ខ្សែបម្រើក្លឹប Manchester United កីឡាករ Paul Pogba ត្រូវបានគេប្រទះឃើញ ចូលក្លឹបរាំកម្សាន្ត នៅឯទីក្រុង Miami សហរដ្ឋអាមេរិក កាលពីម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់ Daily Mail ។ Pogba ត្រូវបានគេឃើញមក មកជួបជុំលេងកម្សាន្ត ក្នុងរដូវកាលវិស្សមកាល ជាមួយមិត្តភ័ក្ដិ៣នាក់ផងដែរ ដែលមានដូចជា...
ប្រធានសហព័ន្ធបាល់ទាត់ អេហ្ស៊ីប លោក Ahmed Megahed បានបញ្ជាក់ត្រង់ៗនៅក្នុងថ្ងៃនេះទៅកាន់ BBC Sport Africa ថាក្លឹប Liverpool មិនព្រមអនុញ្ញាត ឲ្យខ្សែប្រយុទ្ធ Mohamed Salah ទៅចូលរួមប្រកួតអូឡាំពិក ២០២០ នៅឯក្រុងតូក្យូ ប្រទេសជប៉ុនខាងមុខនេះទេ។ បើតាមលោក Megahed បានឲ្យដឹងថា...
គ្រូបង្វឹកជនជាតិ អេស្បាញ លោក Roberto Martinez ដែលកន្លងមក តែងតែមានពាក្យចចាមអារ៉ាមថា នឹងអាចចុះកុងត្រា ក្នុងការធ្វើការជាមួយនឹង ក្លឹបជាច្រើន នៅអ៊ឺរ៉ុបនោះប៉ុន្តែ នៅសប្តាហ៍នេះ ត្រូវបានគេប្រកាសជាសាធារណៈហើយថា នឹងនៅតែបន្តការងារជាគ្រូបង្វឹក របស់ជម្រើសជាតិប៊ែលហ្ស៊ិកដដែល រហូតដល់ឆ្នាំ២០២២ ព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកដដែល។ លោក Martinez នឹងបន្តដឹកនាំក្រុមដែលត្រូវ បានគេស្គាលថា...
បរទេស៖កីឡាករ ខ្សែប្រយុទ្ធកំពូល បញ្ហាជាមួយនឹងគ្រូបង្វឹក Mario Balotelli ដែលបានធ្លាក់ខ្លួនទៅលេងនៅលីគកម្រិតទាប របស់អ៊ីតាលី ជាច្រើនមកហើយនោះពេលនេះទំនង ជាអាចរកក្លឹបថ្មីបានហើយ។ the Goal ចេញផ្សាយថាកីឡាករអ៊ីតាលីរូបនេះ នឹងអាចផ្ទេរទៅលេង ជាមួយនឹងក្លឹបនៅប្រទេសអ៊ឺរ៉ុបមួយនៅភាគអាគ្នេយ៍ហើយវា ក៏ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាឱកាស ដើម្បីអាចបង្ហាញខ្លួនឡើងវិញ ឲ្យក្រុមជម្រើសជាតិអ៊ីតាលី ក្រោមការដឹកនាំរបស់លោក Roberto Mancini ផងដែរ។...
ក្រោយការប្រកួតយប់មិញ នេះប្រទេសប្រេស៊ីល នឹងត្រូវឡើងទៅកាន់កៅអីវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Copa America ហើយនិងកំពុងរងចាំមើល ការប្រកួតរវាងក្រុម អាហ្សង់ទីន និងក្រុមកូឡំប៊ីជាមុនសិន ។ ប្រេស៊ីលយកបានជ័យជំនះ លើក្រុមប៉េរូក្នុងលទ្ធផលត្រឹមតែ១គ្រាប់ប៉ុណ្ណោះ ទល់នឹង០ដែលជាគ្រាប់បាល់ស៊ុតបញ្ចូល ទីដោយកីឡាករ Lucas Paqueta តាំងតែពីនាទីទី៣៥ប្រកួតតង់ទី១ មកម្ល៉េះ។ ប្រេស៊ីលគ្រប់គ្រង បាល់បាន ទៅដល់៥៥ភាគរយ...
ខ្សែបម្រើរបស់ Barcelona កីឡាករ Pedri បាននិយាយថា គេនឹងកោរត្រងោល ប្រសិនបើអេស្ប៉ាញ ឈានទៅវគ្គបន្ត និងឈ្នះពាន Euro ២០២០។ Pedri វ័យ១៨ឆ្នាំតែងតែលេងជាជម្រើស របស់លោក Luis Enrique រហូតបានជួយក្រុមឈាន ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងត្រួវប្រឈមមុខ ជាមួយអ៊ីតាលីនៅយប់នេះ ។ ក្នុងជំនួបនេះ...
