សិល្បៈ និង កម្សាន្ត

នៅចាំតួឯក ទេពធិតាសង្ក្រាន្តឆ្នាំរកា បានទេ? ពេលនេះសម្រស់នាង កាន់តែស្អាត និងហាយសូរខ្លាំង លំដាប់នារីអភិជន

នារីស្រស់ស្អាត មានឈ្មោះល្បីល្បាញ នៅក្នុងវិស័យសិល្បៈរបាំខ្មែរ កញ្ញា សុគា គឹមលាង បានធ្វើឱ្យអ្នកលេងបណ្ដាញ សង្កមហ្វេសប៊ុកស្គាល់ច្បាស់ បន្ទាប់ពីកញ្ញាបាន លេចមុខធ្វើជាតួឯកទេពធីតា សង្ក្រាន្តឆ្នាំរកា សំរឹទិ្ធស័ក ព.ស ២៥៦២ នៅឯព្រឹត្តិការណ៍សង្គ្រាន្ត ខេត្តសៀមរាប កាលពីឆ្នាំ ២០១៨ ដែលសម្រស់របស់នាង ពិតជាស្រស់ស្អាតខ្លាំង ស័ក្កសមឥតខ្ចោះជានារីខ្មែរ ។

នាអឡុងពេលនោះ ពោលគឺបន្ទាប់ពីបានល្បីឈ្មោះ កញ្ញា សុគា គឹម លាង ក៏តែងតែបង្ហាញខ្លួន ជាមួយភាពសីវិល័យ ហាយសូ ដើរលេងក្រៅប្រទេស ព្រមទាំងប្រើសម្ភារម៉ាកល្បីៗ តម្លៃខ្ទង់ពាន់ដុល្លារផងដែរ ។
ហើយបើងាកមកមើលទីផ្សារ ការងារវិញគឺកាន់តែមមារញឹកខ្លាំង ដោយមានបណ្ដាក្រុមហ៊ុនជាច្រើន ទាក់ទងថតពាណិជ្ជកម្ម ព្រមទាំងខ្សែភាពយន្ត ប៉ុន្តែពេលខ្លះនាងក៏បដិសេធ ព្រោះជាប់រវល់ជាមួយការសិក្សា ។

ជាមួយគ្នានេះដែរ ចាប់តាំងពីបង្ហាញខ្លួន នាកំឡុងឆ្នាំ ២០១៨ រហូតដល់បច្ចុប្បន្ននេះ សង្កេតឃើញថា សម្រស់របស់កញ្ញា សុគា គឹមលាង ហាក់ដូចជាប្រែប្រួល ស្អាតកាន់តែខ្លាំងឡើង ថេមទៀត មើលមួយភ្លែតស្ទើរតែ មិនស្គាល់ថា ជាកញ្ញា សុគា គឹមលាង ឡើយ ។

យ៉ាងណាមិញ បើក្រឡេកមកមើលជីវិត ឯកជនរបស់កញ្ញា សុគា គឹម លាង វិញ ដែលជារឿយៗ នាងតែងតែបង្ហាញ នៅលើកម្មវិធីបណ្ដាញសង្គម បានឱ្យឃើញថា ក្រៅពីប្រើប្រាស់សម្ភារដូចជាកាបូប ស្បែកជើង សម្លៀកបំពាក់ម៉ាកល្បីៗ ថ្លៃៗហើយនោះ នាងក៏មានរថយន្តផ្ទាល់ខ្លួន ស៊េរីទំនើបម៉ាក Rang Rover ពាក់ស្លាកលេខពិសេស ផងដែរ មិនតែប៉ុណ្ណោះនាពេលកន្លងមក គេក៏ដឹងថា នាងធ្លាប់ដូរផ្លាស់ រថយន្តជាច្រើនគ្រឿងមកហើយ ដែលក្នុងនោះមានដូចជា រថយន្ត Lexus NX200t, រថយន្ត Mercedes maybach ជាដើម ។ ហើយកាលពីអំឡុង ចុងឆ្នាំ ២០២០ នាងក៏ធ្លាប់បានបង្ហោះ វីដេអូបើករថយន្ត Supercar ម៉ាក Ferrari ខណៈកំពុងស្នាក់កម្សាន្ត នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ក្រៅពីរថយន្ត កញ្ញា សុគា គឹម លាង ក៏រស់នៅក្រោមទ្រនំផ្ទះវីឡា ដ៏ស្កឹមស្កៃ ដែលនេះបញ្ជាក់ ឱ្យឃើញថា នាងជានាថការីរបាំបុរាណ មួយរូបដែលមានកំណើតពីត្រកូលគ្រួសារ អ្នកមានជីវិភាពខ្ពស់ និងមានមុខមាត់ក្នុងសង្គម ។

គួរបញ្ជាក់ផងដែរថា កញ្ញា សុគា គឹម លាង ក្រៅពីជានាថការីរបាំបុរាណខ្មែរហើយនោះ នាងក៏មានសមត្ថភាពសម្ដែងផងដែរ ដោយកាលពីកំលុងឆ្នាំ ២០១៨ នាងធ្លាប់បានចូលរួម សម្ដែងនៅក្នុងរឿងភាគមួយមានចំណងជើងថា «ព្រះភិក្ខុពនេចរ» ។ ហើយបច្ចុប្បន្ននេះ ទោះបីជាវត្តមានរបស់នាង ហាក់ដូចជារសាតឆ្ងាយ ពីលើឆាកសិល្បៈបន្តិចម្ដងៗក៏ពិតមែន ប៉ុន្តែនាងនៅតែជាទីចំណាប់ អារម្មណ៍របស់ទស្សនិកជន និងអ្នកនិយមលេងបណ្ដាញសង្គម តាមរយៈរូបសម្រស់ដ៏ស្រស់ស្អាត ក៏ដូចជាការស្លៀកពាក់ និងតុបតែងខ្លួនជានារី ហាយសូរ លំដាប់អភិជនជាដើម ៕

ដោយ៖ ម៉ានី

Most Popular

To Top