កីឡាករ Goncalo Ramos ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Benfica បានបង្ហាញខ្លួនឲ្យជម្រើសជាតិប៉ទុយហ្គា ល់យប់មិញនេះជាមួយនឹងទំរង់ប្រយុទ្ធដ៏អស្ចារ្យ ដោយអាចរកគ្រាប់បាល់បានទៅដល់ ៣គ្រាប់ម្នាក់ឯងជួយឲ្យក្រុមយកឈ្នះជម្រើសជាតិ ស្វីសក្នុងលទ្ធផលដល់ទៅ៦ទល់នឹង១។ ប៉ទុយហ្គាល់យប់មិញថ្វីត្បិតគ្រប់គ្រងបាល់បានតិចជាង ស្វីសត្រឹមតែ៤៧ភាគរយក្តីប៉ុន្តែក្រុមបានសម្រុកស៊ុត គ្រាប់បាល់យ៉ាងខ្លងដល់ទៅ១៥ដងនិងចំគោលដៅ៩ដងរហូតបែកធ្លាយគ្រាប់បាល់ ដំបូងតាំងតែពីនាទីទី១៧ដោយកីឡាករ Ramos និងបន្តមួយគ្រាប់ទៀតមុនចប់តង់ទី១ដោយខ្សែការពារ Pepe។ ការប្រកួតឈានដល់ការប្រកួតតង់ទី២ កីឡាករ Ramas ដដែលបន្ថែមគ្រាប់ទី៣នាទីទី៥១ ហើយតាមពីក្រោយដោយ...
ការប្រកួតជាប្រវត្តិសាស្ត្រម៉ារ៉ុក ដែលអាចប្រកួតយកឈ្នះជម្រើសជាតិ អេស្បាញហើយ ក៏ជាការប្រកួតជម្រុះដ៏សំខាន់វគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតពានរង្វាន់ពិភពលោកទៀតផង។ ម៉ារ៉ុកអាចបិទមិនឲ្យអេស្បាញ រកគ្រាប់បាល់បានឡើយរហូតដល់ចប់ការប្រកួត និងបន្ថែមម៉ោងទៀត។អេស្បាញយប់មិញគ្រប់គ្រងបាល់បានទៅដល់៧៧ភាគរយ ហើយស៊ុតដល់ទៅ១៣ដងប៉ុន្តែ ចំគោលដៅតែម្តងគត់។ គួរឲ្យដឹងដែរថាម៉ារ៉ុកបានក្លាយទៅជាប្រទេស ក្នុងតំបន់អាហ្វ្រិកទី៤ហើយដែលបានឡើងទៅដល់ វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រនៃការប្រកួតដ៏ធំនេះបន្ទាប់ពីកាមេរូនកាលពីឆ្នាំ១៩៩០ប្រទេស សេនេហ្គាល់ កាលពីឆ្នាំ២០០២និងប្រទេសហ្គាណាកាលពីឆ្នាំ២០១០៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជាបានប្រកាសបើកវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេសកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ កម្រិត១ ឆ្នាំ២០២២ ដែលមានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ២០២២ នៅសាលប្រជុំធំក្នុងអគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ និងថវិកាសហព័ន្ធ។ លោក ស្រ៊ុន លាង មន្ត្រីសម្របសម្រួលវគ្គបាននិយាយថា ផែនការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម័្ពន្ធកម្ពុជានាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ “” Aerobic Gymnastics Asian Championship 2022 ” បាននាំយកប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនជយលាភីក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីកីឡាកាយសម័្ពអាអេរ៉ូប៊ិកលើកទី៧...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ រៀបចំការប្រកួតកីឡា SEA GAMES 2023 បានមានប្រសាសន៍ ក្រោយពីបញ្ចប់កិច្ចប្រជុំ ជាមួយគណៈកម្មការជំនាញថា ការប្រជុំលើកនេះយើងផ្តោត ២ ចំណុចសំខាន់ គឺកិច្ចការរដ្ឋបាល វិន័យរដ្ឋបាល និងការគ្រប់គ្រង ធនធានមនុស្ស ព្រមទាំងការងារ...
ដូហា៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានលើកបដាដែលមានពាក្យមួយឃ្លាថា ‘Pele!’អមជាមួយរូបភាពនៃកីឡាករប្រេស៊ីលដ៏អស្ចារ្យ បន្ទាប់ពីជ័យជម្នះ ៤-២ របស់ពួកគេ ខណៈលោក Pele បានផ្ញើសារទៅជនរួមជាតិមុនការប្រកួត។ កីឡាកររបស់ប្រេស៊ីលបានបង្ហាញផ្ទាំងបដាគាំទ្រលោក Pele ខណៈពួកគេអបអរជ័យជម្នះរបស់ពួកគេលើកូរ៉េខាងត្បូងក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោក។ ម្ចាស់ជើងឯក World Cup 3 សម័យរូបនេះបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងកំពុងមើលការប្រកួតពីមន្ទីរពេទ្យក្នុងទីក្រុង Sao Paulo...
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិម៉ារុកក្នុងការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅវគ្គ១៦ក្រុមចុងក្រោយរាត្រីនេះ។ មុនការប្រកួតដ៏សំខាន់នេះចាប់ផ្ដើម លោក Luis Enrique បានបញ្ជាក់ថាត្រៀមរួចរាល់អស់ហើយ ទាំងការលេងពេញ១២០នាទី ការទាត់ប៉េណាល់ទីជាដើម។ លោកបានប្រាប់ទៅកីឡាករអេស្ប៉ាញតាំងពី១ឆ្នាំមុនម្ល៉េះ ឱ្យប្រឹងប្រែងហ្វឹកហាត់ប៉េណាល់ទីយ៉ាងតិចណាស់ឱ្យបាន១០០០ដង ព្រោះការទាត់១១ម៉ែត្រនេះពិតជាសំខាន់ខ្លាំងមែនទែន។ លោកមិនចង់ពឹងលើផ្សេងវាសនាចូលឬមិនចូលនោះទេ។ អតីតអ្នកចាត់ការក្រុម Barcelona បាននិយាយថា៖ “ប្រហែល១ឆ្នាំមុន...
