កីឡាករខ្សែការពារឆ្នើមក្លឹបកាំភ្លើងធំ Arsenal ដែលមានឈ្មោះថា Ben White កំពុងស្ថិតនៅក្នុងផែនការក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបខណៈដែលកីឡាករផ្ទាល់បានលើកឡើងថាពិតជាមានបំណងរស់នៅទីនេះឲ្យបានកាន់តែយូរបន្ថែមទៀត។ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែការពារស្លាបស្តាំរូបនេះនៅសល់ពេលវេលាក្នុងកុងត្រាចាស់ដល់ទៅ៣ឆ្នាំទៀតប៉ុន្តែកាលពីខែមុនត្រូវបានគេមើលឃើញថាទាំងកីឡាករនិងក្លឹបកំពុងរៀបចំការចរចាគ្នាបន្តកុងត្រាថ្មីបន្ថែមទៀតសម្រាប់លើកទឹកចិត្តដល់ទំរង់លេងដ៏ល្អរបស់គាត់។ កីឡាករ White មានវ័យ២៦ឆ្នាំបានផ្ទេរមកពីក្លឹប Brighton កាលពីឆ្នាំ២០២១និងបានបង្ហាញខ្លួននៅ Emirates នេះបានប្រមាណជា៩៥ដងមកហើយនិងបានបន្តលេងក្នុងឈុត១១នាក់ដំបូងគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ប៉ារីស៖ ប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអ្នកស៊ើបអង្កេតបារាំងបានឆ្មក់ចូលការិយាល័យរបស់អ្នករៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ និងក្រុមហ៊ុនគ្រប់គ្រងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងពិធីបើកជាផ្លូវការ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ប្រភពបានបន្តថា ការវាយឆ្មក់បានធ្វើឡើងកាលពីថ្ងៃពុធជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្តលើការចោទប្រកាន់ថា មានការអនុគ្រោះក្នុងការផ្តល់រង្វាន់កិច្ចសន្យាទាក់ទងនឹងកីឡាអូឡាំពិក។ ការស្វែងរកជាផ្នែកមួយនៃការស៊ើបអង្កេតលើកិច្ចសន្យាផ្តល់រង្វាន់សម្រាប់ការប្រកួតកំពុងត្រូវបានដឹកនាំដោយការិយាល័យព្រះរាជអាជ្ញាហិរញ្ញវត្ថុជាតិបារាំង (PNF)។ គណៈកម្មាធិការរៀបចំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Paris 2024 បញ្ជាក់ថា PNF បានចូលរួមទីស្នាក់ការរបស់ខ្លួននៅថ្ងៃពុធ ទី ១៨ ខែតុលា...
ហ្គាហ្សា៖ កីឡាករប្រដាល់ MMA លោក Khabib Nurmagomedov ដែលជាអតីតម្ចាស់ជើងឯក UFC មិនធ្លាប់ចាញ់របស់ប្រទេសរុស្ស៊ីបានអះអាងថា ការវាយប្រហារដោយមីស៊ីល ដោយបានបំផ្លិចបំផ្លាញមន្ទីរពេទ្យមួយនៅហ្គាហ្សាកាលពីល្ងាចថ្ងៃអង្គារ គឺជាទង្វើនៃអំពើប្រល័យពូជសាសន៍របស់មនុស្សជាតិ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។លោក Nurmagomedov អាយុ ៣៥ ឆ្នាំបានសរសេរសារមួយនៅលើ Instagram កាលពីថ្ងៃពុធថា ការទម្លាក់គ្រាប់បែកមន្ទីរពេទ្យដែលពោរពេញទៅដោយកុមារ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា កីឡាករ Ian Maatsen កំពុងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបជាច្រើនក្នុងនោះជាពិសេសក្លឹបយក្សអេស្បាញ Barcelona។ ប្រភពដដែលបានឲ្យដឹងទៀតថាដោយសារតែបញ្ហានេះហើយទើបធ្វើឲ្យក្លឹបតោខៀវ Chelsea បានលួចពិភាក្សាស្ងាត់ៗជាមួយនឹងកីឡាករដើម្បីអាចបនតកុងត្រារហូតទៅដល់ខែមិថុនាឆ្នាំ២០២៥ធ្វើយ៉ាងណាការពារមិនឲ្យកីឡាកររូបនេះចាកចេញពីក្លឹបឡើយ។ កីឡាករវ័យ២១ឆ្នាំរូបនេះបានចូលរួមជាមួយនឹង Chelsea តាំងតែពីឆ្នាំ២០១៨ហើយទទួលបានឳកាសបង្ហាញខ្លួនឲ្យឈុតធំនៅលីកំកំពូលអង់គ្លេសកាលពីឆ្នាំទៅប៉ុន្តែកំពុងបន្តលេងក្នុងកុងត្រាខ្ចីជើងឲ្យក្លឹប Charlton និងជាបន្តបន្ទាប់ទៅកាន់ក្លឹប Coventry និង Burnley ផង។ គួរឲ្យដឹងដែរថាកុងត្រាចាស់របស់កីឡាករនឹងត្រូវផុតកំណត់ត្រឹមរដូវក្តៅខាងមុខនេះប៉ុណ្ណោះហើយកុងត្រាថ្មីនឹងអាចបង្កើនការការពារកីឡាករមិនឲ្យចាកចេញផងនិងការបង្កើនតម្លៃខ្លួនរបស់កីឡាករផងប្រសិនបើមានការប្រែប្រួលណាមួយ៕ ប្រែសម្រួល៖ស៊ុនលី
