អ៊ីស្រាអែល៖ ក្រុមទាំង២បានប្រកាសថា ការប្រកួតមិត្តភាពមុនរដូវកាលរវាងក្រុម Atletico Madrid និងក្រុមយក្សអ៊ីតាលី Juventus ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសអ៊ីស្រាអែល នៅចុងសប្តាហ៍នេះ ត្រូវបានលុបចោល ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Bloomfield ក្នុងទីក្រុង Tel Aviv ប៉ុន្តែការកើនឡើងជាថ្មីនៃអរិភាព ក្នុងតំបន់បានជំរុញឲ្យក្រុមអ្នកផ្សព្វផ្សាយ Comtec Group លុបចោល។...
បើកឆាកប្រកួតដំបូងនៅទឹកដីខ្លួនឯងក្រុម Everton ហាក់ដូចជាមិនសូវមានសំណាង គ្រប់គ្រាន់ឡើយក្នុងការប្រកួតប៉ះនឹងក្រុមខ្លាំងតោខៀវ Chelsea ដោយបានបាត់បង់៣ពិន្ទុទៅជាមួយនឹង គ្រាប់បាល់តែមួយគ្រាប់គត់ នៅក្នុងការប្រកួត។ បាល់ពិន័យ១១ម៉ែត្រ ដែលធ្វើបានដោយកីឡាករប្រេស៊ីល Jorginho នៅនាទីចុងក្រោយ៩០បូកនឹង៩ទៅហើយដែលសមល្មមគ្រប់គ្រាន់ឲ្យ Chelsea យកបាន៣ពិន្ទុទៅផ្ទះវិញហើយកំពុងឈរនៅលេខរៀង បណ្តោះអាសន្នលេខ៦។ Chelsea គ្រប់គ្រងបាល់រហូតទៅដល់៦២ភាគរយ និងស៊ុតចេញបាន៩ដងខណៈដែលម្ចាស់ផ្ទះ ទោះគ្រប់គ្រងបាល់តិចប៉ុន្តែក៏ស៊ុតបានច្រើនគួរសមដល់ទៅ៧ដងដែរ៕ ប្រែសម្រួល៖ស៊ុនលី
The Mirror ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Leroy Sane នឹងអាចធ្វើដំណើរឆ្ពោះទៅការចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD ហើយទោះបីជាតំណែងនៅ Bayern Munich មិនមានបញ្ហាអ្វីក៏ដោយ។ ប្រភពដដែលបានឲ្យដឹងដែរថាទាំងកីឡាករនិងក្លឹប Bayern Munich វាគឺជាពេលវេលា ដ៏សមស្របសម្រាប់ការចែកផ្លូវគ្នានៅរដូវក្តៅនេះហើយ ក្នុងនោះក្លឹបដែលកំពុងចាប់អារម្មណ៍កុងត្រាកីឡាករជាងគេនោះ គឺជាក្លឹបបិសាចក្រហម Man UTD។...
បន្ទាប់ពីសម្រេចជោគជ័យ អស់រយៈពេល១២ខែ ពោលគឺ២រដូវកាលកន្លងផុតទៅ កម្មវិធីប្រដាល់គុនខ្មែរ របស់ស្ថានីយទូរទស្សន៍ PNN ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខ ពីក្រុមហ៊ុនស្រាបៀរ Ganzberg បានបន្តដំណើរទៅមុខ រហូតដល់ដំណាច់ឆ្នាំ២០២២ ដែលនោះគឺជារដូវកាលទី៣ នៃកម្មវិធីប្រដាល់គុនខ្មែរ Ganzberg Onestrike នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតជម្រុះពីសប្ដាហ៍ទី១ នៃខែសីហា តទៅ។ ២រដូវកាលកន្លងទៅកម្មវិធីប្រដាល់គុនខ្មែរ Ganzberg Onestrike ដែលឧបត្ថម្ភជាពិសេសពីក្រុមហ៊ុនស្រាបៀរ...
ថៃ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងកីឡាតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា ប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យអាស៊ានលើក២០ ដែលរៀបចំនៅខេត្តអូប៊ុន រ៉ាត់ចាថានី ព្រះរាជាណាចក្រថៃនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។ សម្រាប់ការប្រកួតខាងលើនេះ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន...
