ទីបំផុតម៉ារ៉ុក ដែលជាអ្នកតំណាងឲ្យទ្វីបអាហ្វ្រិកដំបូងគេ ឡើងទៅដល់វគ្គ១ភាគ៤ចុងក្រោយនោះ គឺដល់ពេលដែលត្រូវត្រឡប់ទៅប្រទេសវិញហើយ ក្រោយបរាជ័យក្រោមស្នាដៃម្ចាស់ជើងឯក ពានរង្វាន់ពិភពលោកចាស់បារាំង ក្នុងលទ្ធផលដល់ទៅ២ទល់នឹង០។ បារាំងយប់មិញនេះ មិនអាចគ្រប់គ្រងបាល់បានច្រើននោះទេ ខណៈដែលម៉ារ៉ុកគ្រប់គ្រងបាល់ បានទៅដល់៦២ភាគរយ ហើយការស៊ុតចេញបាន១៣និង១៤ដងប្រហាក់ប្រហែលគ្នា ហើយចំគោលដៅ៣ដងដូចគ្នា តែបារាំងមានសំណាងជាង ដោយអាចរកបានដល់ទៅ២គ្រាប់នៅតង់ទី១និងតង់ទី២។ មួយគ្រាប់ដំបូងរបូត តាំងតែពីនាទីទី៥ដោយកីឡាករ Theo Hernandez ខណៈដែលគ្រាប់ទី២ បានធ្វើឡើងនៅតង់ទី២នាទីទី៧៩ ដោយកីឡាករ...
ទីបំផុតការប្រកួតបាល់ទាត់ ពានរង្វាន់ពិភពលោក នៅក្នុងប្រទេសកាតាសម្រាប់ឆ្នាំ២០២២នេះ បានឈានចូលមកដល់ទីបញ្ចប់កាន់តែកៀកហើយ ដោយអាចរកឃើញក្រុមបារាំង និងអាហ្សង់ទីន គឺជាគូប្រកួតចុងក្រោយ សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ។ បារាំងយកឈ្នះម៉ារ៉ុកយប់មិញ ក្នុងលទ្ធផល២ទល់នឹង០ ឡើងទៅប្រកួតប៉ះនឹងអាហ្សង់ទីន ដែលយកឈ្នះក្រូអាតលទ្ធផល៣ទល់នឹង០ កាលពីថ្ងៃពុធម្សិលមិញ។ ការប្រកួតផ្តាច់ព្រ័ត្រ ដែលគ្រោងធ្វើឡើងនៅកីឡាដ្ឋាន Lusail Stadium នាយប់ថ្ងៃអាទិត្យវេលាម៉ោងប្រមាណជា១០៕ ប្រែសម្រួល៖ស៊ុនលី
តារាវ័យចំណាស់របស់ប៉ទុយហ្គាល់កីឡាករ Cristiano Ronaldo បានត្រឡប់ទៅធ្វើការហ្វឹកហាត់ នៅទីលានហ្វឹកហាត់នៅក្នុងទីក្រុង Real Madrid ជាមួយនឹងមិត្តភ័ក្តរបស់គាត់ចាស់ៗវិញហើយ បន្ទាប់ពីបានប្រកាសចែកផ្លូវជាមួយនឹង Man UTD ហើយជឿជាក់ថា កំពុងត្រៀមបង្ហាញផែនការថ្មី ជូនក្រុមអ្នកគាំទ្រផងដែរ។ កីឡាករវ័យ៣៧ឆ្នាំរូបនេះបានព្រមព្រៀង លើកុងត្រាចុះចែកផ្លូវគ្នា ជាមួយនឹង Man UTD ចាប់តាំងតែពីការប្រកួតពានរង្វាន់ពិភពលោក បានដំណើរការដំបូងមកម្ល៉េះ ប៉ុន្តែមិនទាន់មានការប្រកាសអំពីក្លឹបថ្មីរបស់គាត់ឡើយ...
ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រកាសរៀបចំការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ នៅទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា...
បាសេឡូណា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា កំពូលកីឡាករបាល់ទាត់ឆ្នើមប្រេស៊ីលNeymar ត្រូវបានជម្រះពីការចោទប្រកាន់ ពីបទពុករលួយ កាលពីថ្ងៃអង្គារទាក់ទងនឹងការផ្ទេរ របស់លោកទៅ Barcelona ពីSantos កាលឆ្នាំ ២០១៣។ តុលាការក្នុងប្រទេសអេស្ប៉ាញ បានលើកលែងទោសជនជាប់ចោទទាំង៩នាក់ ក្នុងការកាត់ក្តីនេះ។ ក្រៅពី Neymar នេះរួមបញ្ចូលទាំងឪពុកម្តាយរបស់លោក FC Barcelona និងអតីតប្រធានក្លិប Josep Maria Bartomeu និង Sandro Rosell Santos FC និងអតីតប្រធាន Odilio Rodrigues Filho និង N&N ជាក្រុមហ៊ុនបង្កើតឡើងដោយឪពុកម្តាយរបស់ Neymar ដើម្បីគ្រប់គ្រងអាជីពរបស់លោក។ ក្រុមហ៊ុនប្រេស៊ីល DIS បានប្រកែកថា ពួកគេបានបាត់បង់ផ្នែកហិរញ្ញវត្ថុលើការផ្ទេររបស់ Neymar ដោយសារតែពួកគេកាន់កាប់៤០ ភាគរយនៃសិទ្ធិកីឡារបស់លោកនៅ Santos ហើយជឿថា តម្លៃពិតនៃកិច្ចព្រមព្រៀងត្រូវបានបិទបាំងដោយអ្នកដែលពាក់ព័ន្ធ។ តុលាការបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងទៅតាមតុលាការ វាមិនត្រូវបានគេបង្ហាញថា មានកិច្ចសន្យាមិនពិតឬថា DIS មានបំណងបង្កគ្រោះថ្នាក់ទេ។ DIS បាននិយាយនៅថ្ងៃអង្គារក្រោយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះនៅចំពោះមុខតុលាការកំពូលអេស្ប៉ាញ។ ក្ រុមហ៊ុនបាននិយាយនលើសេចក្តីថ្លែងការណ៍មួយថា DIS សោកស្ដាយដែលឱកាស