The Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែបម្រើការពារឆ្នើម របស់ក្លឹបញញួរធំ West Ham កីឡាករ Declan Rice ទីបំផុតគឺពិតជាបានសម្រេចចិត្ត មិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹបឡើយ ក្នុងពេលដែលកំពុងមានព័ត៌មាន អំពីការផ្ទេរចាកចេញពីក្លឹប។ Chelsea ដែលតែងតែចង់បានកីឡាករ Rice នោះនៅតែបន្តចិត្ត ក្នុងការចរចាជាមួយនឹង West Ham នៅឡើយហើយនេះ...
ក្លឹបតោខៀវ Chelsea កំពុងតែព្យាយាម ក្នុងការសម្រេច ឲ្យបានការដោះដូរមួយ ចុងក្រោយទៀត សម្រាប់រដូវក្តៅនេះ ប៉ុន្តែជឿជាក់ដែរថា ក៏នឹងត្រូវចាំបាច់ដោះលែងកីឡាករមួយចំនួនខ្លះ ដើម្បីអាចប្រមូលលុយ បានជោគជ័យ។ The Goal បានសរសេរថា Chelsea មកដល់ពេលវេលានេះ ទៅហើយគឺកំពុងនៅតែធ្វើការទាក់ទង ជាមួយនឹងកីឡាករឆ្នើម Jules Kounde របស់ក្លឹប Sevilla...
អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea ដែលបានផ្ទេរមកចូលរួមជាមួយនឹង កាំភ្លើងធំ Arsenal កាលពីរដូវក្តៅមុននោះគឺត្រូវបានគេមើលឃើញហើយថាមិនអាចបង្ហាញទំរង់លេងល្អឡើយនិង ក៏មិនជួយក្រុមបានច្រើនឡើយ។ ជាលទ្ធផលនៅមុនរដូវក្តៅឈានចូល មកដល់នេះក្លឹបកាំភ្លើងធំ Arsenal កំពុងតែបើកការពិភាក្សាគ្នា មួយជាមួយនឹងក្លឹប Corinthiansដើម្បីធ្វើការផ្ទេរកីឡាកររូបនេះចេញ ដោយមិនមានតម្លៃខ្លួនឡើយ។ លេងឲ្យ Arsenal ក្រោមការដឹកនាំរបស់លោក Arteta ដែលជាគ្រូបង្វឹក របស់ Arsenal កីឡាករ...
តូក្យូ៖ប្រធានគណៈកម្មាធិការរៀបចំការប្រកួត Tokyo Games បានសន្យាថា នឹងចាត់វិធានការដែលអាចធ្វើទៅបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 សម្រាប់រៀបចំការប្រកួតប៉ារ៉ាឡាំពិកប្រកប ដោយសុវត្ថិភាពសម្រាប់អ្នកចូលរួម និងសាធារណជនជប៉ុននៅមុនថ្ងៃបើកព្រឹត្តិការណ៍ពិភពលោកដ៏ធំបំផុត សម្រាប់អត្តពលិកជនពិការ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោកស្រ្តី Seiko Hashimoto បានប្រាប់សន្និសីទសារព័ត៌មានមួយថា យើងនឹងការពារការប្រកួតកីឡានឹងបើកនៅថ្ងៃនេះរហូតដល់ទីបញ្ចប់ហើយដឹកនាំពួកគេឆ្ពោះទៅរកភាពជោគជ័យ។ លោកស្រី្តHashimoto បានបន្តថា គណៈកម្មាធិការនេះនឹងពង្រឹងវិធានការទប់ទល់នឹងមេរោគឆ្លងពីការប្រកួតកីឡាអូឡាំពិក ព្រោះកីឡាករប៉ារ៉ាឡាំពិកជាច្រើនមានបញ្ហាសុខភាព។ ចំនួនអ្នកឆ្លងប្រចាំថ្ងៃបានកើនឡើងជិត៣ដង...
Lukaku បាននិយាយថា៖” នេះហើយជាគ្រាប់បាល់ក្នុង PL ដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ ដែលធ្លាប់រកបានកន្លងមក។ អ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថាអារម្មណ៍នៅថ្ងៃហ្នឹងវាម៉េច។ នេះជាគ្រាប់បាល់ដ៏ល្អមួយក្នុងចំណោមគ្រាប់បាល់ជាច្រើនទៀតសម្រាប់ខ្ញុំ។ ច្បាស់ណាស់គ្រាប់បាល់ហ្នឹងគ្រាន់តែខ្ញុំប៉ះបន្តិចវាចូល ប៉ុន្តែអ្វី ដែលអស្ចារ្យបំផុតគឺការលេងរបស់ក្រុម ដែលធ្វើឲ្យមានអញ្ចឹងកើតឡើង “។ កីឡាករនេះបន្តថា៖” វាចំណាយពេលខ្ញុំ៥នាទីអីដែរដើម្បីឲ្យយល់ពីក្រុមរបស់ខ្ញុំលេង ប៉ុន្តែខ្ញុំសួរពីពួកគេច្រើនដែរ។ និយាយឲ្យស្មោះត្រង់ទៅ ក្រមខ្ញុំនេះគឺមានទេពកោសល្យណាស់ និងចង់បានគ្រាប់ច្រើនទៀតផង។ របៀបលេងអញ្ចឹងត្រូវជាមួយខ្ញុំណាស់ ព្រោះខ្ញុំលេងរបៀបអញ្ចឹងដែរជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក គ្រូ...
