ចិន៖ យោងតាមក្រុមហ៊ុនស្រាវជ្រាវ ទីផ្សារ Canalys បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi Corp បានវ៉ាដាច់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស អាមេរិក Apple Inc ដើម្បីក្លាយជាក្រុមហ៊ុននាំមុខគេ ឧបករណ៍បំពាក់ ដោយការនាំចេញខ្ពស់ជាងគេ នៅត្រីមាសទី ២ ឆ្នាំ ២០២១ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។...
ចិន៖យោងតាមរបាយការណ៍ស្ថិតនៅក្រោមផែនការ នការសម្របសម្រួលរ៉ុក្កែត Long March 5 ដែលមានស្រាប់ថា ប្រទេសចិនអាចនឹងប្រើប្រាស់រ៉ុក្កែតដែលមានស្រាប់ដើម្បីពន្លឿនផែនការសម្រាប់ បេសកកម្មមនុស្សទៅភពព្រះច័ន្ទនៅឆ្នាំ ២០៣០ ខណៈអង្គការណាសាបានដើរថយក្រោយក្នុងគោលដៅ បញ្ជូនមនុស្សទៅភពព្រះចន្ទនៅឆ្នាំ ២០២៤ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប្រទេសនេះតែងតែមានគម្រោងបញ្ជូនមនុស្សទៅកាន់ផ្ទៃព្រះចន្ទ ប៉ុន្តែគេសន្មត់ថា វានឹងកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ២០៣០ បន្ទាប់ពីបេសកកម្មរបស់មនុស្សយន្ត និងការស៊ើបអង្កេតជាច្រើន។ ព័ត៌មាននេះកើតឡើងនៅពេលបេសកកម្ម Artemis របស់ណាសាដើម្បីបញ្ជូនមនុស្សទៅភពព្រះច័ន្ទវិញនៅឆ្នាំ...
អាមេរិក៖ ក្រុមហ៊ុន Apple កំពុងពន្យាពេល ផែនការស្កេនទូរស័ព្ទ iPhone នៅសហរដ្ឋអាមេរិកដើម្បី រកមើលរូបភាពនៃការ រំលោភបំពានផ្លូវភេទលើកុមារ បន្ទាប់ពីមានការតវ៉ាពីអ្នកជំនាញ ផ្នែកសន្តិសុខនិងឯកជនបានព្រមានថា បច្ចេកវិទ្យានេះអាចត្រូវបាន កេងប្រវ័ញ្ចសម្រាប់គោលបំណង ឃ្លាំមើលផ្សេងទៀតដោយពួក Hacker និងរដ្ឋាភិបាលដែលរំលោភបំពាន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ការពន្យារពេលនេះកើតឡើង មួយខែបន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញថា...
ញូវយ៉ក៖ តាមរបាយការណ៍ New York Timesបាននិយាយថា ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook បានសុំទោសចំពោះការដាក់ស្លាក ‘Primates’មានន័យថា “សត្វស្វាបាប៊ូ” នៅលើវីដេអូបុរសស្បែកខ្មៅ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កាសែតនេះបាននិយាយថា វីដេអូនេះត្រូវបានបិទផ្សាយ ដោយផ្ទាំងព័ត៌មានកាលពីខែមិថុនា បានបង្ហាញបុរសស្បែកខ្មៅ ក្នុងការឈ្លោះប្រកែកគ្នាជាមួយ ជនស៊ីវិលស្បែកស និងមន្ត្រីប៉ូលិស បន្ទាប់ពីវីដេអូបានបញ្ចប់សារ...
អាមេរិក៖ឧស្សាហកម្មផលិតរថយន្តរបស់ សហរដ្ឋអាមេរិកកំពុងទទួលជោគជ័យមួយទៀត ដោយសារក្រុមហ៊ុនផលិត រថយន្តយក្ស Tesla និង Ford កំពុងកាត់បន្ថយ ឬបញ្ឈប់ការផលិតចំពេល ដែលខ្វះខាតឧបករណ៍អេឡិចត្រូនិក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា រថយន្តស៊េរីថ្មីរបស់ Roadster របស់ខ្លួននឹងត្រូវពន្យារ ពេលរហូតដល់ឆ្នាំ ២០២៣...
អាមេរិក៖ អង្គការអវកាសណាសាបានចែករម្លែកវីដេអូ បង្ហាញពីផ្កាយតឿត្នោតដ៏កម្រ ដែលមិនគួរឲ្យជឿអាចមានអាយុរហូតដល់ ១៣ ពាន់លានឆ្នាំមានឈ្មោះថា“Accident” បន្ទាប់ពីត្រូវបានរកឃើញដោយចៃដន្យ របស់អ្នកវិទ្យាសាស្ត្រស្ម័គ្រចិត្តម្នាក់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ផ្កាយតឿត្នោតគឺជាវត្ថុអាថ៌កំបាំងមួយ ដែលស្ថិតនៅកន្លែងណាមួយ រវាងភពយក្សឧស្ម័ន និងផ្កាយតូចមួយប៉ុន្តែគ្មានទំហំដើម្បីបញ្ចូលអ៊ីដ្រូសែន ដូចផ្កាយបានទេ។ យោងតាមការស្រាវជ្រាវ របស់ក្រុមតារាវិទូនៅ Caltech នៅ Pasadena រដ្ឋកាលីហ្វ័រញ៉ាថា វាប្រហែលជាអាចមានផ្កាយ...
