សិល្បៈ និង កម្សាន្ត

ក្រោយ​មាន​ពាក្យ​ឡកឡឺយ​ខ្លាំង សុទ្ធ បញ្ចកា ទម្លាយអ្នកចូលមកស្អំបេះដូងជំនួស អេដវីន

អ្នក​មេម៉ាយ​កូន​២ សុទ្ធ បញ្ចកា ដែល​កំពុង​មាន​ស្នាម​របួស​ជាំ​ស្ទើរ​ពេញ​ខ្លួន​ ក្រោយ​មាន​ជម្លោះ​ជាមួយ​លោក អេដវីន កាល​ពី​យប់​មិញ បាន​ចេញ​មុខ​បញ្ជាក់​លើ​សារ​របស់​ខ្លួន​ដែល​សរសេរ​ថា”នាង​មាន​អ្នក​ចាំ​មើល​ថែ​ត ហើយ ហើយ​អ្នក​ក្រោយ​នោះ​ល្អ​ជាង​អ្នក​មុន​ទៅ​ទៀត”។

សុទ្ធ បញ្ចកា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​Facebook នៅ​មុន​បន្តិច​ថា៖”Status មួយ​មុន ធ្វើ​ឲ្យ​មាន​ពាក្យ​ឡកឡឺយ​ខ្លាំង​ណាស់។ អ្នក​ខ្លះ​សរសេរ​ថា​“ អ្ហាក…បែក​គ្នា​មិនទាន់​បាន​ប៉ុន្មាន​ផង​ក៏​មាន​អ្នក​មើលថែ​លឿន​ម៉េស ? Ohhh មាននាក់ថ្មីថែលឿនចឹង សង្សយ័ដូច ខាងប្រុសនិយាយណាស់…លេង​ចាក់ទឹកដូងអីចឹងហាស” ។

បញ្ចកា ថា​នាង​សរសេរ​បែប​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​អ្នក​ស្អប់ និង​អ្នក​មិន​ចូល​ចិត្ដ​នាង​ស្ដាប់ ហើយ​អ្នក​សប្បាយ​ចិត្ដ​នឹង​ឃើញ​នាង​ដួល​ហើយ នាង​វេទនា​ហើយ ឬ​សរសេរ​សម្រាប់​អ្នក​មើល​ឃើញ​នាង​កំពុង​មាន​ទុក្ខ​ប៉ុណ្ណោះ។ សុទ្ធ បញ្ចកា បញ្ជាក់​ថា អ្នក​ទាំង​នេះ​ហើយ​ដែល​ជា​អ្នក​មើល​ថែ​ថ្មី​របស់​នាង ក្រោយ​ពី​អត់​អេដវីន​ទៅ។

បញ្ចកា៖”អ្នក​ទាំង​នេះ​ហើយ​ដែល​មិន​ដែល​ទុក​ខ្ញុំ​ចោល មិនដែល​ឲ្យ​ខ្ញុំមានអារម្មណ៏ថា ឯកា ហើយ​ផ្តល់ ស្នាមញញឹម មក​ឲ្យ​ខ្ញុំគ្រប់ពេល ទោះ​ខ្ញុំ​មុខ​ហើម ដៃ​សុទ្ធ​តែ​ខ្ទាំ​ឈាម មុខដូច​ខ្ញុំ មិន​អីទេ ជឿ​ខ្ញុំ​ទៅ ខ្ញុំ​ប៉ិន​ទ្រាំណាស់… ការ​ឈឺ​ចាប់​ផ្លូវ​កាយ និង​ចិត្ត​របស់​ខ្ញុំធ្វើអីខ្ញុំមិនបានទេ ! ខ្ញុំ Panhchaka June ណា មិនងាយដួល មិនងាយចាញ់៕ប្រភព៖sabay

Most Popular

To Top