាក់ចុះទៅដល់ ៨,៣ពាន់លានផោន គិតក្នុងរដូវក្តៅខាងមុខនេះ។ ជាការស្រាវជ្រាវ ដែលត្រូវបានធ្វើឡើង ដោយCIES...
កាសែតអង់គ្លេស The Sun នៅថ្ងៃចន្ទនេះ បានសរសេរថា ស្ថានភាពដ៏អាក្រក់ នៅក្នុងប្រទេសអ៊ីតាលី ដែលហាក់មិនមានភាពថមថយនោះ បានកំពុងជំរុញ ឲ្យមានការសម្រេចចិត្តចុងក្រោយមួយ ដែលនឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានម៉ោងនេះ ក្នុងការលប់ចោលការប្រកួត ដែលនៅសេសសល់រដូវកាលនេះ ឬមានន័យថា នឹងមិនមានលទ្ធផលឡើយ សម្រាប់រដូវកាលនេះ។ ប្រធានសមាគមន៍កីឡាករ របស់លីកកំពូលអ៊ីតាលី ហៅកាត់ថា AICលោកDamiano Tommasi...
តូក្យូ៖ ការពន្យារពេលដ៏គួរឲ្យភ្ញាក់ផ្អើល នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់ដល់សណ្ឋាគារ និងឧស្សាហកម្មទេសចរណ៍ របស់ប្រទេសជប៉ុន ដែលកំពុងដំណើរការឡើងវិញ ពីផលប៉ះពាល់នៃជំងឺរាតត្បាតឆ្លង យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ សមាគមសណ្ឋាគារ និងយូរីខូនបាននិយាយ ប្រតិបត្តិករជាច្រើនបានឃើញការកក់ត្រូវបាន បំផ្លាញដោយវីរុសកូរ៉ូណា ដែលកំពុងជាប់នឹងក្តីសង្ឃឹមការប្រកួត នឹងជួយពួកគេឲ្យមានការថយចុះនូវការខាតបង់នៅឆ្នាំនេះ។ លោក Shigemi Sudo អគ្គលេខាធិការនៃក្រសួងការពារជាតិ បានមានប្រសាសន៍ថា នេះគឺជាការតក់ស្លុតយ៉ាងខ្លាំងសម្រាប់យើង...
តូក្យូ៖ មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិក ត្រូវបានពន្យារពេលប្រទេសជប៉ុន មើលទៅដូចជាវាមានផ្ទុក នូវមេរោគកូរ៉ូណា ទោះបីជាវារីករាលដាលនៅក្នុងប្រទេសជិតខាងក៏ដោយ ចំណែកការប្រកួតទាំងនេះត្រូវលើកដល់ឆ្នាំក្រោយករណីទីក្រុងតូក្យូ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ករណីនៅទីក្រុងតូក្យូមាន លក្ខណៈទូលំទូលាយ ហើយអភិបាលក្រុងកំពុងស្នើសុំ ឲ្យប្រជាជនស្នាក់នៅផ្ទះសូម្បីតែតម្រុយពីការចាក់សោរ ដែលអាចកើតមាន។ ការកើនឡើងនូវចំនួនករណីវីរុសនៅទីក្រុងតូក្យូ និងសកម្មភាពខ្លាំងក្លារបស់រដ្ឋាភិបាលភ្លាមៗ បន្ទាប់ពីការពន្យារពេលអូឡាំពិកបានធ្វើឲ្យមានសំណួរជាច្រើននៅក្នុងសភា និងក្នុងចំណោមប្រជាជនអំពីថា តើប្រទេសជប៉ុនបាន យល់ដឹងពីវិសាលភាពនៃការផ្ទុះឡើង និងការពន្យារពេលនៃការអនុវត្តវិធានការណ៍ឃ្លាតឆ្ងាយសង្គម នៅពេលប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមថា ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី...
ទីបំផុតក្រោយជួយបញ្ហាធ្ងន់ធ្ងរ ដោយកូរ៉ូណាក្លឹប Juventus និងកីឡាករទាំងអស់របស់ខ្លួន ជាពិសេស Cristiano Ronaldo បានយល់ព្រម ក្នុងការកាត់បន្ថយប្រាក់កម្រៃ របស់ខ្លួនក្នុងរយៈពេល ដល់ទៅ៤ខែ ដើម្បីជួយហិរញ្ញវត្ថុ របស់ក្លឹបក្នុង តំណាក់កាលនេះ ។ Cristiano Ronaldo នឹងត្រូវបាត់បង់ប្រាក់ ប្រមាណ ជាមួយភាគតូចប៉ុណ្ណោះ នៃប្រាក់កម្រៃរបស់ខ្លួន ដែលទទួលបានប្រមាណជា...