តូក្យូ៖គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូបាននិយាយថា ខ្លួននឹងជំរុញឲ្យមានការចេញលទ្ធផល នៃការចាប់ឆ្នោតថ្មីរហូតដល់ថ្ងៃសៅរ៍ ខណៈរដ្ឋធានីនៅតែបន្តដោះស្រាយជាមួយនឹងការកើនឡើងនៃការឆ្លងមេរោគវីរុស និងលទ្ធភាពខ្ពស់ដែលចំនួនអ្នកទស្សនាត្រូវបានអនុញ្ញាតកន្លែងនីមួយៗ នឹងត្រូវកាត់បន្ថយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ គណៈកម្មាធិការគ្រោងនឹងចេញលទ្ធផលកាលពីថ្ងៃអង្គារ ហើយអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកផ្សេងទៀតត្រូវបានគេរំពឹងថានឹងរៀបចំការប្រជុំមួយនៅសប្តាហ៍នេះដើម្បីពិនិត្យឡើងវិញនូវគោលនយោចបាយ ដែលធ្វើឲ្យមានអ្នកចូលរួមរហូតដល់ ១០.០០០ នាក់ក្នុងមួយកន្លែង។ ទាក់ទងនឹងការអភិវឌ្ឍន៍អភិបាលHokkaidoបានស្នើឲ្យអង្គភាពរៀបចំព្រឹត្តិការណ៍ពិចារណាការរត់ម៉ារ៉ាតុង និងព្រឹត្តិការណ៍ដើរប្រណាំងនៅ Sapporo ជារដ្ឋធានីនៃកោះភាគខាងជើងបំផុតដោយគ្មានអ្នកទស្សនានៅតាមដងផ្លូវ ក្នុងការខិតខំទប់ស្កាត់ការរីករាលដាលនៃវីរុស។ អភិបាល Hokkaido លោក Naomichi...
ជំនួបដែលប្រិយមិត្តគ្រប់គ្នាចង់ឃើញនោះ បានមកដល់នៅម៉ោង២រំលងអាធ្រាត្រនេះហើយ ដែលជាជំនួបរវាងក្រុមជម្រើសជាតិអ៊ីតាលី និងអេស្ប៉ាញ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2020 ។ ការប្រកួតធំនេះដែរ លោក Jose Mourinho ដែលទាយត្រូវកាលពីវគ្គ៨ក្រុមចុងក្រោយនោះ ក៏បាននិយាយជ្រើសរើសក្រុមណាមានសង្ឃឹមច្រើនឡើងទៅវគ្គបន្ដដែរ។ អ្នកចាត់ការថ្មីរបស់ក្រុម Roma រូបនេះ បានយកក្រុមអ៊ីតាលីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយសំអាងថាអេស្ប៉ាញ ទំនងជាមិនខ្លាំងដូចអ៊ីតាលីនោះទេនៅពេលនេះ។ លោកបាននិយាយបន្ថែមបែបនេះថា៖ “ខ្ញុំមិននិយាយ១០០%...
ក្រុមជម្រើសជាតិប្រេស៊ីលបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពាន Copa America ហើយ បន្ទាប់ពីបានយកឈ្នះប៉េរូ ១-០ នៅមុននេះ។ មួយគ្រាប់ជ័យជម្នះរបស់ប្រេស៊ីលធ្វើបានដោយកីឡាករ Lucas Paqueta នាទី៣៥ ក្រោយមានការបញ្ជូនពី Neymar។ ប្រេស៊ីលកំពុងអង្គុយនៅវគ្គផ្ដាច់ព្រ័ត្រ រងចាំការប្រកួតរវាងអាហ្សង់ទីន និង កូឡំប៊ី ដែលនឹងប៉ះគ្នាស្អែកដើម្បីរកមួយក្រុមទៅជួបពួកគេ។ បញ្ជាក់ថា ប្រេស៊ីលជាក្រុមការពារតំណែងជើងឯក និងជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៣ដែលធ្លាប់ឈ្នះពានធំនៅទ្វីបអាមេរិកខាងត្បូងនេះច្រើនជាងគេចំនួន៩ដង អ៊ុយរុយហ្គាយស្ថិតនៅលេខមួយធ្លាប់ឈ្នះ១៥ដង៕...
ភ្នាក់ងាររបស់ Cristiano Ronaldo លោក Jorge Mendes ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើការក្នុងការបន្ថែម កុងត្រាថ្មីរបស់គេជាមួយក្លឹប Juventus។ Ronaldo ហាក់មានអារម្មណ៍មិនរីករាយលេង ក្រោមការដឹកនាំរបស់ Andrea Pirlo ដោយ Juventus បានរបូតពាន Serie A ដែលខ្លួនគ្រង ៩រដូវកាលជាប់គ្នា...