ត្រូវបានបាត់បង់ដើម្បីបញ្ឈប់ការអនុវត្តអំពើពុករលួយមួយចំនួន ក្នុងពិភពបាល់ទាត់ ដែលមិនអាចយល់បាននៅតំបន់ផ្សេងទៀត។ ការកាត់ក្តីដ៏ល្បីរបស់ Neymar បានចាប់ផ្តើមនៅពាក់កណ្តាលខែតុលា នៅទីក្រុង Barcelona មួយខែមុនពេលចាប់ផ្តើម ការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតា។ កីឡាករវ័យ ៣០ ឆ្នាំ ឥឡូវនេះលេងឲ្យម្ចាស់ជើងឯកបារាំង Paris Saint-Germain ហើយប្រេស៊ីលបានធ្លាក់ចេញបន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទី ជាមួយក្រូអាតក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ ដំបូងឡើយ ព្រះរាជអាជ្ញាបានស្វែងរក ការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០.៥ លានដុល្លារសម្រាប់ Neymar ប៉ុន្តែនៅក្នុងការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពួកគេបានទម្លាក់ការចោទប្រកាន់ ពីបទពុករលួយ និងការក្លែងបន្លំលើជនជាប់ចោទទាំងអស់ កាលពីចុងខែតុលា។ ក្រុមហ៊ុនវិនិយោគកីឡាប្រេស៊ីល DIS បានដាក់ពាក្យបណ្តឹងកាលពីឆ្នាំ ២០១៥ ដោយចោទប្រកាន់ថា វាត្រូវបានបោកប្រាស់ក្នុងអំឡុងពេលផ្ទេរកីឡាករទៅ Barcelona ៕ ដោយ៖លី ភីលីព
ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមការពារជើងឯកពិភពលោក និងក្រុមជើងឯកពិភពលោកបារាំង ត្រូវប្រឈមមុខ នឹងក្រុមអ្នកបង្កើតប្រវត្តិសាស្ត្រអាហ្រ្វិក ម៉ារ៉ុក នៅថ្ងៃពុធ នឹងធ្វើឲ្យវាក្លាយជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup នៅកីឡដ្ឋាន Al Baytយ៉ាងសំខាន់ សម្រាប់អ្នកគាំទ្រ ។ បារាំងបានយកឈ្នះអង់គ្លេស កាលពីថ្ងៃសៅរ៍កំពុងសម្លឹង រកការក្លាយជាក្រុមដំបូង...
ញូវយ៉ក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាករ Gio Reyna បានវាយបកទៅលើគ្រូបង្វឹកសញ្ជាតិអាមេរិក Gregg Berhalter ជុំវិញការអត្ថាធិប្បាយទាក់ទង នឹងអាកប្បកិរិយា របស់ខ្សែប្រយុទ្ធ Borussia Dortmund អំឡុងពេលការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” ។ កីឡាករ...
កាតា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អ្នកគាំទ្រម៉ារ៉ុករាប់រយនាក់ បានរង់ចាំនៅខាងក្រៅកីឡដ្ឋាន Al Janoub កាលពីថ្ងៃអង្គារ ដើម្បីរង់ចាំសំបុត្រដោយឥតគិតថ្លៃ សម្រាប់ការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ World Cup របស់ប្រទេសជា មួយបារាំងយប់នេះ ។សំបុត្រត្រូវបានផ្តល់ឲ្យ ដោយសហព័ន្ធបាល់ទាត់ម៉ារ៉ុក ដោយសហការជាមួយ FIFA និងគណៈកម្មាធិការរៀបចំ...
ក្រិច៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ថា សមាជិកសភាអឺរ៉ុប ជនជាតិក្រិច លោកស្រី Eva Kaili បានបដិសេធពីការជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវសូកប៉ាន់ ដែលពាក់ព័ន្ធនឹងម្ចាស់ផ្ទះ World Cup នៅប្រទេសកាតា នៅសភាអឺរ៉ុប ។ លោកស្រី គឺជាជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ៤នាក់...
៣គ្រាប់របស់អាហ្សង់ទីនយប់មិញ ធ្វើឲ្យអ្នកគាំទ្រអង្គុយមិនជាប់កៅអីឡើយ ពីព្រោះថាសង្ឃឹមលើកពានរង្វាន់ពិភពលោក នៅកាតាកាន់តែខិតជិតមកដល់។ លទ្ធផល៣ទល់នឹង០មានន័យថា អាហ្សង់ទីនត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្ររងចាំមើលលទ្ធផលនៃការប្រកួត រវាងក្រុមបារាំងនិងម៉ារ៉ុកនៅយប់ថ្ងៃទី១៥ខែធ្នូស្អែកនេះ។ ១គ្រាប់ដំបូងអាហ្សង់ទីនកើតឡើង នៅនាទីទី៣៤ជាបាល់ពិន័យ១១ម៉ែត្រ ហើយមិនបាន៥នាទីផងកីឡាករ Alvarez អាចបន្ថែមបាន១គ្រាប់ទៀត ខណៈដែលគ្រាប់ទី៣កើតឡើង នៅនានីទី៦៩ដោយកីឡាករ Alvarez ដដែល៕ ប្រែសម្រួល៖ស៊ុនលី