AT Madrid យប់មិញនេះគឺបានស៊ុតតាមពីក្រោយក្រុមម្ចាស់ផ្ទះ Valladolid វិញដល់ទៅ២គ្រាប់ដើម្បីយក ជ័យជំនះនៃការប្រកួត និងក៏ជាជ័យជំនះ របស់ខ្លួនសម្រាប់ លើកពាន La Liga ជាលើកដំបូងក្រោយខកខាន៧ឆ្នាំ មកហើយនោះផងដែរ។ Oscar Plano រកបានគ្រាប់បាល់ដំបូងតាំងតែពីនាទីទី១៨ហើយការប្រកួតអូសបន្លាយរហូតចប់តងទី១និងចូលដល់តង់ទី២នៅនាទីទី៥៧ទើបក្រុមភ្ញៀវ AT Madrid រកបានតាមស្មើមួយគ្រាប់វិញដោយ Angel Correa ។...
គ្រូបង្វឹកសញ្ជាតិប៉ទុយហ្គាល់លោក Nuno Espirito Santo ដែលបានចំណាយពេល៤ឆ្នាំចុងក្រោយនេះជាមួយនឹងទឹកដី Molineu នោះត្រូវបានគេប្រកាសហើយថា លោកនឹងសម្រេចចិត្ត ចាកចេញពីក្លឹបនៅចុងរដូវកាលនេះ។ ក្លឹប Wolves បានធ្វើសេចក្តីប្រកាសនេះនៅក្នុងវេបសាយរបស់ខ្លួនថាលោក Nuno នឹងត្រូវចាកចេញពីក្លឹបនៅរដូវក្តៅនេះហើយការដឹកនាំរបស់គាត់ចុងក្រោយជាមួយនឹងក្លឹបគឺជាការប្រកួតប៉ះជាមួយនឹងក្រុមបិសាចក្រហម Man UTD នៅយប់ថ្ងៃអាទិត្យនេះ។ ៤ឆ្នាំនៅជាមួយនឹង Wolves លោកបានជួយឲ្យក្លឹបធានាតំណែងនៅលីគកំពូលអង់គ្លេសរហូតមកនិងបានបណ្តុះបណ្តាលយុវជនឆ្នើមវ័យក្មេងរបស់ក្លឹបជាច្រើនហើយក៏បានជាប់ឈ្មោះជាគ្រូបង្វឹកដែលអាចធ្វើការបានរយៈពេលយូរបំផុតទី៥របស់ក្លឹបផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
The Fabrizio Romano នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធជើងចាស់អាហ្សង់ទីន Sergio Aguero នឹង កាន់តែខិតជិត ទៅដល់កិច្ចព្រមព្រៀងមួយ ហើយជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona ។ តារាឆ្នើមរបស់ក្លឹប Man City ដែលនឹងត្រូវចាកចេញពីក្លឹបនៅចុងរដូវកាលរូបនេះនឹងអាចចុះកុងត្រាដែលមានរយៈពេល២ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងក្លឹបយក្ស អេស្បាញ មួយនេះ ព្រមជាមួយនឹងប្រាក់ទឹកចិត្តជាច្រើន...
ប៉ារីស៖ រដ្ឋមន្រ្តីក្រសួងកីឡាបារាំង បានមានប្រសាសន៍ កាលពីថ្ងៃសុក្រថា លោកប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងចូលរួមពិធី បើកព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ ២០២០ “Tokyo 2020 Olympic Games” នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ខាងមុខ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Macron...
ភ្នំពេញ៖កីឡាការិនីតេក្វាន់ដូ WTកម្ពុជា Casandre Tubbs បានយកឈ្នះកីឡាការិនី ប៉ាហ្គីស្ថាន នៃវគ្គជម្រុះការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី“Asia qualification Tournament for Tokyo 2020 Olympic Game ”នៅប្រទេសហ្សក់ដានីនោះ កាលពីរសៀលថ្ងៃទី ២២ ខែឧសភាឆ្នាំ២០២១នេះ បន្ទាប់មកប៉ះកីឡាការិនីម្ចាស់ផ្ទះ។ លោក ជ្រិន សុធា...
ភ្នំពេញ៖សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាថ្មីៗនេះ បានទទួលនូវសម្ភារៈហ្វឹកហាត់ចំនួន៦ប្រភេទពីសហព័ន្ធកីឡាកាយ សម្ព័ន្ធប្រទេសជប៉ុន ក្រោមការខិតខំប្រឹងប្រែង របស់លោកបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ កម្ពុជា ក្នុងការស្វែងរកដៃគូឧបត្ថម្ភ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជាបានអះអាងថា នេះជាជំនួយអត់សំណងរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធជប៉ុនចំពោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ទំាងអស់មានសម្ភារៈទាំង៦ប្រភេទដូចជាកង (Ring) ១សិត សេះកង (Pommel Horse)...
តូក្យូ៖ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) និងលោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្ត របស់ពួកគេថា ការពន្យារពេលនៃព្រឹត្តិការណ៍ កីឡាអូឡាំពិកនឹងត្រូវបានធ្វើឡើង តាមការគ្រោងទុកប្រកបដោយសុវត្ថិភាពយោងតាម ការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ លោក Bach បាននិយាយមុនពេល ការប្រជុំនិម្មិតរយៈពេល...
តូក្យូ ៖ អនុប្រធាន IOC ទទួលបន្ទុកការពន្យារពេល អូឡាំពិកទីក្រុងតូក្យូ បាននិយាយថា ព្រឹត្តិការណ៍អូឡាំពិក នឹងបើកក្នុងរយៈពេលតែជាង ២ ខែទៀតទេ បើទោះបីជាទីក្រុង និងផ្នែកផ្សេងទៀត នៃប្រទេសជប៉ុន ស្ថិតក្នុងស្ថានភាពអាសន្ន ដោយសារតែការកើនឡើង នៃ COVID-19 ក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោក...
STOCKHOLM ៖ នាយកប្រតិបត្តិ នៃគណៈកម្មាធិការ អូឡាំពិកស៊ុយអ៊ែត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូអាចសម្គាល់ចំណុច របត់មួយ នៃជំងឺរាតត្បាតពិភពលោក សម្រាប់ មេរោគ COVID-19 យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ថ្លែងនៅពេលពួកគេរៀបចំសម្លៀក បំពាក់របស់ពួកគេសម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិកឆ្នាំ ២០២០ លោក Peter Reinebo...
ភ្នំពេញ ៖ កីឡាករតេក្វាន់ដូWT របស់ប្រទេសកម្ពុជា វ៉ា មិថុនា ដែលបញ្ជូន ទៅចូលរួមប្រកួតជម្រុះ នៃវគ្គជម្រុះការប្រកួត កីឡាអូឡាំពិតូក្យូ ទ្វីបអាស៊ី“Asia qualification Tournament for Tokyo 2020 Olympic Game ”នៅប្រទេសហ្សក់ដានីនោះ បានជ្រុះធ្លាក់ហើយ បន្ទាប់ពីប្រកួតចាញ់កីឡាករ ឆាយនីសតៃប៉ិ...