ជឿជាក់ថា ប្រិយមិត្តជាច្រើន បានស្គាល់រួចហើយ ពីតារាសម្តែងស្រី ដែលមានឈ្មោះល្បីល្បាញ ក្នុងរង្វង់សិល្បៈ គឺអ្នកនាង ឌី សូនីតា ព្រោះថា អ្នកនាងត្រូវបានទស្សនិកជន ចាត់ទុកថា ជាតារាមួយរូបដែលមានទេពកោសល្យ ពូកែសម្តែងទឹកមុខ និងឆ្នាស់ឆ្នើមជាដើម ។
កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ឌី សូនីតា បានបង្ហោះវីដេអូ និងបានសរសេរជាសារ នៅលើគណនីហ្វេសប៊ុក ក្នុងថ្ងៃខួបកំណើត របស់នាង ដោយបានបង្ហាញពីមូលហេតុ ដែលរាល់ពេលនាងសម្តែងរឿងម្តងៗ នាងតែងតែយំលឿន ដោយមិនពិបាក នោះគឺឲ្យតែពលត្រូវ ថតជាតួយំម្តងៗ នាងតែងតែប្រមូលអារម្មណ៏មួយយ៉ាង ពិសេសនោះគឺការនឹករលឹក ចំពោះលោកឪពុករបស់នាង ដែលបានទទួលមរណភាព អស់កាលជាច្រើនឆ្នាំកន្លងទៅ ។ការនឹកស្រណោះ អាលោះអាល័យ ធ្វើឲ្យនាងក្តុកក្តួលចិត្តបង្កើតទៅជា ការយំដែលមានភាពងាយស្រួល ដោយមិនលំបាក រកអ្វីមកជំនួស ។
អ្នកនាង ឌីសូនីតា បានបន្ថែមទៀតថា មនុស្សប្រុសដែលមានឈ្មោះថាប៉ានេះហើយ បានធ្វើឲ្យនាងស្រក់ទឹកភ្នែក នៅពេលដែលនាងនឹកដល់គាត់ ធ្វើឲ្យនាងបំភ្លេចមិន បាន នៅលើលោកនេះ នាងនឹកគាត់ខ្លាំងណាស់ ហើយក៏សង្ឃឹមថា លោកប៉ារបស់នាង និងមើលឃើញនាង ពីលើមេឃពោពេញ ដោយមោទកភាព ។