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Cody Gakpo បានត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបហង្សក្រហម Liverpool វិញហើយក្រោយជាសះស្បើយពីរបួស។ ប្រភពដដែលបានឲ្យដឹងទៀតថាដំណឹងដ៏រីករាយសម្រាប់ក្រុមនិងអ្នកគាំទ្រនេះធ្វើឡើងនៅមុនពេលដែល Liverpool នឹងត្រូវប្រកួតដ៏សំខាន់មួយ Derby day ប៉ះនឹងក្រុម Evertonនាយប់ថ្ងៃសៅរ៍នេះ។ កីឡាករសញ្ជាតិហូឡង់រូបនេះបានខកខានបង្ហាញខ្លួនឲ្យ Liverpool ប្រមាណជា២ប្រកួតមហើយបន្ទាប់ពីបានទទួលរបួសក្បាលជង្គង់ពេលប្រកួតប៉ះនឹង Spurs ហើយកីឡាករវ័យ២៤ឆ្នាំរូបនេះក៏បានខកខានប្រកួតឲ្យជម្រើសជាតិដែលចាញ់បារាំងក្នុងលទ្ធផល២ទល់នឹង១និងឈ្នះក្រិក១ទល់នឹង០ក្នុងវគ្គជម្រុះអឺរ៉ូឆ្នាំ២០២៤កន្លងមកនេះថ្មីៗនេះដែរ៕ ប្រែសម្រួល៖ស៊ុនលី
តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគេស្គាល់ថាមាន ១១ប្រទេសនៅក្នុងតំបន់នេះ ដោយក្នុងនោះរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ទីម័រឡេស្តេ ថៃ និងវៀតណាម។ យ៉ាងណាមិញ នៅក្នុងតំបន់នេះមានសហព័ន្ធបាល់ទាត់តំបន់មួយ ដែលមានឈ្មោះថា សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ ឬ ហៅកាត់ជាភាសាអង់គ្លេសថា AFF។...
ក្រុមជម្រើសជាតិបាល់ទាត់ តោកំណាចអង់គ្លេស បានធានាកៅអីទៅកាន់ការប្រកួតពាន Euro 2024 ជាមួយនឹងការវាយបកយកឈ្នះ ទៅលើអ៊ីតាលី។ Harry Kane រកបានពីរគ្រាប់ ហើយ Marcus Rashford បន្ថែមមួយគ្រាប់ទៀត បន្ទាប់ពីការស៊ុតបើកការនាំមុខពីអ៊ីតាលី ដោយកីឡាករ Gianluca Scamacca។ បច្ចុប្បន្ន អង់គ្លេសបានឈរកំពូលតារាងក្នុងពូល C។ អង់គ្លេស...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា បញ្ហាខ្សែការពារ របស់ក្លឹបបិសាចក្រហម Man UTD បានស្ថិតនៅក្នុងបេះដូងរបស់គ្រូបង្វឹកលោក Erik Ten Hag រហូតមកហើយ ។ ខណៈដែលបច្ចុប្បន្នក្រុមមិនមានវត្តមាន របស់កីឡាករខ្សែការពារ Luke Shaw និង Tyrell Malacia ផងដោយសាររបួសនោះគេជឿជាក់ថា...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Lionel Messi ទោះត្រូវបានគេដឹងហើយថា គឺជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ ជាងគេបំផុតនៅលីគកំពូលអាមេរិកក្តី ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានការអះអាងច្បាស់ណា មួយអំពីតួលេខពិតប្រាកដនៅឡើយដែរ។ ប៉ុន្តែថ្ងៃនេះ The Goal បានរកឃើញប្រភព ដែលអាចបញ្ជាក់ច្បាស់អំពីទឹកលុយដែល Messi អាចទទួលបានជារៀងរាល់ឆ្នាំ ជាមួយនឹងកុងត្រាដែលមាននៅក្លឹប Inter Miami...
ខេត្តកំពត៖ ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ការប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំលើកទី៨ នៅលើភ្នំបូកគោ ដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធ បុប្ផា ដែលកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ក្រោមគំនិត ផ្តួចផ្តើមដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ដែលលោកតែងគិតគូរ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការមនុស្សធម៌ និងសង្គម...