ខេត្តកណ្តាល ៖ នាថ្ងៃ៧ ខែតុលា ឆ្នាំ២០២២ ព្រឹត្តិការណ៍ការប្រកួតកីឡា ដើម្បីទំាងអស់គ្នា ខេត្តកណ្តាលប្រចាំ ឆ្នាំ២០២២ ក្រោមប្រធានបទ “ប្រជាពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡា ឲ្យបានមួយប្រភេទយ៉ាងតិច” រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២២ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ផ្តើមជាផ្លូវការរៀបចំ...
តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបាននិយាយថា ២ ប្រកួតចុងក្រោយរបស់ក្រុមបាល់ទាត់ជប៉ុន ទល់នឹងសហរដ្ឋអាមេរិក និងអេក្វាឌ័រកាលពីខែមុន នៃការរៀបចំសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតា នាពេលខាងមុខ ខណៈជប៉ុនបានយកឈ្នះអាមេរិក ២-០ ប៉ុន្តែការប្រកួតជាមួយអេក្វាឌ័រ បានបញ្ចប់លទ្ធផលស្មើគ្នា។ វានឹងមានភាពងាយស្រួល ក្នុងការមានសុទិដ្ឋិនិយម ជាជាងទុទិដ្ឋិនិយម ប៉ុន្តែការពិតគឺថាការធ្វើតេស្តិ៍ចុងក្រោយ ជារឿយៗមិនផ្តល់ចម្លើយចុងក្រោយទេ។...
ដំណឹងដែលគ្រប់គ្នាមិនចង់លឺនោះ ត្រូវបានកីឡាករអាហ្សង់ទីន Lione Messi បានចេញមកបញ្ជាក់ប្រាប់ ដោយផ្ទាល់ហើយកាលពីថ្ងៃម្សិលមិញនេះថា គាត់នឹងមិនចូលរួម ព្រឹត្តិការណ៍បាល់ទាត់ទៀតឡើយ នៅក្រោយពេលដែលព្រឹត្តិការណ៍ បាល់ទាត់ក្នុងប្រទេសកាតានៅឆ្នាំនេះ។ នេះមានន័យថាបាល់ទាត់ជំនាន់ Messi និង Cristiano Ronaldo នឹងឈានមកដល់ទីបញ្ចប់ជាផ្លូវការទៅហើយ ពីព្រោះថាតារាដ៏ល្បីទាំងពីររូបនេះ នឹងមិនមានវត្តមានទៀតឡើយ ក្នុងការប្រកួតបាល់ទាត់ធំៗរបស់ក្រុមជម្រើសជាតិ ក្រោយចប់ព្រឹត្តិការណ៍នៅកាតាលើកនេះ។ Messiបាននិយាយបែបនេះថា៖ នេះគឺជាព្រឹត្តិការណ៍បាល់ទាត់ចុងក្រោយ...
អ៊ុយក្រែនគ្រោងនឹងចូលរួម ជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ក្នុងការធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០៣០ខាងមុខនេះ។ នេះបើតាមការប្រកាសរបស់ប្រធាន សមាគមបាល់ទាត់ នៃប្រទេសទាំង ៣ កាលពីថ្ងៃពុធ។ ប្រធានាធិបតីសម័យសង្គ្រាម របស់អ៊ុយក្រែនលោក Volodymyr Zelensky បានគាំទ្រនឹងការសម្រេចចិត្តនេះ បានហៅយល់ថារឿងនេះជា «និមិត្តរូបនៃការជឿជាក់ លើជ័យជម្នះរួមរបស់ [អឺរ៉ុប]»។ ប្រទេសអ៊ុយក្រែនកំឡុងពេលនេះ កំពុងតែស្ថិតក្រោមការយាយី...
