សេដ្ឋកិច្ច​ និង អចលនទ្រព្យ

អ្នកជំនាញ ៖ ការវិនិយោគ​លើ​វិស័យ​ អ​ចនទ្រ​ព្យ​នៅ​កម្ពុជា ​ត្រូវបាន​គេ​បែងចែក​ដូចម្តេច?

ភ្នំពេញៈ ស្របពេល​ទីផ្សារ​អចលនទ្រព្យ ​នៅក្នុង​ប្រទេស​កម្ពុជា មានការ​រីកចំរើន​ជា​លំដាប់ និង​បាន​ជួយ​ជំរុញ​កំណើន ​សេដ្ឋកិច្ចជាតិ ​ឱ្យមាន​ការរីកចំរើន អ្នកជំនាញ​បាន​មើលឃើញ​ពី​ការវិនិយោគ​លើ​វិស័យនេះ មាន​កត្តាសំខាន់ៗ ចំនួន៣ ដែល​ត្រូវបាន​អនុវត្តន៍ ​នាពេល​កន្លងមកនេះ។

លោក ​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បាន​លើកឡើងថា ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ​នៅ​កម្ពុជា មាន ៣ រួមមាន ១)ការវិនិយោគ​បែប​លំនៅឋាន ២)ការវិនិយោគ​បែប​អគារ​ពាណិជ្ជកម្ម និង៣) ការវិនិយោគ និង​ការអភិវឌ្ឍន៍​ទីក្រុង​ថ្មី ។

លោក​បន្តថា ក្នុងចំណោម ​នៃ​ការវិនិយោគ​ទាំងអស់ ការវិនិយោគ​លើ​វិស័យ​លំនៅឋាន​មានការ​កើនឡើង និង​ចាប់អារម្មណ៍ និង​គាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ និង​វិនិយោគិន។ ជាពិសេស​សម្រាប់​វិនិយោគិន ​ជា​ម្ចាស់​បុរី ឬ លំនៅឋាន ទទួលបាន​ការបញ្ជាទិញ​ អស់ពី​គម្រោង​របស់ខ្លួន ពី​ប្រជាពលរដ្ឋ ​នៅពេល​សាងសង់​រួចរាល់។

លោក​បន្តថា ដោយឡែក​សម្រាប់​អគារ​ពាណិជ្ជកម្ម ទាមទា​នូវ​ទុនវិនិយោគធំៗ ។ដូច្នេះ ហើយ​គម្រោង​វិនិយោគមួយៗ ត្រូវការ​អ្នក​ដែលមាន​ធនធាន​ហិរញ្ញវត្ថុ​ច្រើន ក្នុង​ការកសាង​អគារធំៗ និង​ខ្ពស់ ដើម្បី​តម្រូវការ​ទីផ្សារ ​នាពេល​អនាគត។ គម្រោង​នេះ នឹង​ត្រូវបាន​គាំទ្រ​នាពេលខាងមុខ ដើម្បី​លើ​កម្ពស់​គុណ​តម្លៃ​របស់​ទីក្រុង​ភ្នំពេញ ឱ្យមាន​អគារខ្ពស់ៗ កាន់តែច្រើន។

គម្រោង​សាងសង់​អគារខ្ពស់ៗនេះ គឺជា​ការចូលរួមចំណែក​ ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច ដើម្បី​ទាក់ទាញ​ឱ្យមាន​គម្រោង​វិនិយោគ លើ​វិស័យ​អចលនទ្រព្យ​កាន់តែច្រើន​ថែមទៀត។

បើតាម​លោក ច្រឹ​ក សុខ​នី​ម ចំពោះ​ការវិនិយោគ​ទីក្រុង​ថ្មី (ទីក្រុង​រណប) ក៏​ជា​កត្តា​ជំរុញឱ្យមាន​ការ​រិ​ក​ចរើន លើ​វិស័យ​អ​ល​ចនទ្រ​ព្យ​ផងដែរ តាមរយៈ​ការ​សាសង់​អគារផ្សេងៗ និង​ទិញ​ដី​សម្រាប់ធ្វើ​កា​វិនិយោគ ព្រោះ​ជាទី​តាំ​ថ្មី ដែលមាន​ការរៀបចំ​ហេដ្ឋា រចនាសម្ព័ន្ធ​បានល្អ ដូចជា​ទីក្រុង​កោះ​ពេ​ជ្យ ទីក្រុង​កោះនរា ជាដើម ៕ propertyarea

Most Popular

To Top