សិល្បៈ និង កម្សាន្ត

Samantha Ko រីករាយនឹងជីវិត Single ក្រោយបែកពីមិត្តប្រុស Tang Chi Wai

ហុងកុង៖ ជិតមួយឆ្នាំក្រោយបែកគ្នា ជាមួយមិត្តប្រុសជាអ្នកភ្លេង ឈ្មោះTang Chi Wai តារាសម្តែងរបស់ទូរទស្សន៍ TVB នាង Samantha Ko បានបង្ហាញអោយមហាជនឃើញថា ជីវិតរបស់នាងហាក់ស្រស់ស្រាយ ជាងមុនច្រើនណាស់។

កាលពីពេលថ្មីៗនេះ តារាសម្តែងវ័យ៣៣ឆ្នាំ Samantha Ko បាននិយាយប្រាប់ អ្នកសារព័ត៌មានថា នាងរីករាយនឹងជិវិត ម្នាក់ឯងខ្លាំងណាស់ ក្រោយបែកបាក់ស្នេហា ជាមួយអតីតមិត្តប្រុស Tang Chi Wai ហើយពេលត្រូវនាំរឿង មានអ្នកថ្មីស្រីស្អាតរូបនេះ បញ្ជាក់ថានាងចង់នៅបែបនេះ មួយរយៈសិន ព្រោះពេលនៅតែឯង មានចាប់ផ្តើមស្រលាញ់ខ្លួនឯង និងដឹងពីខ្លួនឯងច្បាស់ជាងមុន ។ និយាយដល់រឿងបើកចិត្ត ទទួលអ្នកថ្មី Samantha បាននិយាយថា ថ្ងៃណាមួយ ដែលសមរម្យនាងនឹងយល់ព្រម ហើយមិនប្រកាន់ឡើយថា អ្នកនោះចាស់ក្មេងមានឬក្រ សំខាន់គេនោះល្អគ្រប់គ្រាន់សម្រាប់នាង ។

Samantha Koនិងលោក Tang Chi Wai វ័យ៤៤ឆ្នាំ បានបែកគ្នាកាលពីឆ្នាំ២០២០ ក្រោយស្រលាញ់គ្នាបាន៥ឆ្នាំ ព្រោះនាងចាប់បានថា បុរសម្នាក់នេះ លួចក្បត់ចិត្តនាង ទៅទាក់ទងស្រ្តីម្នាក់ ហើយលោកមិនព្រមទទួលឡើយ ព្រមទាំងនិយាយនារីម្នាក់នោះ ចង់ធ្វើបាបបង្កើតរឿងអាស្រូវ អោយលោកតែប៉ុនណោះ៕ ដោយៈ ទូច សុខលីដា

Most Popular

To Top