ហង្សក្រហម Liverpool យប់មិញនេះបើកីឡាដ្ឋាន Anfield ស្វាគមន៍ក្រុមភ្ញៀវBrentford យកបាន៣ពិន្ទុទាំងយ៉ាប់យ៉ឺន ដោយគ្រាប់បាល់តែ ១គ្រាប់គត់របស់កីឡាករ Mo Salah។ គ្រាប់បាល់កើតឡើងតាំងតែពីនានីទី ១៣ហើយការប្រកួតបានបន្តរហូតដល់បញ្ចប់ ដោយមិនមានគ្រាប់បាល់កើតឡើងបន្ថែមឡើយ ទោះម្ចាស់ផ្ទះបានព្យាយាមគ្រប់គ្រងបាល់បានទៅដល់ ៥៤ភាគរយនិងស៊ុតចេញដល់ទៅ ១៥ដងចំគោលដៅ ៥ដងក្តី។ បាត់៣ពិន្ទសប្តាហ៍នេះ Brentford កំពុងមាន ៥០ពិន្ទុក្នុងដៃបន្តឈរនៅលេខរៀងទី ៩នៅលើយខណៈដែលហង្សក្រហម...
៣ពិន្ទុយប់មិញនៅទឹកដីខ្លួនឯងកីឡាដ្ឋាន Etihad Stadium ក្រុមមេឃខៀវ Man City អាចធ្វើបានទាំងប្រផិតប្រផោយ យកឈ្នះក្រុមភ្ញៀវ Leeds UTD ដោយលទ្ធផល២ទល់នឹង១។ ២គ្រាប់ដែលកើតឡើងដោយកីឡាករ Gundogan តែម្នាក់ឯងបានធ្វើឲ្យក្រុមយកបាន ៣ពិន្ទុបន្ថែមសប្តាហ៍នេះដើម្បីធានាតំណែង នាំមុខគេក្នុងកំពូលតារាងដាច់ពីក្រុមលេខ ២កាំភ្លើងធំ Arsenal ដល់ទៅ៤ពិន្ទុដាច់។ ក្រុមភ្ញៀវតាមវិញបាន ១គ្រាប់គត់នៅនាទីទី ៨៥ក្រោយការទា់ត់បាល់ពិន័យ...
កីឡាករម្ចាស់ផ្ទះកម្ពុជា លី បូរ៉ាមី ឈ្នះមេដាយមាស លើវិញ្ញាសាសម្តែងមេគុណកាំបិតធំដែលធ្វើបាន ២៧២ពិន្ទុ នៃប្រភេទកីឡាវ៉ូវីណាម សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។
កីឡាករម្ចាស់ផ្ទះកម្ពុជា អេ វីរៈខាំឈីត ភូផង ភូថងឈ្នះមេដាយមាស បន្ទាប់យកឈ្នឍះកីឡាករថៃ ៤ទល់៣នៃប្រភេទកីឡាវ៉ូវីណាម សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។
យោងតាមអ្នកកាសែតដ៏ល្បី Dean Jones និងបានត្រូវយកមកចេញផ្សាយដោយ The Goal ថាក្លឹបមេឃខៀវ Man City កំពុងចាប់អារម្មណ៍កីឡាករខ្សែបម្រើម្នាក់ របស់ក្លឹបអ្នកមានអេស្បាញ Barcelona។ អ្នកកាសែតរូបនេះបានអះអាងថា គ្រូបង្វឹកក្លឹបមេឃខៀវ Man Cityលោក Pep Guardiola គឺជាអ្នកដែលបានគាំទ្រសមត្ថភាពរបស់កីឡាករ Frenkie De Jong...
ក្លឹប Napoli បានចេញមកធ្វើការបញ្ជាក់សាជាថ្មីហើយថាខ្លួននឹងមិនលក់កីឡាករខ្សែប្រយុទ្ធ Victor Osimhen ចេញនៅរដូវក្តៅនេះឡើយនេះបើយោងតាមការបញ្ជាក់របស់ប្រធានក្លឹបលោក Aurelio De Laurentiis បានបញ្ជាក់។ កីឡាករខ្សែប្រយុទ្ធ Osimhen គឺជាកីឡាករដ៏សំខាន់បំផុតដែលបានជួយឲ្យក្លឹប Napoli បានឈានទៅដល់ការ សម្រេចលើកពានរង្វាន់លីគកំពូល Serie A ជាលើកដំបូងតាមរយៈការជួយមិត្តរួមក្រុមរកគ្រាប់បាល់បាន២២ គ្រាប់នៅក្នុងលីគ។ ទោះបីជាយ៉ាងណាក្តីមានព័ត៌មានជាច្រើនបានអះអាងថាកីឡាករ រូបនេះនឹងអាចត្រូវក្លឹបលក់ចេញ...
កីឡាការិនីទ្រីយ៉ាថ្លុងកម្ពុជា ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន បានឈ្នះមេដាយមាស លើវិញ្ញាសា អាគ័តថ្លុង (ហែលទឹក និងរត់) ដែលប្រារព្ធធ្វើនៅខេត្តកែប នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ។
ភ្នំពេញ៖ លោក សរ សិទ្ធ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាម សហព័ន្ធ និងថ្នាក់ដឹកសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ទំាងអស់មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះកីឡាករ-កីឡាការិនីសូហ្វតិន្នីសកម្ពុជា នឹងទទួលបានលទ្ធផលល្អ និងដណ្តើមមេដាយជូនប្រទេសជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games)...
ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne នៅបន្តមានរបួស ដែលការណ៍នេះធ្វើឲ្យកីឡាករ បែលហ្សិករូបនេះអាក់ខានលេង ២ ប្រកួតជាប់គ្នា។ De Bruyne បានរងរបួសជើងក្នុងអំឡុងពេលប្រកួតដែល Manchester City យកឈ្នះ Arsenal ៤-១ កាលពីពេលកន្លងទៅថ្មីៗនេះ។ តាំងពីពេលនោះមក ខ្សែបម្រើប្រយុទ្ធបានអវត្តមាន ក្នុងការប្រកួតជាមួយ Fulham...
វៀតណាម៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ វៀតណាម បានប្រាប់ឲ្យដឹងថា អត្តពលិកអាស៊ីអាគ្នេយ៍ នឹងចូលរួមប្រកួតប្រជែង ក្នុងភាពលេចធ្លោលើកីឡាជាង ៣០ប្រភេទកីឡនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ឧសភា លើគ្រប់វិញ្ញាសាទាំងអស់ចាប់ពីអត្តពលកម្ម និងបាល់ទាត់រហូតដល់ការប្រណាំងម៉ូតូ តេក្វាន់ដូ WT និងការប្រណាំងឧបសគ្គ។ SEA GAMES 2023 មានកម្មវិធីដែលអាចបត់បែនបាន រួមបញ្ចូលកីឡាប្រពៃណីរបស់ម្ចាស់ផ្ទះ...