សិល្បៈ និង កម្សាន្ត

តើជាការពិតមែនទេ តារាស្រីសិចស៊ី វ៉ាន់ វល័ក្ខ កំពុងលាក់បាំង ងារជាជំទាវ?

ភ្នំពេញ៖ តារាសម្ដែងសិចស៊ី វ៉ាន់ វល័ក្ខ មួយរយៈធំចុងក្រោយនេះ តែងតែបង្ហាញពីភាពស៊ីវិល័យហ៊ឺហា ជាមួយឡាន វីឡា សម្ភារ:ប្រើប្រាស់ថ្លៃៗ ឯរូបសម្រស់ទៀតសោត ក៏កាន់តែស្អាតទ្វេរដងផងដែរ ។

ទាក់ទង និងជីវិតស្រស់បំព្រងរបស់តារាស្រីនិយមស្លៀកពាក់បញ្ចេញដើមទ្រូងដ៏ធំថ្លោសសដូចសំឡីនេះផងដែរ ធ្លាប់មានពាក្យខ្សឹបខ្សៀវ នៅក្នុងសង្គមសិល្បៈថា វល័ក្ខ កំពុងតែរស់នៅពោពេញដោយក្ដីសុខ ជាមួយងារជាជំទាវទៀតផង ។

យ៉ាងណាមិញ ជាមួយនិងពាក្យចចាមអារ៉ាមខាងលើនេះ ស្រីស្រស់ វ៉ាន់ វល័ក្ខ ក៏ធ្លាប់បានចេញមុខបដិសេធជារឿយៗថា ពុំមែនជាការពិតឡើយ ហើយដំណាលគ្នានេះ នាងក៏ធ្លាប់បានបង្ហាញរូបមិត្តប្រុសនាង នៅលើបណ្ដាញសង្គមផងដែរ ដើម្បីបញ្ជាក់ថា នាងមិនមានប្ដីជាឧកញ៉ា ឯកឧត្ដមណាមួយឡើយ ។

ទោះជា វ៉ាន់ វល័ក្ខ ព្យាយាមបកស្រាយយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យព័ត៌មាន ខាងលើនេះលុបចេញពីត្រចៀកមហាជនបានដែរ ដោយមានអ្នកគាំទ្រភាគច្រើននៅតែជឿថា វ៉ាន់ វល័ក្ខ មានងារជាជំទាវ ខណៈដែលមិត្តជិតស្និទ្ធនិងនាងខ្លះ តែងតែហៅនាងថា ជំទាវបង ឬជំទាវអូន ទៀតផង ។

យ៉ាងណាក៏ដោយ ចំពោះព័ត៌មាននេះ Lookingtoday បានផ្ញើសារសុំការបញ្ជាក់ជាថ្មីពីកញ្ញា វ៉ាន់ វល័ក្ខ ហើយ ប៉ុន្តែនាងរវល់មិនទាន់បានឆ្លើយតប ។

គួរឱ្យដឹងថា តារាសម្ដែងសិចស៊ី វ៉ាន់ វល័ក្ខ តែងតែសម្ញែងរថយន្តស៊េរីទំនើបម៉ាក Lexus 570 ដែលមានតម្លៃជាង ២០ម៉ឺនដុល្លារ សម្ភារប្រើប្រាស់ថ្លៃៗ ជាដើម ។

ការបង្អួតរថយន្តថ្មី ក្នុងសម័យកូវីដ១៩នេះ បានធ្វើឲ្យមហាជនគ្រប់គ្នាលាន់មាត់សរសើរមិនស្ទើរនោះទេ ថា វ៉ាន់ វល័ក្ខ មានសមត្ថភាពមិនធម្មតា អាចរកចំណូលបានច្រើន សល់លុយរាប់ម៉ឺនដុល្លារទិញរថយន្តទំនើបជិះ។ ប៉ុន្តែអ្នកគាំទ្រនាង បានដាក់ការសង្ស័យថា រថយន្តនេះអាចមានអ្នកធំណាម្នាក់ នៅពីក្រោយខ្នង ដើម្បីជួយជ្រោមជ្រែង និងឧបត្ថម្ភដល់រូបនាង ៕ដោយ៖ ម៉ានី

Most Popular

To Top