ទីបំផុតក្រុម ជម្រើសជាតិ កូរ៉េខាងត្បូង មួយទៀត ហើយបានឡើងទៅដល់វគ្គ១៦ក្រុម ចុងក្រោយ ទោះបីជាលទ្ធផលឈ្នះទាំងប្រផិត ប្រផោយ ក្តី និងក្លាយទៅជាក្រុមនៅអាស៊ីមួយទៀត បន្ទាប់ពីជប៉ុន ដែលអាច ធ្វើបាននៅជុំនេះ។ កូរ៉េខាងត្បូងយកឈ្នះប៉ទុយហ្គាល់ ក្នុងលទ្ធផល២ទល់នឹង១ នៅចុងម៉ោង នៃការប្រកួតទៅហើយទាំង ដែលប៉ទុយហ្គាល់នាំមុខតាំងតែពីនាទីទី៥ ដោយកីឡាករ Ricardo Horta ។...
ការប្រកួតពានរង្វាន់ ពិភពលោក នៅប្រទេសកាតា ឈានចូលមកដល់វគ្គ១៦ក្រុម ចុងក្រោយក្រោយការប្រកួត ក្នុងពូលចប់សព្វរួចរាល់ហើយ ក្នុងនោះហូឡង់ និងប៉ះក្រុមជម្រើសជាតិអាមេរិក នៅប្រកួតដំបូងបំផុត នៃកម្មវិធីនេះ ។ ការប្រកួតទី២នៅជុំនេះ ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវប្រកួតប៉ះនឹងក្រុមអូស្ត្រាលី ខណៈដែលក្រុមអាមេរិកឡាទីនមួយនេះ មានឱកាសច្រើនបំផុត ក្នុងការប្រកួតនេះពោល គឺដល់ទៅ៨០ភាគរយ ខណៈដែលអូស្ត្រាលីមានលទ្ធភាពឈ្នះត្រឹមតែ ៦ភាគរយប៉ុណ្ណោះ។ ការប្រកួតនៅកីឡាដ្ឋាន Ahmad...
ការប្រកួតពានរង្វាន់ ពិភពលោក នៅប្រទេសកាតា បានឈានមកដល់វគ្គ១៦ក្រុម ចុងក្រោយ ហើយខណៈដែលការចាប់គូ ប្រកួតក៏បានធ្វើឡើង រួចរាល់ហើយវគ្គនេះ នឹងចាប់ផ្តើមពីថ្ងៃទី៤ ខែធ្នូស្អែក ទៅដល់ថ្ងៃទី៧ធ្នូ ។ ការប្រកួតស្អែកចាប់ផ្តើមដំបូង ដោយក្រុមហូឡង់ ប៉ះនឹងក្រុមអាមេរិក ក្រុមអាហ្សង់ទីន ប៉ះ នឹងក្រុមអូស្ត្រាលី ខណៈដែលថ្ងៃទី៥ ខែធ្នូគឺជាការប្រកួត រវាងក្រុមប៉ូឡូញ និងបារាំង...
កាតា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អាជ្ញាកណ្តាលសញ្ជាតិបារាំង អ្នកស្រី Stéphanie Frappart បានក្លាយជាស្ត្រីដំបូងគេ ដែលទទួលបន្ទុកការ ប្រកួតបាល់ទាត់ពិភពលោក បុរស កាលពីថ្ងៃព្រហស្បតិ៍ ខណៈនាងបានផ្លុំកញ្ចែ ដើម្បីចាប់ផ្តើមការប្រកួត របស់អាល្លឺម៉ង់ ទល់នឹងកូស្តារីកា ។ អ្នកស្រី Frappart ក៏មានស្ត្រី២នាក់ជាជំនួយការទៀត...
កាតា ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កូនស្រីរបស់កីឡាករ បាល់ទាត់ដ៏អស្ចារ្យ កាលពីដើមសប្តាហ៍នេះ បានស្វែងរកការធានា ចំពោះអ្នកគាំទ្រ និងប្រឆាំងរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយអះអាងថា គ្រូពេទ្យមានការព្រួយបារម្ភ ចំពោះសុខភាពរបស់លោក ។ អតីតកីឡាករបាល់ទាត់ពិភពលោក Pele បានថ្លែងអំណរគុណដល់អ្នកគាំទ្រ ដែលមានការព្រួយបារម្ភ ចំពោះសាររបស់ពួកគេ នៅពេលលោកចំណាយ ពេលសម្រាកនៅមន្ទីរពេទ្យ...
