គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ត្រូវបានគេមើលឃើញថា បានបង្ហាញអំពីការខកចិត្តខ្លាំងមែនទែន ចំពោះទំរង់លេងរបស់ក្រុម កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះដែលជាការប្រកួត បើករដូវកាលដំបូងផងនោះ។ លោក Arteta បានសារភាពថាក្រុមរបស់លោក គឺសាកសមនឹងទទួលលទ្ធផល បរាជ័យបែបនេះពិតមែនក្រោយការប្រកួតចាញ់ក្រុម Brentford នៅក្រៅទឹកដីហើយលោកបានបង្ហាញអារម្មណ៍ ខកចិត្តយ៉ាងខ្លាំងចំពោះទំរង់លេងពេលបើករដូវកាលថ្មីលើកនេះ។ បរាជ័យក្រោមថ្វៃដៃរបស់ក្រុមថ្មី ទើបឡើងពីលីគក្រោមមកក្នុងលទ្ធផល២ទល់នឹង០ បានធ្វើឲ្យគ្រូបង្វឹកកីឡាករព្រមទាំងអ្នកគាំទ្រមានការភ្ញាក់ផ្អើល មិននឹកស្មានគ្រប់គ្នាដោយលោក...
ប្រធានក្រុមរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Henderson ដែលនៅសេសសល់កុងត្រារយៈពេល២ឆ្នាំទៀតនោះត្រូវបានគេជឿជាក់ កំពុងស្ថិតនៅនៅក្នុងការចរចាគ្នាជាមួយនឹងក្លឹប ដើម្បីអាចបន្តកុងត្រាថ្មី។ នៅសប្តាហ៍នេះលោកគ្រូបង្វឹកក្លឹបលោក Jurgen Klopp បានធ្វើការផ្តល់ព័ត៌មានបន្ថែមអំពីអនាគតរបស់ Henderson ជាមួយនឹងក្លឹបដែលជឿជាក់ថា មានភាពល្អប្រសើរជាវិជ្ជមានខណៈដែលកុងត្រាថ្មីសម្រាប់ Alexander-Arnold, Fabinho ព្រមទាំង Van Dijk គឺត្រូវបានធ្វើឡើងរួចរាល់ទៅហើយនោះ។ ចំពោះបញ្ហាកុងត្រារបស់ Henderson...
កីឡាករខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបតោខៀវ Chelsea កំពុងបានក្លាយទៅជាការទន្ទឹងរងចាំ ដ៏ខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្លឹបប៉ុន្តែត្រូវបានគេជឿជាក់ថា នឹងអាចមិនបង្ហាញវត្តមានបានភ្លាមនោះទេ។ Lukaku ដែលទើបតែបានប្រកាសជាផ្លូវការចុះកុងត្រា រយៈពេល៥ឆ្នាំជាមួយនឹងក្លឹបតោខៀវ Chelsea នោះត្រូវបានគ្រូបង្វឹករបស់ក្លឹបលោក Tuchel អះអាងថានឹងមិនអាចទាន់បង្ហាញខ្លួនបានភ្លាមនោះទេ។ លោកបន្តថាការប្រកួតនៅចុងសប្តាហ៍នេះ គឺនឹងមិនមានវត្តមានរបស់កំពូលខ្សែប្រយុទ្ធថ្មី សញ្ជាតិប៊ែលហ្ស៊ិករូបនេះ ប៉ុន្តែអះអាងថាគាត់ Lukaku នឹងអាចលេងបានជាលើកដំបូង នៅក្នុងការប្រកួតថ្ងៃអាទិត្យក្រោយ ប៉ះនឹងក្លឹបកាំភ្លើងធំ Arsenal។ ប្រែសម្រួល៖ស៊ុនលី
ក្រោយការមកដល់ នៃកំពូលកីឡាករខ្សែ ប្រយុទ្ធអាហ្សង់ទីន Lionel Messi រួចមកកីឡាករខ្សែប្រយុទ្ធបារាំង Mbappe នៅតែបន្តចិញ្ចឹមចិត្ត ក្នុងការចាកចេញពី PSG ដដែល ប៉ុន្តែមានការលើកឡើង ជាច្រើននិងបន្តបន្ទាប់ ពីសំណាក់គ្រូបង្វឹក និងមិត្តរួមក្លឹបថា គាត់នឹងមិនអាចចាក ចេញពីទីនេះឡើយ ។ ក្នុងនោះកីឡាករ Di Maria បាននិយាយថា...