ប្រេស៊ីលនិងក្រូអាតយប់មិញបានឡើងទៅវគ្គ៨ក្រុម ចុងក្រោយហើយក្រោយយកឈ្នះក្រុមអាស៊ីទាំងពីរ គឺជប៉ុន និងកូរ៉េខាងត្បូងខណៈដែលយប់នេះ នឹងមានគូល្អមើលមួយទៀតរវាងអេស្បាញនិងម៉ារ៉ុក។ ទោះបីជាមិនសូវល្បីខាងបាល់ទាត់ នាពេលកន្លងមកតែទំរង់លេង របស់ម៉ារ៉ុកព្រឹត្តិការណ៍បាល់ទាត់ឆ្នាំនេះបានឲ្យយើងឃើញជាក់ស្តែងហើយទាំងកីឡាករក្មេងៗនិងកីឡាករមាន បទពិសោធបានធ្វើឲ្យក្រុមមានទំរង់លេងដ៏អស្ចារ្យមួយ ប៉ុន្តែប្រហែលជាសំណាងនេះមិនល្អរហូតនោះ ទេពីព្រោះថានឹងត្រូវប្រកួតប៉ះនឹងក្រុមគោកំពុងឡើងកជាឈុតយុវជនក្មេងៗពេញកម្លាំងរបស់អេស្បាញ។ ម៉ារ៉ុកមានសង្ឃឹមឈ្នះតែ១៤ភាគរយប៉ុណ្ណោះ ខណៈដែលអេស្បាញមានសង្ឃឹមដល់ទៅ៦២ភាគរយ ប៉ុន្តែក្រុមទាំងពីរធ្លាប់បានប្រកាសគ្នាម្តងហើយកាលពីប្រកួតបាល់ទាត់ឆ្នាំ២០១៨ ដោយលទ្ធផលបញ្ចប់ទៅត្រឹមរស្មើគ្នា ២ទល់នឹង២៕ ប្រែសម្រួល៖ស៊ុនលី
យប់មិញនេះជប៉ុនធ្វើបានល្អគួរសមក្នុងការប្រកួតវគ្គ១៦ក្រុម ចុងក្រោយជាមួយនឹងក្រុមក្រូអាតដោយអាចគ្រប់គ្រងបាល់បានទៅដល់៤១ភាគរយ ដែរនិងស៊ុតចេញបានទៅដល់១៣ ដងប៉ុន្តែរកបានតែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រកួតហើយក្រូអាត ក៏តាមស្មើមកវិញ។ គ្រាប់បាល់ដំបូងកើតឡើងនៅចុងតង់ទី១ដោយកីឡាករ Maeda នាទីទី៤៣ ហើយក្រូអាតក៏បានខិតខំប្រឹងប្រែងនៅដើមតង់ទី២នាទីទី៥៥ យកបាន១គ្រាប់ តាមស្មើមកវិញដើម្បីអាចឲ្យការប្រកួតអាច បញ្ចប់ទៅត្រឹមបាល់ទាត់១១ម៉ែត្រកាត់សេចក្តី។ សំណាងមិនសូវបានជប៉ុនបានធ្វើបានតែ១គ្រាប់ ប៉ុណ្ណោះទល់នឹង៣សម្រាប់បាល់កាត់ សេចក្តីដែលមានន័យថាជម្រើសជាតិអាស៊ីទាំងពីរគឺជប៉ុន និងកូរ៉េខាងត្បូងបានដឹកដៃគ្នា ត្រឡប់មកផ្ទះក្នុងថ្ងៃតែមួយ៕ ប្រែសម្រួល៖ស៊ុនលី
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយរវាងក្រុមប្រេស៊ីល និងក្រុមកូរ៉េខាងត្បូងបានធ្វើឡើងកាលពីយប់មិញខណៈដែលលទ្ធផលជាផ្លូវការប្រេស៊ីលបានទំលាក់កូរ៉េខាត្បូងចេញពីជុំនេះទាំងមិនអស់ចិត្ត។ កូរ៉េខាងត្បូងបានខិតខំប្រយុទ្ធខ្លាំងដែរប៉ុន្តែមិនអាចធ្វើអ្វីរបាំង ការពាររបស់ប្រេស៊ីលឡើយពោលគឺអាចរកបានតែ១គ្រាប់ប៉ុណ្ណោះនៅនាទីទី៧៦ដោយកីឡាករ Park Seung ho ប៉ុន្តែប្រេស៊ីល បុកកូរ៉េខាងត្បូងរហូតធ្លាយគ្រាប់បាល់ដល់ទៅ៤គ្រាប់។ គ្រាប់បាល់ដំបូងបានដោយកីឡាករ Vini Jr. តាំងពីនាទីទី៧បន្តគ្រាប់ទី២ដោយកីឡាករ Neymar និង២គ្រាប់ទៀតក្នុងតង់ទី១ដែរគឺនាទីទី២៩ដោយកីឡាករ Richarlison និង Lucas Paqueta នាទីទី៣៦៕ ប្រែសម្រួល៖ស៊ុនលី