ក្រុមហ៊ុន Honda គ្រោងនឹងបញ្ចេញរថយន្តវ៉ែនរបស់ខ្លួនម៉ូដែល Step WGN 2022 ក្នុងពិព័រណ៌យានយន្ត Tokyo Auto Salon 2022 នៅថ្ងៃទី១៥មករាខាងមុខ។ រថយន្តនេះត្រូវបានអភិវឌ្ឍន៍ដល់ជំនាន់ទី៦ ដោយរក្សាការឌីហ្សាញបែបប្រអប់ដដែល ដើម្បីឱ្យផ្នែកខាងក្នុងធំទូលាយ ប៉ុន្តែរូបរាងខាងក្រៅ ស្អាតជាងជំនាន់ទី៥ ដោយបំពាក់ជាមួយចង្កៀង LED រាងចតុកោណកែង ភ្ជាប់គ្នាជាមួយប៉ាណាដ៏ធំមួយ។ រថយន្ត...
កាលពីប៉ុន្មានឆ្នាំមុន មនុស្សយន្តឬរ៉ូបូត ដែលមនុស្សជាតិមានសមត្ថភាពបង្កើតឡើងមកគ្រាន់តែ ចេះត្រឹមបត់បែនបន្តិចបន្តួច បន្តរហូតអាចស្ដាប់ ឬនិយាយភាសាផ្សេងៗបាន។ នៅក្នុងឆ្នាំ ២០២២ គេបានរកឃើញមានរ៉ូបូតមួយឈ្មោះ «Ameca» អាចស្ដាប់ភាសាបាន និងថែមទាំង ចេះលេងទឹកមុខ គួរឲ្យភ្ញាក់ផ្អើលហាក់បីដូចក្នុងខ្សែភាពយន្ត។ ពាក្យថា «ចេះលេងទឹកមុខកំប្លែងៗ សើច មុខស្ងួត ឬ Reaction» មិនងាយមាននរណាអាចបង្កើតឡើង ដោយងាយៗនោះទេ ដោយសារតែវាពាក់ព័ន្ធនឹងចលនាកម្រើកលើផ្ទៃមុខ ឬកាយវិការដៃជើង...
ស្វីស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវបាននិយាយថា កងទ័ពស្វីសបានហាមឃាត់ បុគ្គលិកកាតព្វកិច្ច ដោយប្រើប្រាស់ កម្មវិធី WhatsApp, Signal, Telegram និងកម្មវិធីផ្ញើសារស្រដៀងគ្នា ជំនួសឲ្យពួកគេចូលចិត្តប្រើកម្មវិធី Threema ដែលផលិតនៅប្រទេសស្វីស ។ការផ្លាស់ប្តូរនេះធ្វើឡើង ក្នុងការ ឆ្លើយតបទៅនឹងការ ព្រួយបារម្ភថា កម្មវិធីផ្សេងទៀត អាចលេចធ្លាយ ទិន្ន...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បាននិយាយថា អ្នកវិទ្យាសាស្ត្រ របស់អង្គការណាសា បានសាទរ ចំពោះជោគជ័យជាច្រើន ទសវត្សរ៍ក្នុងការបង្កើត នៅពេលកញ្ចក់ដ៏ធំ នៃ តេឡេស្កុបអវកាសថ្មី របស់ខ្លួន ត្រូវបានលាតត្រដាង ដោយជោគជ័យ ដោយតេឡេស្កុប ក៏នឹងសំដៅទៅលើបរិយាកាស នៃភពឆ្ងាយៗផងដែរ ។ តេឡេស្កុបអវកាស James...
បឺលីន៖ ក្រុមអ្នកស្រាវជ្រាវអាល្លឺម៉ង់ Agora Energiewende បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់មានហានិភ័យក្នុងការបាត់គោលដៅអាកាសធាតុឆ្នាំ២០៣០ ដោយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសនេះកើនឡើង ៤,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០២១។ ប្រភពពី Agora បានឲ្យដឹងថា ការបំភាយឧស្ម័នបានកើនឡើងដល់ ៧៧២ លានតោននៃ CO2 ក្នុងឆ្នាំ២០២១ ដែលតំណាងឱ្យការកាត់បន្ថយចំនួន ៣៨ភាគរយបើប្រៀបធៀបទៅនឹងកម្រិត ១៩៩០ ។ នេះមានន័យថា...
កូរ៉េ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ BBC បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា យក្ស Samsung Electronics រំពឹងថា នឹងប្រកាសប្រាក់ចំណេញ កើនឡើង៥២ ភាគរយ សម្រាប់រយៈពេល៣ ខែចុងក្រោយ នៃឆ្នាំ ២២១ ចំពេលមានកង្វះខាត បន្ទះឈីបកុំព្យូទ័រទូទាំង ពិភពលោក ។...
NAGOYA ៖យោងតាមប្រធាន Kingo Hayashi បានមានប្រសាសន៍ថា ក្រុមហ៊ុន Chubu Electric Power Co ដែលជាក្រុមហ៊ុនផលិតឧបករណ៍ ប្រើប្រាស់ដ៏សំខាន់ របស់ជប៉ុនមានមូលដ្ឋាននៅកណ្តាលប្រទេសជប៉ុន នឹងវិនិយោគរហូតដល់ ៤00 ពាន់លានយ៉េន (៣.៤ ពាន់លានដុល្លារ) នៅក្រៅប្រទេសត្រឹមឆ្នាំសារពើពន្ធ ២0៣0 ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួន...
វ៉ាស៊ីនតោន ៖ អង្គការអវកាសណាសា បាននិយាយថា តេឡេស្កុប អវកាស James Webb បានដាក់ពង្រាយទាំងស្រុង នូវប្រព័ន្ធការពារ កម្តៅថ្ងៃដែល មានទំហំប៉ុន ទីលាន វាយកូនបាល់របស់ខ្លួន កាលពីថ្ងៃអង្គារ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ភាពជោគជ័យ នៃបេសកកម្មរបស់ខ្លួន ក្នុងការសិក្សាគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រលោហធាតុ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ...
តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា យន្តហោះរបស់កងទ័ពអាកាសតៃវ៉ាន់ បានឡើងលើអាកាសនៅថ្ងៃពុធនេះ នៅក្នុងសមយុទ្ធដែលក្លែងធ្វើសេណារីយ៉ូសង្គ្រាម ដោយបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួនស្របពេលមានភាពតានតឹងផ្នែកយោធាកើនឡើងជាមួយនឹងប្រទេសចិន ដែលទាមទារដែនដីកោះមួយនេះមកធ្វើជាជាកម្មសិទ្ធិរបស់ខ្លួន ។ មុនពេលហោះឡើង ក្រុមនាវិកហោះហើរនៅឯមូលដ្ឋានមួយក្នុងទីក្រុង Chiayi ភាគខាងត្បូង ដែលជាមូលដ្ឋានរបស់យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែលឧស្សាហ៍ព្យាយាមស្ទាក់ចាប់យន្តហោះចម្បាំងរបស់ចិន...
រថយន្តភីកអាប់ Ford Maverick Hybrid បានចាប់ផ្តើមទៅដល់ដៃអតិថិជន ហើយវាត្រូវបានគេបង្ហាញថា អាចធ្វើដំណើរបានច្រើនជាង ៦០០មាយ៍ (៩៦៥គីឡូម៉ែត្រ) នៅពេលចាក់សាំងមួយពេញធុង។ រថយន្ត Ford Maverick Hybrid មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ និង ប្រអប់លេខអូតូ CVT មានកម្លាំង ១៩១សេះ...