រហូតមកដល់ពេលបើករដូវកាលថ្មីជាច្រើនប្រកួតមកហើយនេះប៉ុន្តែកីឡាករហូឡង់ Van de Beek នៅតែមិនទាន់អាចបង្ហាញខ្លួនលេងឲ្យក្រុមបិសាចក្រហមMan UTD បាននៅឡើយនិងក្រោយពេលដែលទំរង់លេងដ៏យ៉ាងយ៉ឺនរបស់គាត់កាលពីរដូវកាលមុនផងនោះ។ ភ្នាក់ងាររបស់កីឡាករ de Beek រូបនេះបានសារភាពថាដំណឹងនៃការមកដល់របស់កំពូលកីឡាករ CR7 គឺជារឿងគួរឲ្យព្រួយបារម្ភបំផុតរបស់កីឡាករហូឡង់រូបនេះពីព្រោះថាវានឹងធ្វើឲ្យអទិភាពរបស់គាត់កាន់តែតិចទៅក្នុងការបង្ហាញវត្តមានប្រកួតនៅ Old Trafford។ ទោះបីជាយ៉ាងណាក្តីលើកលែងតែ Van de Beek ប៉ុណ្ណោះតែមនុស្សគ្រប់គ្នាផ្សេងទៀតទាំងកីឡាករផងសុទ្ធតែបានបង្ហាញអារម្មណ៍រីករាយពេលមានវត្តមានរបស់កីឡាករវ័យ៣៦ឆ្នាំរូបនេះត្រឡប់មកកាន់ទឹកដីក្លឹបនេះវិញ៕ប្រែសម្រួល៖ស៊ុនលី
ខ្សែប្រយុទ្ធ Neymar បានដោះអាវបង្ហាញដាច់ដុំរបស់ខ្លួនទៅអ្នកគាំទ្រ ក្រោយពីមានការរិះគន់ថារូបគេឡើងគីឡូខ្លាំង កាលពីប៉ុន្មានថ្ងៃមុននេះ។ Neymar ក្រោយពីចប់ការប្រកួត Copa America កន្លងទៅ រូបគេទៅសម្រាកលំហែរកាយ និងទើបតែបានចូលហាត់ជាមួយក្រុម PSG ប៉ុន្មានសប្ដាហ៍មុននេះទេ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធរូបនេះមកលេងនៅជម្រើសជាតិប្រេស៊ីល ក៏ស្រាប់តែទទួលបានការរិះគន់ថែមទៀតទាក់ទងទៅនឹងរូបគេមើលទៅមាឌធំជាងមុននិងឡើងសាច់។ ចំពោះរឿងនេះដែរ ក្រោយពីមានការរិះគន់ភ្លាម Neymar បានតបលក្ខណៈលេងសើចវិញថាដោយសារពាក់អាវលេខ L...
តារាឆ្នើមរបស់អេហ្ស៊ីប Mo Salah មកដល់ពេលនេះ បានទាក់ទាញ ចំណាប់អារម្មណ៍ពីក្លឹបធំៗ នៅអ៊ឺរ៉ុបបួករួមទាំងReal Madrid និង Barcelona ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះហាក់ដូចជា មិនមានបំណងចង់ចាកចេញពីក្លឹប ហង្សក្រហម Liverpool ឡើយហើយក៏កំពុងធ្វើការព្យាយាម ចរចាគ្នា ដើម្បីបន្តកុងត្រាថ្មីនៅឡើយដែរ។ The Goal បានចេញផ្សាយថា Salah...
តូក្យូ៖ សកម្មភាពចុងក្រោយ នៃការពន្យារពេលព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ បានកើតឡើងកាលពីថ្ងៃអាទិត្យ ដែលមានរយៈពេលជិត ៨ ឆ្នាំមកហើយនៅថ្ងៃបន្ទាប់ពី រដ្ឋធានីរបស់ប្រទេសជប៉ុន ទទួលបានការប្រកួតកីឡា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការប្រកួតកីឡាប៉ារ៉ាឡាំពិក បានបញ្ចប់រយៈពេល ១៣ ថ្ងៃនៅក្នុងពិធីមួយមានពណ៌ ដូចសៀកនៅពហុកីឡដ្ឋានជាតិ ដែលគ្រប់គ្រងដោយរាជទាយាទ Akishino ដែលជាប្អូនប្រុសរបស់ព្រះចៅអធិរាជ Naruhito...
កីឡាករ Romeo ដែលត្រូវជាកូនប្រុសទី២ របស់អតីតកីឡាករ David Beckham ទើបតែត្រូវបានប្រកាស ជាផ្លូវការម្សិលមិញថា នឹងត្រូវចូលរួមបាល់ទាត់ អាជីពជាមួយនឹងក្លឹប Lauderdale CF ដែលជាក្លឹបលេងនៅលីគទី២ របស់អាមេរិក ស្ថិតនៅក្នុងរដ្ឋ Florida។ ក្លឹបនេះផងដែរក៏ត្រូវបាន គេស្គាល់ដែរថា ជាក្លឹបសម្រាប់ប្រើប្រាស់ ជាក្រុមបម្រុងឲ្យក្លឹបរបស់លោក David Beckham...