The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបមាន់ខ្នាយមាស Spurs ទោះបីជាកន្លងមកបានបង្ហាញថា ខ្លួនគ្មានផែនការក្នុង ការលក់កីឡាករ ខ្សែប្រយុទ្ធជួរមុខ Harry Kane ចេញក៏ពិតមែន ប៉ុន្តែក្លឹបនឹងស្តាប់សំណើរ ទាំងឡាយណាដែលមានតម្លៃខ្លួន កីឡាករលើស ឬប្រហាក់ប្រហែលនឹង១៥០លានផោន។ The Guardian ក៏បានចេញផ្សាយ ស្រដៀងគ្នាដែរថា មកដល់ពេលនេះក្លឹបមេឃខៀវ Man...
ខាងក្រោមនេះ ជាអ្នកចាំទី ខ្សែការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធសរុប១២រូប ដែលអាចឈ្នះពានកីឡាករឆ្នើមប្រចាំ UEFA Champions League រដូវកាលឆ្នាំ២០២០/២១នេះ ៖អ្នកចាំទី៖ កីឡាករ Thibaut Courtois មកពីក្លឹប Real Madrid កីឡាករ Ederson មកពីក្លឹប Manchester City...
ភ្នំពេញ ៖ ទីបំផុតលោក ស សុខា ត្រូវបានគណៈកម្មាធិការ ប្រតិបត្តិផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើស ឲ្យបន្តដឹកនាំជាប្រមុខ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់អាណត្តិថ្មី ទី៧ ឆ្នាំ២០២១ដល់២០២៥ តាមរយៈមហាសន្និបាត តាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ។ ជាមួយនឹងការបន្តតំណែង...
ទីបំផុតក្លឹបតោខៀវ Chelsea បានបញ្ចប់ នៃកិច្ចខំប្រឹងប្រឹង របស់ខ្លួនជាច្រើនសប្តាហ៍ កន្លងមកហើយនោះដើម្បីអាចផ្ទេរកីឡាករខ្សែប្រយុទ្ធឆ្នើម Romelu Lakaku ពីអ៊ីតាលីមកអង់គ្លេសវិញ ។ តោខៀវ Chelsea ត្រូវបានគេដឹងថា បានបញ្ចប់ នៃការចុះកិច្ចព្រមព្រៀងទិញយក Lukaku ក្នុងតម្លៃខ្លួនប្រមាណជា៩៨លានផោនពីក្លឹបInter Milan បន្ទាប់ពីបានចំណាយពេលនៅអ៊ីតាលី បាន២រដូវកាលកន្លងមក។ Lukaka ដែលកន្លងមកគឺ...
The Goal នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយថា នឹងអាចមានកុងត្រាថ្មីមួយ រវាងកីឡាករ Dybala និងក្លឹប Juventus កើតឡើងជាមិនខាន នៅក្រោយពេលដែលភ្នាក់ងាររបស់កីឡាករ គឺលោក Jorge Antun គឺបានធ្វើការពិភាក្សាគ្នា ជាមួយនឹងប្រធានក្លឹបរួចរាល់ ហើយអំពីលទ្ធភាព នៃការបន្តកុងត្រាថ្មីនៅទីនេះ ។ The Goal ហ៊ានអះអាងថា...
មេឃខៀវ Manchester City បានត្រៀមលុយប្រមាណ ១២៧លានផោនស្មើ១៧៥ លានដុល្លារ ដើម្បីទិញយក Harry Kane ពីមាន់ខ្នាយមាស Tottenham។ យ៉ាងណាមាន់ខ្នាយមាស មិនចង់លក់ខ្សែប្រយុទ្ធខាងលើ ក្នុងតម្លៃ ១២៧លានផោននេះឡើយ ពោលគឺគេចង់បាន១៥០ លានផោន ។ ប៉ុន្តែនេះជាការបើកការចរចាមួយរវាង City និង Spurs...