Leichhardt Oval ៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ខ្សែវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហាញពីដំបូលកីឡដ្ឋានមួយដែលផ្ទុកអ្នកគាំទ្រ បានដួលរលំធ្វើឲ្យអ្នកគាំទ្រជាច្រើនគ្នាផ្អៀងមុខ ដោយសារបេតុងបែកចុះខាងក្រោម។ អ្នកគាំទ្រដែលមើលការប្រកួតបាល់ឱបរបស់សិស្សសាលា Sydney ត្រូវបានគេដួលសន្លប់នៅម៉ោងប្រហែល ៥ ល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីផ្លូវរថភ្លើងនៃពហុកីឡាដ្ឋាននៅ Leichhardt Oval បានដួល។ឈុតឆាកដ៏គួរឲ្យភ័យខ្លាចបានលាតត្រដាងនៅចំពោះមុខអ្នកគាំទ្រប្រហែល ១៥,000 ឆ្ពោះទៅចុងបញ្ចប់នៃការប្រកួតរវាង St Joseph’s និង St...
(សៀមរាប)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ រៀបចំ “ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ” ដែលបានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តសៀមរាប រហូតមកដល់ថ្ងៃនេះ មានរយៈពេល ២ថ្ងៃហើយ ដោយមានការចូលរួមពីកីឡាករវ័យចំណាស់ទាំង៤ ប្រទេស កម្ពុជា ថៃ ឡាវ និងវៀតណាម សរុបចំនួន...
ឥណ្ឌូនេស៊ី៖ យោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Sports247 បានប្រាប់ឲ្យដឹងថា ឧត្តមសេនីយឯក Osoth Bhavilai បន្តកាន់តំណែងជាប្រធានសហព័ន្ធកីឡាអាស៊ាន សម្រាប់អាណត្តិថ្មីឆ្នាំ ២០២២-២០២៦ បន្ទាប់ពីបានឈ្នះការបោះឆ្នោត គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាអាស៊ាន (APSF) (Exco) ដែលធ្វើឡើងនៅសណ្ឋាគារស្វីស-ប៊ែល ថ្ងៃនេះ។ លោក Maj Gen Bhavilai អាយុ ៧១...
កីឡាករវ័យ៣១ឆ្នាំ Benteke ទីបំផុតនៅថ្ងៃនេះត្រូវបានគេដឹងហើយថា នឹងត្រូវចូលរួមជាផ្លូវការជាមួយនឹងក្លឹប នៅលីគកំពូលអាមេរិក D.C United ជាមួយនឹងកុងត្រាដែលមានសុពលភាព ដល់ឆ្នាំ២០២៤ និងលទ្ធភាពក្នុងការបន្ថែមកុងត្រា ១ឆ្នាំទៀតផងដែរ។ កីឡាករ Christian Benteke បានសម្រេចចូលរួម D.C United ពីក្លឹប Cyrstal Palace ដែលនឹងអនុញ្ញាតិ ឲ្យកីឡាករប៊ែលហ្ស៊ិករូបនេះ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Arthur ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Juventus នឹងអាចមានឱកាសធ្វើដំណើរទៅចូលរួមជាមួយនឹងក្លឹប Valencia នៅលីគកំពូលអេស្បាញ។ ភ្នាក់ងាររបស់កីឡាករបានប្រកាសនៅថ្ងៃនេះ ក្លឹបអេស្បាញបានបង្ហាញពីបំណង និងក៏បានចរចាគ្នារួចរាល់ហើយផងដែរ ដើម្បីអាចធ្វើការដោះដូរកីឡាករប្រេស៊ីលរូបនេះ ពីអ៊ីតាលីទោះបីជានៅសេសសល់ លក្ខខណ្ឌមួយចំនួនដែលត្រូវពិភាក្សាក្តី។ ភ្នាក់ងាររបស់កីឡាករ បាននិយាយបែបនេះថា៖ បច្ចុប្បន្នក្លឹប Valencia កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករ Arthur ពិតមែនហើយកីឡាកររូបនេះក៏បានបញ្ជាក់ប្រាប់ហើយផងដែរ...