ការប្រកួតរវាងក្រុមប្រេស៊ីល និងអាហ្សង់ទីនត្រូវបានផ្អាកសិន ហើយបន្ទាប់ពីក្រុមសុខាភិបាលប្រេស៊ីល រកឃើញថាកីឡាករអាហ្សង់ទីន ៤នាក់ដែលមកពីអង់គ្លេស មិនបានធ្វើចត្ដាឡីស័កត្រឹមត្រូវ។ ការប្រកួតជម្រុះ World Cup ២០២២ ខាងលើចាប់ផ្ដើមបានតែបន្ដិចប៉ុណ្ណោះ ក៏ត្រូវបានខាងសន្ដិសុខចូលមកផ្អាកសិន ក្រោយពីខាងប្រេស៊ីលទើបរកឃើញថាកីឡាករក្នុង ក្រុមអាហ្សង់ទីនដល់ទៅ ៤នាក់មកពីអង់គ្លេស។ បើតាមច្បាប់កីឡាករទាំង ៤នាក់នោះ ត្រូវធ្វើចត្ដាឡឺស័កសិនទើបអាចលេងបាន តែនេះពួកគេមកដល់ហើយ ក៏មានអ្នកចូលលេងប្រកួតថែមទៀត។ ការរំសាយពាក់កណ្ដាលទីបែបនេះ បានធ្វើឱ្យ...
ក្រុមជម្រើសជាតិអង់គ្លេសបានបន្ដភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះលើក្រុមអេដូរ៉ា ក្នុងលទ្ធផល ៤-០ នៅការប្រកួតជម្រុះ World Cup 2022 តំបន់អឺរ៉ុប។ សម្រាប់ការប្រកួតខាងលើ ក្រុមអង់គ្លេសហាក់មិនពិបាកក្នុងការឈ្នះឡើយ ព្រោះក្រុមអេដូរ៉ា ជាក្រុមខ្សោយ។ យ៉ាងណា លោក Gareth Southgate ក៏បានផ្ដល់ឱកាសច្រើនដល់កីឡាករមិនសូវបានលេង ឱ្យចូលលេងក្នុងការប្រកួតនេះដែរ។ ជាក់ស្ដែងដូចជា Jesse Lingard...
អតីតកីឡាករខ្សែការពារឆ្នើម របស់ក្លឹបកាំភ្លើងធំ Arsenal លោក Nigel Winterburn នៅក្នុងប្រធានបទអំពីទំរង់លេង របស់ក្រុមក្នុងពេលប្រកួតបើករដូវកាលបែបនេះ បានលើកឡើងថា នឹងមានការប្រែប្រួលខ្លាំង ក្នុងពេលរដូវកាលដោះដូរកីឡាករនាខែមករាខាងមុខនេះ បន្ថែមទៀត។ លោក Winterburn បានអះអាងថាកីឡាករខ្សែប្រយុទ្ធ២រូបគឺ Aubameyang និង Lacazette នោះគឺកំពុងបានក្លាយ ទៅជាប្រធានបទដ៏ក្តៅគគុកសម្រាប់ទំរង់លេងរបស់ក្រុម នៅពេលនេះខណៈដែល៣ប្រកួតបើករដូវកាលនេះ Arsenal...
កីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់ PSG ត្រូវបានគេដឹងថា នឹងមិនអាចបង្ហាញវត្តមានប្រកួត ឲ្យជម្រើសជាតិរបស់បារាំងក្នុងវគ្គជម្រុះ តាមទ្វីបពានរង្វាន់ពិភពលោក ប៉ះនឹងក្រុមជម្រើសជាតិអ៊ុយក្រែ និងហ្វាំងឡង់ឡើយ។ Mbappe បានទទួលរងរបួស នៅក្នុងពេលបំពេញភារៈកិច្ច ឲ្យជម្រើសជាតិ នេះបើយោងតាមសេចក្តីប្រកាសដោយសហព័ន្ធបាល់ទាត់បារាំង FFF បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ របួសដែលបានកើតឡើង នៅក្នុងការប្រកួតរវាងបារាំង និងក្រុមបូស្នៀក្នុងលទ្ធផល ១ស្មើហើយ Mbappe ត្រូវបានប្តូរចេញនៅចុងម៉ោង ទៅហើយនៃការប្រកួត។...
អតីតកីឡាករ Juventus និង Real Madrid កីឡាករ CR7 ទីបំផុតគឺអាចទទួលបានអាវលេខ៧ ដែលគាត់ចូលចិត្តបំផុតពេលលេងនៅ Man UTD នោះវិញហើយបន្ទាប់ពី Edinson Cavani បានសុខចិត្តលះបង់លេខនេះ។ មានន័យថា Cavani នឹងត្រូវទៅពាក់អាវលេខ២១ ជំនួសវិញខណៈដែលលេខ៧ នឹងត្រូវប្រគល់ទៅឲ្យ CR7 សម្រាប់រដូវកាល២០២១-២០២២នេះ...