ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានជួបសំណោះសំណាល់ ជាមួយគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ គ្រូពេទ្យ និងក្រុមកីឡាករ -កីឡាការិនីចំនួនប្រហែលជតិ ៤០ នាក់ របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើការហ្វឹកហាត់ នៅប្រទេសវៀតណាម ដើម្បីពង្រឹក សមត្ថភាពខ្លួនមុនចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាវ៉ូវីណាមជើងឯក...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រុមហ៊ុន Phoenix Voyages រៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំកណ្តាលប្រាសាទអង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋបាល ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ។ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ៖លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងឲ្យប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការបានអញ្ជើញចូលរួមក្នុងសន្និសីទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីភាពជាអ្នកដឹកនាំឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។ លោក សែម សុខា បានមានប្រសាសន៍ថា សន្និសីទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីភាពជាអ្នកដឹកនាំឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់ចំនួន ២៤ប្រទេសដោយបានលើកឡើងពិភាក្សាអំពីក្រមសីលធម៌អ្នកដឹកនាំ...
ភ្នំពេញ៖ ការប្រកួតមិត្តភាពរវាងអ្នកប្រដាល់គុនខ្មែរ និងអ្នកប្រដាល់ថៃ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរ និងអ្នកប្រដាល់ថៃបានបង្ហាញសមត្ថភាពការប្រកួតអស់ពីកម្លាំងកាយ និងកម្លាំងចិត្តតែម្តង។ ចំពោះការប្រកួតអ្នកប្រដាល់កម្ពុជា ធន់ ស៊ីហុង ក្លិបកងយោធពលខេមរភូមិន្ទជាមួយអ្នកប្រដាល់ថៃ Tong...
ភ្នំពេញ៖ លោក ដួង មាសចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាស្តីទី និង សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួត និងចៅក្រមកម្រិតមូលដ្ឋានកីឡាឡើងឆ្នាំ២០២៣ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។ លោក...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នឹងពិចារណាក្នុងការចុះហត្ថលេខានាំយកកីឡាករ Gabriel Barbosa ពីក្លឹបប្រេស៊ីល Flamengo នៅក្នុងខែមករានេះ។ ប្រភពដដែលបានបន្តទៀតថា នៅក្នុងកិច្ចខិតខំនោះផងដែរក្លឹបនឹងពិចារណាក្នុងការដោះដូរកីឡាករ Antony ផងដែរដើម្បីឲ្យគាត់ផ្ទេរទៅលេងនៅប្រេស៊ីលបណ្តោះអាសន្នក្នុងកុងត្រាខ្ចីជើង។ កីឡាករ Barbosa ដែលមានកុងត្រាជាមួយនឹងក្លឹប Flamengo នឹងត្រឹមចុងខែធ្នូឆ្នាំ២០២៤នោះបានក្លាយជាកីឡាករគោលដៅរបស់ក្លឹប Man...
គ្រូបង្វឹកក្លឹប Al Ettifaq លោក Steven Gerrard បានធ្វើការលើកឡើងថាក្លឹបរបស់លោកនឹងធ្វើការលុកលុយចូលទៅក្នុងទីផ្សារអឺរ៉ុបម្តងទៀតនៅក្នុងខែមករានេះដើម្បីស្វែងរកកីឡាករឆ្នើមនិងមានសមត្ថភាព។ The Goal ដែលបានចេញផ្សាយអត្ថបទនេះបានអះអាងថា តាមផែនការក្លឹបនៅលីគកំពូលអារ៉ាប់មួយនេះ នឹងត្រៀមកញ្ចប់ថវិកាចំណាយដ៏ធំមួយ នៅខែមករាខាងមុខនេះដើម្បីធ្វើឲ្យបាននូវកុងត្រាសំខាន់ៗ បន្ថែមជាច្រើនទៀត។ គួរឲ្យដឹងដែរថាលោក Gerrard ទើបតែបានចូលរួមជាគ្រូបង្វឹករបស់ក្លឹប Al Ettifaq កាលពីរដូវក្តៅកន្លងមកហើយជាលទ្ធផលលោកបាននាំយកកីឡាករសំខាន់ៗមិនធ្លាប់មានមួយចំនួនមកដល់ក្លឹបដូចជាកីឡាករ Jordan Henderson...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹបយក្ស Real Madrid លោក Carlo Ancelotii បានប្រកាសថា កីឡាករឆ្នើម Jude Bellingham នឹងត្រូវចាប់ផ្តើមធ្វើការពិនិត្យ ដោយក្រុមគ្រូពេទ្យជាមុនសិនចំពោះរបួសរបស់គាត់ពេលប្រកួតប៉ះនឹង Rayo Vallencano យប់មិញ។ កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះទំនងជាមានការប៉ះទង្គិច នៅត្រង់តំបន់ស្មាក្នុងអំឡុងពេលប្រកួតប៉ុន្តែ នៅតែបន្តការប្រកួតរហូតពេញ៩០នាទីខណៈដែលភ្លាមៗ ក្រោយចប់ការប្រកួតគ្រូបង្វឹកបានបញ្ជាក់ថានឹងត្រូវធ្វើការពិនិត្យភ្លាមចំពោះបញ្ហានេះ។...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា លោក Diego Simeone នឹងត្រៀមទទួលយកការកាត់បន្ថយតម្លៃថ្លៃខ្លួនហើយទទួលយកកុងត្រាថ្មី ដែលអាចឲ្យគាត់ក្លាយទៅជាគ្រូបង្វឹក ដែលធ្វើការជាមួយនឹងក្លឹប AT Madrid បានយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្លឹប។ បច្ចុប្បន្នកុងត្រារបស់គាត់នឹងត្រូវផុតកំណត់ នៅចុងរដូវកាលនេះហើយប៉ុន្តែទោះបីជាមានលេចឬព័ត៌មានថា គាត់នឹងចាកចេញពីក្លឹបក្តីប៉ុន្តែបើមិនមានអ្វីប្រែប្រួលទេនោះ គាត់នឹងអាចបន្តកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៧ក្នុងពេលដែលគាត់មានវ័យ៥៧ឆ្នាំទៅហើយ។ កន្លងមកលោក Simeone ក៏ធ្លាប់ជាប់ឈ្មោះជាគ្រូបង្វឹកដែលទទួលបានតម្លៃខ្លួនខ្ពស់ជាងគេបំផុត របស់ក្លឹបផងដែរប៉ុន្តែកុងត្រាថ្មី នេះគាត់នឹងយល់ព្រមកាត់បន្ថយប្រាក់កម្រៃខ្លះ...
ប្រកួតប៉ះ នឹងក្រុមបាតតារាង Fulham យប់មិញនេះក្រុមបិសាចក្រហម Man UTD របស់លោក Erik Ten Hag អាចធ្វើបានជោគជ័យទាំងលំបាកវេទនាបំផុត ដោយអាចរកបានតែ១គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតពេញ៩០នាទីនិងនាទីបន្ថែម។ គ្រាប់បាល់មិនអាចកើតឡើងឡើយទោះបី ជាអាចគ្រប់គ្រងការប្រកួតបានទៅដល់៥៥ភាគរយក្តីរហូតដល់នាទីទី៩០បូក១ទើបកីឡាករខ្សែបម្រើ Bruno Fernades អាចរកបាន១គ្រាប់ជួយឲ្យ Man UTD ធានាបាន៣ពិន្ទុមកផ្ទះវិញ។ ចប់ការប្រកួតនេះ Man...