លោក Manny Pacquiao បានសារភាពថា ខ្លួនមិនច្បាស់លាស់ពីអនាគតនៅក្នុងពិភពប្រដាល់នោះទេ ក្រោយពីបានចាញ់កីឡាករគុយបា Yordenis Ugás។ មានពាក្យលេចឮមួយចំនួនបានឱ្យដឹងថា កីឡាករប្រដាល់ប្រែក្លាយជាកីឡាករប្រដាល់រូបនេះក៏ចង់ឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីហ្វីលីពីននៅខែឧសភា ឆ្នាំ២០២២ផងដែរ។ នៅក្នុងសន្និសីទកាសែតបន្ទាប់ពីការប្រកួត លោក Pacquiao បានលើកឡើងថា៖ ” ខ្ញុំមិនដឹងទេ។ សូមឱ្យខ្ញុំសម្រាកសិនទៅ ហើយធ្វើការសម្រេចចិត្តតាមក្រោយថា ខ្ញុំនឹងបន្តវាយប្រដាល់ទៀត ឬ យ៉ាងណា”។...
ក្រុមហ៊ុនអង់គ្លេស Bird តែងតែផលិត កង់អាគុយ (scooters) ទើបនឹងបញ្ចេញផលិតផលថ្មី សន្លាងមួយទៀតគឺ «Bird e-Bike ជាកង់អគ្គិសនី» ទាំងការឌីហ្សញរូបរាង និងផលិតដោយ LG ។ កង់អគ្គិសនី មួយនេះមានភ្ជាប់ដោយ Bluetooth, LED ជាអេក្រង់លើដៃកង់ បង្ហាញពីល្បឿន កំពុងធាក់ និងល្បឿន...
កំពូលកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានធ្វើឲ្យពិភពបាល់ទាត់ ភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចទៅហើយ កាលពីពាក់កណ្តាលរដូវក្តៅកន្លងមកនេះតាមរយៈ ការសម្រេចចិត្ត ចាកចេញពីក្លឹប Barcelona ដែលធ្លាប់រស់នៅ ជាមួយគ្នារយៈពេល២១ឆ្នាំមកហើយនោះ។ ទីបំផុត Messi បានសម្រេចចិត្តបន្តកុងត្រា រយៈពេល២ឆ្នាំ ជាមួយនឹងក្លឹប PSG រហូតដល់ឆ្នាំ២០២៣ប៉ុន្តែទោះបីជាយ៉ាងណាក្តី The Mirror បានអះអាងថាកីឡាកររូបនេះនៅតែ កំពុងបន្តចរចាជាមួយនឹងក្លឹប...
The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបហង្សក្រហម Liverpool ទីបំផុត គឺបានអនុញ្ញាតិ ឲ្យបើកទ្វាឲ្យកីឡាករស្វីស Shaqiri ដើម្បីចាកចេញ ហើយបន្ទាប់កិច្ចព្រមព្រង មួយត្រូវបានធ្វើឡើង ជាមួយនឹងក្លឹបនៅបារាំង ។ ប្រភពដដែលបាន អះអាងទៀតថា Liverpool បានព្រមព្រៀង ក្នុងការលក់កីឡាករ ខ្សែប្រយុទ្ធស្លាប រូបនេះចេញក្នុងតម្លៃខ្លួនប្រមាណជា១៣ លានដុល្លារ...
ក្រុមនៅលីគកំពូលបារាំង Marseille ដែលត្រូវប្រកួតប៉ះ នឹងក្រុម Nice កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានប្រកាសផ្អាក ជាបណ្តោះអាសន្ន ក្រោយពេល ដែលក្រុមភ្ញៀវ បានបដិសេធ ចាកចេញពីបន្ទប់ប្តូរសម្លៀក បំពាក់ខណៈដែលអ្នកគាំទ្ររបស់ Nice បាននាំគ្នាសម្រុកចូលទីលាន ប្រកួតយ៉ាងរញ៉េរញ៉ៃ។ អជ្ញាធរបាន សម្រេច ផ្លុំកញ្ចែបញ្ចប់ការប្រកួតត្រឹមនាទីទី៧៥ ដោយសារហេតុការណ៍មួយនេះ ហើយមកដល់ពេលនេះតាមច្បាប់ គឺមានការផ្តល់លទ្ធផល...