The Mirror ចក្រភពអង់គ្លេស នៅថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ បានឲ្យដឹងថាក្រោយកីឡាករ Rodrygo បានបង្ហាញការប្រកួតដំបូង សម្រាប់ក្លឹប Real Madrid ក្នុងក្របខណ្ឌ Champion League និងរកគ្រាប់បាល់បាន ៣គ្រាប់ម្នាក់ឯងភ្លាមនោះ រូបគេកំពុងបានក្លាយទៅជាគោលដៅ នៃសារព័ត៌មាន ជាច្រើនលើលោក។ ក្នុងនោះផងដែរនៅថ្ងៃសុក្រនេះ អតីតគ្រូបង្វឹកក្លឹបចាស់ដែលស្ថិត នៅក្នុងប្រទេសប្រេស៊ីលគឺSantos នោះបានអះអាងគួរឲ្យភ្ញាក់ផ្អើលមួយថា...
The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកានេះបានឲ្យដឹងថាអតីតកីឡាកររកបានគ្រាប់បាល់បានច្រើនបំផុតសម្រាប់ជម្រើសជាតិអង់គ្លេសកីឡាករWayne Rooneyបានធ្វើដំណើរមកដល់ក្លឹបDerbyហើយកាលពីថ្ងៃអង្គារដើម្បីជួបជាមួយនឹងក្រុមថ្មីរបស់ខ្លួន។ ក្នុងនោះកីឡាកររូបនេះនឹងទទួលបានប្រាក់កម្រៃប្រមាណជា១០ម៉ឺនផោនក្នុងមួយសប្តាហ៍ក្នុងនាមជាកីឡាករផងជាគ្រូបង្វឹកផងរបស់ក្លឹប។Rooneyវ័យ៣៤ឆ្នាំនឹងបន្តលេងជាកីឡាករហូតដល់ខែមករាទើបក្លាយខ្លួនទៅជាគ្រូបង្វឹករបស់ក្លឹប។ Rooneyបានបន្តអាជីពនៅអាមេរិកជាមួយនឹងក្លឹបDC Unitedបាន២រដូវកាលហើយក៏បញ្ចប់កុងត្រាកាលពីខែតុលាកន្លងទៅនេះដើម្បីត្រឡប់មកអង់គ្លេសវិញ។ ការបង្ហាញខ្លួននៅអាមេរិកRooneyធ្វើបាន២៥គ្រាប់ក្នុងការប្រកួតទាំង៥២ដងហើយការត្រឡប់មកធ្វើការនៅDerbyនេះកីឡាកររូបនេះទទួលបានកុងត្រាប្រមាណជា១ឆ្នាំកន្លះផងដែរ៕ ប្រែសម្រួល:ស៊ុនលី
តូក្យូ៖គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០ កាលពីម្សិលមិញ ឮបានប្រកាសថា ការដាក់ពាក្យចូលរួមការចាប់ឆ្នោតទី២សម្រាប់ការលក់សំបុត្រទស្សនាអូឡាំពិកតូក្យូ ២០២០ នឹងត្រូវទទួលយកចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកាយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នេះគឺជាដំណាក់កាលលក់សំបុត្រចុងក្រោយហើយដែលបានបម្រុងទុកសម្រាប់ប្រជាជនជប៉ុន។ អ្នករៀបចំបាននិយាយថា ដោយពិចារណាលើតម្រូវការដែលមិនធ្លាប់មានពីមុនមកនេះគឺជាឱកាសល្អបំផុតសម្រាប់ពួកគេក្នុងការទទួលបានសំបុត្រតូក្យូ ២០២០ ។ សំបុត្រសម្រាប់ព្រឹត្តិការណ៍កីឡាប្រដាល់អូឡាំពិកទីក្រុងតូក្យូ ២០២០ នឹងត្រូវដាក់លក់ជាលើកដំបូង ដោយសារតែការផ្លាស់ប្តូរកន្លែងប្រកួតសំបុត្រចូលទស្សនាការរត់ម៉ារ៉ាតុងនឹងមិនត្រូវបានដាក់លក់ទេ។ ក៏ដូចជាសំបុត្រសម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុង ហែលទឹក ម៉ារ៉ាតុង...
កីឡាករ Nico Lodeiro អះអាងថា មិត្តរបស់ខ្លួន ខ្សែប្រយុទ្ធ Luis Suarez ចង់ទៅលេងក្នុងលីគ MLS នៅសហរដ្ឋអាមេរិក។ Luis Suarez និង Nico Lodeiro ក្នុងថ្ងៃនេះ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Lodeiro បាននិយាយថា Suarez ចង់ទៅលេងក្នុងលីគ...
