សិល្បៈ និង កម្សាន្ត

អត់ញ៉ាកទេ កូរ៉េខាងជើង ក៏មាន​ក្រុមចម្រៀង នារីស្លៀកពាក់ខ្លីៗ ប៉ុន្តែមានរឿងពីក្រោយអ្នកគួរដឹង

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ភាគទី៥០១ របស់កម្មវិធី «Now On My Way to Meet You» ដែល​ផ្សាយចេញលើ Channel A បុរសចំណាកប្រទេស​កូរ៉េខាងជើង​ម្នាក់​ឈ្មោះ Kim Keum Hyuk បាន​បង្ហើប​ថា​ ប្រទេស​នេះ​ក៏​មាន​ក្រុម​ចម្រៀង​នារី ដូច​ប្រទេស​កូរ៉េខាងត្បូង​ដែរ ។
បុរសម្នាក់​នេះ​ពិត​ជា​ធ្វើ​ឲ្យគ្រប់គ្នា​ មាន​ការ​ភ្ញាក់​ផ្អើល ដោយ​បាន​និយាយ​ថា៖ «កុំភ្ញាក់​ផ្អើល​អី​ណា ព្រោះ​ថា​នៅ​ប្រទេស​កូរ៉េខាង​ជើង ​ក៏ការឆាក​សម្ដែង​ ដូចក្រុម Girls’ Generation ដែរ ។ ក្រុមចម្រៀងនារី​ទាំង​នោះ​មាន​សមាជិក ៨-៩​នាក់ ដោយ​ស្លៀកខោខ្លីៗ ហើយសម្ដែង​លើ​ឆាក»។

លោក​បាន​បកស្រាយ ​ពីហេតុផល​មួយចំនួន ពីក្រោយ​ការ​សម្ដែង ​នៃការផ្លាស់ប្ដូររបស់កូរ៉េខាងជើង​ថា៖ «គណបក្សកូរ៉េ​ខាងជើង កំពុង​ពង្រឹងការត្រួតពិនិត្យ របស់ខ្លួនលើ​វប្បធម៌ របស់​កូរ៉េខាងត្បូង។ ដូចកាលពីឆ្នាំ​មុន សិស្សជិត ១ម៉ឺននាក់ បាន​សារភាព ។ ដូច្នេះ​ពេល​រឹតបន្តឹង និងពង្រឹងការ​ដាក់ទណ្ឌកម្មលើ ផ្នែកវប្បធម៌ វា​ពិត​ជា​បង្ហាញ​ថា​ ពួកគេ​ (កូរ៉េខាងជើង) ក៏អាច​ធ្វើ​បាននូវរឿងទាំងនោះដូចគ្នាដែរ ព្រម​ទាំងកំពុង​ព្យាយាមរារាំងវប្បធម៌បរទេស យ៉ាង​ពេញទំហឹងកុំឲ្យហូរចូលស្រុក​»។

បុរសដដែល​នៅ​បន្ថែមទៀតថា ៖ «ប៉ុន្តែ​បើទោះជាយ៉ាង​ណា​ ក៏​នៅមានដែនកំណត់ដែរ ។ អ្នក​អាចមើលឃើញថា​ គ្រប់ក្រុមនារី​ទាំងអស់ សុទ្ធ​តែ​កាត់ម៉ូដសក់​ខ្លីដូចៗគ្នា ។ ពួកគេ​មិនអាចបន្ធូរបន្ថយការ​រឹតបន្តឹង​ទាំង​នោះ​បាន​ទេ។ មួយវិញទៀត ប៉ារ៉ូល​បទ​ចម្រៀង​ទាំងអស់ ក៏ត្រូវ​តែ​មាន​ការ​លើក​សរសើរគណបក្ស កាន់អំណាច​ដែរ»៕ sabay

Most Popular

To Top