ភ្នំពេញ ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ភ្នាក់ងាររៀបចំការប្រណាំង យានយន្តកម្ពុជា “KARA” នឹង ធ្វើសន្និសីទ សារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍ ការប្រកួតប្រណាំងម៉ូតូ លើវាលរាប ELF Cup Race Endurance 2022 គាំទ្រ ដោយសហព័ន្ធកីឡា យានយន្តកម្ពុជា...
តូក្យូ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា សំឡេងផ្លុំកញ្ចែចុងក្រោយ បានបន្លឺឡើង ចំពោះជ័យជម្នះដ៏តក់ស្លុត របស់ជប៉ុន លើអេស្ប៉ាញ ធ្វើឲ្យអ្នកគាំទ្រ ដ៏រំភើបបាន ហក់ឡើង លើផ្លូវកាត់ Shibuya ក្នុងទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃសុក្រ ដើម្បីអបអរជ័យជម្នះ ដែលប្រជាជនជប៉ុនមួយចំនួន មិនហ៊ានស្រមៃចង់បាន ។ អ្នកគាំទ្របានអបអរសាទរ...
ដូហា ៖ គ្រូបង្វឹកសញ្ជាតិកាណាដា លោក John Herdman បាននិយាយថា ក្រុមរបស់លោក នឹងចាកចេញពីព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ World Cup ជាមួយសមត្ថភាព ដ៏ល្អ បន្ទាប់ពីការប្រកួត របស់ពួកគេ បានបញ្ចប់ ដោយការបរាជ័យ ជាលើកទី៣ ជាប់គ្នាជាមួយម៉ារ៉ុក កាលពីថ្ងៃព្រហស្បតិ៍ យោងតាមការចេញផ្សាយ...
ការប្រកួតតាមពូលស្ទើរ តែបានបញ្ចប់ទៅ១០០ភាគរយ ខណៈដែលការប្រកួតដំបូង ក្នុងវគ្គ១៦ក្រុម ចុងក្រោយ ក៏ចាប់ផ្តើមដំណើរការផងដែរ ហើយប្រកួតដំបូង នឹងធ្វើឡើងរវាងក្រុម ជម្រើសជាតិហូឡង់ និងក្រុមជម្រើសជាតិ អាមេរិក ។ ថ្វីត្បិតតែហូឡង់ មានភាគរយឈ្នះច្រើន ដល់ទៅ៥១ភាគរយ ប៉ុន្តែលទ្ធផលស្មើ ក៏មានច្រើនគួរសមដែរ គឺប្រមាណជា២៨ភាគរយ ហើយអាមេរិក មានភាគរយឈ្នះត្រឹមតែ ២១ភាគរយប៉ុណ្ណោះ ហើយការប្រកួត...
ការប្រកួតនៅពូល H ដែលឈានចូលមកដល់ ការប្រកួតទី៣ ខណៈដែលប៉ទុយហ្គាល់បានមាន ៦ពិន្ទុ នឹងត្រូវឡើងទៅវគ្គបន្ទាប់ ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិទៅហើយ។ ប៉ទុយហ្គាល់នឹងត្រូវប្រកួតប៉ះ នឹងកូរ៉េខាងត្បូង ទាំងដែលប្រទេសអាស៊ីមួយនេះ នៅតែមានឱកាសឡើងទៅវគ្គបន្ទាប់ ប្រសិនបើអាចយកឈ្នះប៉ទុយហ្គាល់ តែត្រូវរងចាំមើលលទ្ធផលនៃ ការប្រកួតរវាងហ្កាណានិងអ៊ុយរ៉ាហ្គាយ។ ហ្គាណាដែលមាន៣ពិន្ទុ និងត្រូវប្រកួតអ៊ុយរ៉ាហ្គាយដែលមាន ១ពិន្ទុ ក៏សុទ្ធតែមានឱកាសដូចគ្នា ប្រសិនបើពួកគេអាចយកឈ្នះ ហើយកូរ៉េខាងត្បុងនឹងត្រូវបរាជ័យ...