គិតចាប់តាំងពី Pre-Season ត្រូវបានបញ្ចប់ កីឡាករ Barcelona ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកច្រើនថ្ងៃជាងកីឡាករ Real Madrid។ អ្នកចាត់ការក្លឹប Barca លោក Ernesto Valverde បានអនុញ្ញាតឲ្យកីឡាករឈប់សម្រាកដល់ទៅ ២៦ ថ្ងៃ គិតពីពេល Pre-Season ត្រូវបានបិទបញ្ចប់មក។ អ្នកចាត់ការវ័យ ៥៥ឆ្នាំ បានការពារនូវការសម្រេចនេះ...
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡា គុនល្បុក្កតោកម្ពុជានារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណោះសំណាល ជាមួយក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ កីឡាគុនល្បុក្កតោមុនពេល ទៅចូលរួមប្រកួតនៅ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម “SEA GAMES 2019” លើកទី៣០ នៅប្រទេសហ្វីលីពីន នាថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ...
ភ្នំពេញ៖ ក្រុមជម្រើសជាតិ យុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានសាងភាពអស្ចារ្យទៀតហើយ បន្ទាប់ពីបាន យកឈ្នះក្រុម U-19 ថៃ ដោយលទ្ធផល ២-១ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G នៅពហុកីឡដ្ឋានជាតិ នាយប់ថ្ងៃសុក្រនេះ ។ ជំនួបដ៏កក្រើក...
The Sunsports ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ខែវិច្ឆិកានេះបាន ឲ្យដឹងថាម្ចាស់ក្លឹបLeedsលោក Andrea Radrizzaniត្រូវបានគេដឹងថា បានហោះហើរទៅដល់ប្រទេសបារាំងហើយ ដើម្បីបើកកិច្ចពិភាក្សាក្នុងការទិញ លក់ក្លឹបរបស់ខ្លួនទៅ ឲ្យមហាសេដ្ឋីដែលក៏ត្រូវជាម្ចាស់ក្លឹប យក្សបារាំងPSG ។ ជំនួបរវាងលោក Radrizzani និងលោក Nasser Al Khelaifi ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃពុធ នាទីក្រុងប៉ារីស។ ការជួបជុំគ្នានេះត្រូវបានធ្វើឡើងក្រោយ...
The Sunsportsចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកានេះបានឲ្យដឹងថាម្ចាស់ក្លឹបLeedsលោកAndrea Radrizzaniត្រូវបានគេដឹងថាបានហោះហើរទៅដល់ប្រទេសបារាំងហើយដើម្បីបើកកិច្ចពិភាក្សាក្នុងការទិញលក់ក្លឹបរបស់ខ្លួនទៅឲ្យមហាសេដ្ឋីដែលក៏ត្រូវជាម្ចាស់ក្លឹបយក្សបារាំងPSG។ ជំនួបរវាងលោកRadrizzaniនិងលោកNasser Al Khelaifiត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃពុធនាទីក្រុងប៉ារីស។ការជួបជុំគ្នានេះត្រូវបានធ្វើឡើងក្រោយការបញ្ជាក់របស់Radrizzaniនាពេលកន្លងមកថាលោកពិតជាមានបំណងលក់ក្លឹបទៅឲ្យមហាសេដ្ឋីរូបនេះមែន។ ពួកគេទាំងពីរត្រូវបានគេដឹងថាជាមិត្តភ័ក្តជិតស្និទនឹងគ្នាផងដែរកាលពីពេលកន្លងមកហើយប្រភពដដែលបានបញ្ជាក់ថាតម្លៃរបស់ក្លឹបLeedsបច្ចុប្បន្នអាចមានត្រឹមតែ៦០លានផោនដែលមានន័យថានឹងមិនមានឧបសគ្គអ្វីឡើយដោយការទិញលក់នេះគឺត្រឹមតែរងចាំពេលមកដល់ប៉ុណ្ណោះ៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖ ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯក “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” រដូវកាលទី១ទម្ងន់៦៧គីឡូក្រាម នៅសង្វៀនSEATV នាយប់ថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជា នី សុភី ក្លិបសាលវ័ន្តកីឡាប៉ះអ្នកប្រដាល់ថៃ Chhuok Chhai ខណៈអ្នកប្រដាល់កម្ពុជាវង្ស វិឆ័យ ក្លិបចចកងពលតូចទ័ពឆ័ត្រយោង៩១១ និងអ្នកប្រដាល់ Chhieng Chhai។ លោក ញាណ...