កីឡា

ផ្លូវការ ៖ Real Madrid អះអាងហើយថា Sergio Ramos នឹងចាកចេញ

ប្រធានក្រុម និងកីឡាករ ខ្សែការពារឆ្នើម Sergio Ramos ត្រូវបាន the Goal ចេញផ្សាយអះអាង ជាផ្លូវការហើយថា នឹងត្រូវចាកចេញពីក្លឹប Real Madridហើយនៅចុងខែមិថុនានេះ បន្ទាប់ពីបានចំណាយពេល ជិត២ទសវត្ស នៅជាមួយគ្នាក្តី។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្លឹប Real Madrid ដើម្បីបញ្ជាក់ថា កីឡាករដែលបានរស់នៅ ជាមួយនឹងគ្នា រយៈពេល១៦ឆ្នាំរូបនេះ នឹងត្រូវចាកចេញ ហើយនៅចុង ខែមិថុនានេះ។

កុងត្រារបស់គាត់ ផុតកំណត់ នៅក្នុងខែមិថុនាហើយ មិនមានកុងត្រាថ្មី ត្រូវបានធ្វើឡើងឡើយ ក្នុងនោះសារព័ត៌មានជាច្រើន បានចេញផ្សាយថា ក្លឹបបានព្យាយាម ផ្តល់កុងត្រាថ្មី ជូនគាត់ ប៉ុន្តែកីឡាករផ្ទាល់មិនព្រមទទួលការ ការកាត់បន្ថយប្រាក់កម្រៃ នោះឡើយដើម្បីបន្ត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top