ប៉េកាំង៖សមាគមវាយកូនគោល លើទឹកកករបស់ប្រទេសចិន បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាការិនីវាយកូនគោលលើទឹកកក ចំនួន២នាក់របស់ប្រទេសចិន បានធ្វើតេស្តវិជ្ជមាន COVID-19 បន្ទាប់ពីត្រឡប់ មកពីសហរដ្ឋអាមេរិកវិញ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ យោងតាមសេចក្តីថ្លែងការណ៍ក្រុមនេះកំពុងហ្វឹកហាត់ នៅសហរដ្ឋអាមេរិក ដើម្បីត្រៀមចូលរួមប្រកួតជើងឯកពិភពលោកនៅប៉ូឡូញដែលគ្រោងនឹងធ្វើ នៅខែមីនា ប៉ុន្តែការប្រកួតត្រូវបានលុបចោលដោយសារមេរោគឆ្លង។ ជាមួយនឹងការរាតត្បាត នៅសហរដ្ឋអាមេរិកក្រុមនេះបានវិលត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី១៣ ខែមីនាហើយ គ្មានសមាជិក ណាម្នាក់ក្នុងចំណោមសមាជិកទាំង ១១ នាក់របស់ពួកគេមាន...
កាសែតអង់គ្លេស The Sun នៅថ្ងៃអាទិត្យ ទី២៩ ខែមិនានេះបានសរសេរថា កីឡាករ Cristiano Ronaldo ត្រូវបានគេជឿជាក់ថាបានចាយលុយរហូតទៅដល់ ៨,៥លានផោនទិញបានរថយន្តទំនើប ដ៏កម្រមួយគ្រឿងម៉ាក Bugatti។ ជារថយន្តដ៏កម្រដែលត្រូវបានផលិតតែ ១០គ្រឿងប៉ុណ្ណោះលើលោក។ បច្ចុប្បន្នតារារបស់ក្លឹប Juventus រូបនេះត្រូវបានដាក់ខ្លួនឃុំនៅក្នុងផ្ទះប៉ុណ្ណោះនៅក្នុងទីក្រុង Madeira ប្រទេសកំណើតប៉ទុយហ្គាល់។ រថយន្តម៉ាកថ្មីនេះត្រូវបានស្គាល់ឈ្មោះថា Bugatti Centodieci មិនមែនជា Bugatti ទី១នោះទេសម្រាប់កីឡាកររូបនេះដោយកន្លងមករូបគេក៏ធ្លាប់បានទិញបាន Bugatti Chiron និង Bugatti Veyron Grand Sport Vitesseផងដែរ។ លក្ខណៈរបស់ Bugatti Centodieci មានដូចជាអាចចាប់ផ្តើមល្បឿនពី ០ទៅ៦២ម៉ាល ក្នុងមួយម៉ោងត្រឹមតែ ២,៤វិនាទីប៉ុណ្ណោះហើយអាចឡើងទៅដល់ ល្បឿនអតិបរិមា ២៣៦ម៉ាល ក្នុងមួយម៉ោងជាមួយនឹងម៉ាស៊ីនទំហំ៨លីត្រW16 engine៕ ប្រែសម្រួល៖ ស៊ុន លី
នៅថ្ងៃអាទិត្យទី២៩ ខែមីនា កាសែតអង់គ្លេស The Sun បានចេញផ្សាយថា ទីបំផុតលីកកំពូលអង់គ្លេស Premier League នឹងអាចចាប់ផ្តើមឡើងវិញហើយ យ៉ាងហោចណាស់ ក្នុងខែកក្កដា ប៉ុន្តែជឿជាក់ថា នឹងត្រូវធ្វើឡើង ក្នុងរយៈពេល តែ៤សប្តាហ៍ប៉ុណ្ណោះ ដើម្បីបញ្ចប់ជាមួយ ការប្រកួតបិទទ្វារកីឡាដ្ឋាន។ បច្ចុប្បន្នការពន្យាពេល ត្រូវបានធ្វើឡើង រហូតដល់ចុងខែមេសាប៉ុណ្ណោះ ប៉ុន្តែដោយយោងតាមស្ថានភាព...