កីឡា

កីឡាករអុកជនជាតិ វៀតណាម ជាប់ចំណាត់ ថ្នាក់កំពូលទាំង ១៥ របស់ពិភពលោក

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករអុកលេខមួយ របស់វៀតណាម លោក Le Quang Liem បានឈានដល់តំណែង កំពូលក្នុងអាជីព របស់លោកជាប់ចំណាត់ថ្នាក់ទី ១៦ ក្នុងចំណាត់ថ្នាក់ពិភពលោក បន្ទាប់ពីបានយកឈ្នះលើកីឡាករ Yu Yangyi របស់ប្រទេសចិនៃប្រកួត Biel Grandmaster ឆ្នាំ ២០២៣ ។

លោក Liem កំពុងលេចធ្លោក្នុងការប្រកួត Biel Grandmaster នៅប្រទេសស្វីស ជាមួយនឹងការឈ្នះ ចំនួន ៤ បន្ទាប់ពីការប្រកួតចំនួន ៥ ។ ប្រសិទ្ធភាពរបស់លោក គឺស្មើនឹងកីឡាករ ដែលមានចំណាត់ថ្នាក់ Elo ២,៩៤៤ ។

បន្ទាប់ពីការប្រកួតចំនួន ៥ ប្រកួត លោក Liem ទទួលបាន ១៣.៣ ពិន្ទុ Elo បន្ថែមទៀតធ្វើឲ្យមានការវាយតម្លៃរបស់លោកដល់ ២,៧៤១.៣ ជាចំនួនខ្ពស់បំផុតរហូតមកដល់ពេលនេះក្នុងអាជីពរបស់លោក។ កាលពីមុន ការវាយតម្លៃ Elo ខ្ពស់បំផុតរបស់លោក គឺ ២,៧៣៩ ដែលសម្រេចបានកាលឆ្នាំ២០១៧ ។

ការវាយតម្លៃថ្មីនេះក៏បានជួយ Liem ឈានទៅដល់តំណែងខ្ពស់ក្នុងអាជីពរបស់លោកគឺលេខ ១៦ នៅលើពិភពលោក លើសពីប្រធានផ្សេងទៀតដូចជា Maxim Vachier-Lagrave, Leinier Dominguez, Alexander Grischuk និង Jan-Krzysztof Duda ។ មុនពេល ការប្រកួត 2023 Biel Grandmaster តំណែងខ្ពស់បំផុតរបស់លោកគឺទី ២០ ។

លទ្ធផលរបស់លោក Liem រឹតតែគួរឲ្យចាប់អារម្មណ៍ ព្រោះលោកមិនបានលេង អុកស្តង់ដារអស់មួយឆ្នាំ មកហើយ ។ កីឡាករវ័យ ៣២ ឆ្នាំ ត្រូវតែប្រកួតប្រជែង ក្នុងការប្រកួតនេះ ប្រសិនបើលោកមិនចង់ ដកចេញពីចំណាត់ថ្នាក់ពិភពលោក បន្ទាប់ពី ១២ ខែនៃការមិនបានលេង។ លោកត្រូវបានអញ្ជើញ ឲ្យចូលរួមការប្រកួត បន្ទាប់ពីឈ្នះពានក្នុងការ ប្រកួតលើកចុងក្រោយ ។

ការប្រកួតនៅសល់ ២ ប្រកួតជាមួយ Jules Moussard របស់បារាំង និង David Navara របស់សាធារណរដ្ឋឆេក Liem អាចបំបែកកំណត់ត្រាកំពូលទាំង ១៥ របស់ពិភពលោក ប្រសិនបើលោកទទួលបានយ៉ាងហោចណាស់ ឈ្នះមួយ និងស្មើ។ ប្រសិនបើលោក Liem អាចធ្វើបាន លោកក៏មានឱកាសខ្ពស់ ក្នុងការការពារតំណែងរបស់លោក ៕
ដោយ៖លី ភីលីព

Most Popular

To Top