អ្នកអាចលាន់មាត់ ពេលដឹងតម្លៃកង់មួយអាចខ្ទង់ពាន់ដុល្លារ និងខ្លះដល់ម៉ឺនដុល្លារ។ តម្លៃកង់នេះអាចទិញម៉ូតូ ឬរថយន្តល្មមៗមួយជិះយ៉ាងរំភើយ។ មិនខុសនោះទេ ប៉ុន្តែពេលខ្លះកង់ដែលមានតម្លៃថ្លៃ តែងតែមានចំណុចសំខាន់ ទើបហ៊ានឲ្យគេជះលុយមិនស្តាយ។ មិនថាជិះឡើងភ្នំ ចុះភ្នំ កាត់ទឹក កាត់វាល អាចយកទៅប្រើប្រាស់នៅគ្រប់ទីកន្លែង។ ប្រព័ន្ធសុវត្ថិភាពម៉ាអេម ជាមួយប្រព័ន្ធហ្វ្រាំងរឹងមាំ ទោះពេលជិះហាលភ្លៀង ហាលខ្យល់ ជាមួយនឹងស្បែកហ្វ្រាំង ច្រវាក់ និងថាស មានគុណភាពល្អ។ មានទម្ងន់ស្រាលតែរឹងមាំ អាចចល័តលើកដាក់មិនថាទៅទីជិតឬទីឆ្ងាយ។ ប្រើកម្លាំងតិច មិនរោយស្ពឹកស្រពន់ជើងក្នុងជិះឆ្ងាយៗ និងអាចគ្រប់គ្រងលើស្ថានភាពពិបាកៗបានយ៉ាងពេញចិត្ត គ្រឿងបន្លាស់ងាយស្រួលផ្លាស់ប្ដូរ ហើយអាចបន្តដំណើរច្រើនគីឡូម៉ែត្រ ដោយគ្មានបញ្ហា។ ក្នុងការសម្រេចបានសមិទ្ធផលទាំងនេះ ក្រុមហ៊ុនផលិត ត្រូវការចំណាយលើវត្ថុធាតុដើមមានគុណភាពល្អ កម្រៃពលកម្ម ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងកត្តានានាជាច្រើនទៀត។ រូបរាង អារម្មណ៍ រួមទាំងបទពិសោធន៍ក្នុងការប្រើប្រាស់ រវាងកង់តម្លៃរាប់រយ និងរាប់ពាន់ រាប់ម៉ឺនដុល្លារ មានភាពខុសគ្នាស្ទើរតែទាំងស្រុង ហេតុនេះការហ៊ានចំណាយលើតម្លៃកង់រាប់ម៉ឺនដុល្លារ ក៏ទទួលបានរបស់ដែលល្អមិនអាចកាត់ថ្លៃមកវិញបាន៕ ...
ចិន៖ ប្រភពព័ត៌មានបានប្រាប់ China Daily ថា WeChat ដែលជាវេទិកាសារលេចធ្លោ របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Tencent Holdings នឹងផ្តល់ជូននូវសេវាកម្មផ្ទុក iCloud បង់ប្រាក់នៅប្រទេសចិន កំពុងប្រកួតប្រជែងដោយផ្ទាល់ ជាមួយអាជីវកម្ម iCloud របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ អាជីវកម្មថ្មីនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់...
និស្សិត គ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្រប្រមាណ ៣០០ នាក់នៅទីក្រុងហុងកុង ទទួលបានឱកាសដ៏កម្រមួយ នៅថ្ងៃសុក្រដើម្បីធ្វើការហៅទូរស័ព្ទ ផ្ទាល់ជាមួយអវកាសយានិកចិន ៣ រូបបច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងលំហខាងក្រៅ Shenzhen XII និងអ្នកជំនាញផ្នែកអវកាសចិន ឈានមុខគេមួយចំនួន នៅទីក្រុងប៉េកាំងយោងតាម ការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។ សមាជិកនាវិកទាំង៣គឺលោក Nie Haisheng លោក...
ចិន៖ ផ្កាយរណបអាកាសធាតុ Fengyun 3E បានចាប់យករូបភាពសាកល្បង ព្រះអាទិត្យជាលើកដំបូងផ្តល់ នូវការធ្វើឲ្យប្រសើរឡើង នូវជំនួយក្នុងការព្យាករណ៍ សកម្មភាពពន្លឺព្រះអាទិត្យ និងផលប៉ះពាល់របស់វាទៅលើផែនដី និងអាកាសធាតុក្នុងលំហ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ លោក Zhang Peng អនុប្រធានមជ្ឈមណ្ឌលឧតុនិយម ផ្កាយរណបជាតិ បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា រូបភាពទាំងនេះត្រូវបានបញ្ចេញនេះ យើងនឹងព្យាករណ៍បានល្អជាងមុន...