បច្ចេកវិទ្យា

ដំណឹងផ្លូវការ Elon Musk បើកឱ្យទិញទំនិញពី Tesla ទូទាត់ជាលុយជាគ្រីបតូ DOGE ហើយ

ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានដាក់ឱ្យទូទាត់ជាផ្លូវការ លុយគ្រីបតូ Dogecoin លើគេហទំព័ររបស់ខ្លួន។ ហើយមុននេះបន្ដិចផងដែរ Elon Musk ក៏បានប្រកាសថា ផលិតផល Tesla អាចទិញតាមរយៈ លុយ Dogecoin បាន។ នេះបើយោងទៅតាម គណនី Twitter ផ្លូវការរបស់លោក។

យោងតាមប្រភពពី CoinDesk ដំណឹងផ្លូវការទាំងនេះ បានធ្វើឱ្យកាក់ Dogecoin កើនតម្លៃប្រមាណ ១៥% ត្រឹមរយៈពេលខ្លី គិតត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ លុយគ្រីបតូ DOGE កំពុងឈរលេខរៀង ទី១១ ដែលមានតម្លៃមូលធនទីផ្សារ ២៦ពាន់លានដុល្លារ និងមានសន្ទុះទិញលក់ ៤,៦ពាន់លានដុល្លារ ក្នុងរយៈពេល ២៤ម៉ោង។

កាក់ DOGE មានតម្លៃប្រមាណ ០,១៩ដុល្លារ នេះបើយោងទៅតាមប្រភពពី Coin Market Cap៕

Most Popular

To Top