អនុប្រធានក្លឹប Barcelona លោក Eduard Romeu យល់ថា ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅតែអាចត្រលប់មកលេងនៅក្លឹបនេះវិញ ស្របពេលដែលកុងត្រានៅក្លឹបបារាំង Paris Saint-Germain របស់កីឡាកររូបនេះ នឹងផុតកំណត់នៅឆ្នាំ២០២៣។ លោកបាននិយាយកាលពីថ្ងៃពុធ សប្ដាហ៍មុនថា៖ «បើនិយាយពីរឿងហិរញ្ញវត្ថុ វាអាចទៅរួច ព្រោះថា បើ [Messi]...
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់សកល Ultimate Pro Boxing 2022 នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ម្សិលម៉ិញនៅទីលានហ្វឹកហាត់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក មាន៥គូនោះ កីឡាករដែលចូលរួមភាគច្រើន ជាកីឡាករជាម្រើសជាតិ រៀបចំដោយ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ កីឡាករ កេសែត សារិទ្ធ ប្រកួតចាញ់កីឡាករ ហ៊ុន គឹមហ៊ាន...
ហ្សាការតា៖ ប៉ូលិសឥណ្ឌូនេស៊ី បានបញ្ជាក់កាលពីថ្ងៃពុធថា មនុស្សសរុបចំនួន ១៣១ នាក់បានស្លាប់ ក្នុងការរត់ជាន់គ្នា កាលពីចុងសប្តាហ៍មុន បន្ទាប់ពីការប្រកួតបាល់ទាត់មួយ នៅខេត្ត East Java របស់ប្រទេសនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ មុននេះប៉ូលីសបានបន្តថា ចំនួនអ្នកស្លាប់នៅក្នុងសោកនាដកម្ម គិតត្រឹមថ្ងៃអង្គារគឺ ១២៥នាក់ ទោះបីជាអ្នកគាំទ្រក្លិបបាល់ទាត់ Arema Malang...
ដូហា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ៥០ថ្ងៃ មុនពេលការប្រកួតបាល់ទាត់ពិភពលោក “World Cup” ចាប់ផ្តើមនៅប្រទេសកាតា កម្មករកំពុងចាក់បេតុង និងកាន់ញញួរពេញមួយយប់ ដើម្បីត្រៀមរួចរាល់នូវសណ្ឋាគារប្រណីត និងខនដូ សម្រាប់អ្នកគាំទ្របាល់ទាត់មួយលាននាក់ ឬច្រើនជាងនេះ។ ជនចំណាកស្រុករាប់រយនាក់ កំពុងធ្វើការនៅខាងក្នុងអគារ Katara Towers កម្ពស់ ២១១ ម៉ែត្រមានរាងដូចដាវកោងជាប់គ្នា...
ដូហា៖ អនុរដ្ឋលេខាធិការលោកស្រី Uzra Zeya របស់សហរដ្ឋអាមេរិកបានប្រាប់ថា កម្មករស្ថិតក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធរបស់កាតា កំពុងប្រឈមនឹងហានិភ័យ នៃការកេងប្រវ័ញ្ចនៅពេល ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ ហើយទីក្រុងដូហា ត្រូវតែខិតខំកាត់ទោស អ្នកជួញដូរមនុស្ស និងកំណត់អត្តសញ្ញាណ ជនរងគ្រោះរបស់ពួកគេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ រដ្ឋឈូងសមុទ្រអារ៉ាប់បានស្ថិត នៅក្រោមការត្រួតពិនិត្យ និងការរិះគន់យ៉ាងខ្លាំង ពីក្រុមសិទ្ធិមនុស្សជុំវិញ ការប្រព្រឹត្តចំពោះកម្មករចំណាកស្រុករបស់ខ្លួន...
ហុងកុង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមការពារសិទ្ធិកីឡា Open Stadiums “Rights group Open Stadiums” បានអំពាវនាវឲ្យ FIFA បណ្តេញអ៊ីរ៉ង់ ចេញពីការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតា ក្នុងខែវិច្ឆិកា ដោយសារតែប្រទេសនេះ ប្រព្រឹត្តចំពោះស្ត្រី។ លិខិតមួយផ្ញើទៅកាន់ប្រធាន...