សិល្បៈ និង កម្សាន្ត

ក្មួយស្រីម្នាក់ របស់តារាចម្រៀង ខេមរៈ សីរីមន្ត កំពុងឆក់បេះដូងកំលោះៗ លើបណ្ដាញសង្គម

ភ្នំពេញ៖ ទស្សនិកជនមួយចំនួនធំច្បាស់ជាបានដឹងហើយថា បច្ចុប្បន្ននេះតារាចម្រៀងគ្រាប់ពេជ្រក្នុងផលិតកម្មរស្មីហង្សមាស គឺលោក ខេមរៈ សិរីមន្ត កំពុងមានក្មួយស្រីៗស្រស់ស្អាតឈរច្រូងច្រាងទន្ទឹមខ្លួន។ ហើយក្មួយៗរបស់លោកទាំងនោះ ក៏ធ្លាប់បានបង្ហាញមុខនៅក្នុង MV បទចម្រៀងរបស់លោកជារឿយៗរួចមកហើយដូចជាបទ “ក្រមុំឥលូវចាស់ៗម្ល៉េះ” និងបទ “វាលត្រែងវាលស្មៅ” ។

ជាមួយគ្នានេះដែរ ក្មួយស្រីម្នាក់របស់លោក ខេមរៈ សិរីមន្ត ក្រោយពីបានលេចមុខសម្ដែងនៅក្នុង MV បទចម្រៀង “ក្រមុំឥលូវចាស់ៗម្ល៉េះ” រួចមក គេឃើញថា នាងកំពុងទទួលបានការងារជាច្រើនទាក់ទងនឹងថតប្រូម៉ូតផលិតផល ហើយនាងក៏កំពុងទទួលបានប្រជាប្រិយភាពខ្លាំងគួរសមដែរនៅលើបណ្ដាញសង្គម ។

យុវតីម្នាក់នោះមានឈ្មោះ ដេននី ជាក្មួយស្រីសាច់ឈាមបង្កើតរបស់ភរិយាលោក ខេមរៈ សិរីមន្ត ។ យុវតីរូបនេះ សង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងហក់ឡើងខ្លាំងស្របពេលជាមួយរូបសម្រស់កាន់តែស្រស់ស្អាតខ្លាំងឡើង ហើយនាងក៏មានដុងសិល្បៈពេញខ្លួនស្រាប់ផងដែរ ។

ក្រៅពីសម្ដែង និងថតប្រ៉ូម៉ូតយុវតីសាច់ខ្ចីមុខកូនកាត់ចិនរូបនេះ ក៏មានសមត្ថភាពច្រៀងយ៉ាងពិរោះផងដែរ ដោយកន្លងមកនាងធ្លាប់បានចេញបទចម្រៀងផ្ទាល់ខ្លួនដែរគឺបទ “នឹកណាស់ ឈឺណាស់” ។

គួរឱ្យដឹងថា ក្រៅពីក្មួយស្រីម្នាក់នេះ លោក ខេមរៈ សិរីមន្ត នៅមានក្មួយស្រីៗស្រស់ស្អាតជាច្រើននាក់ទៀត ដែលទំនងអាចនឹងហក់ចូលសិល្បៈពេញដៃពេញជើងជាមួយលោកនាពេលខាងមុខ ខណៈដែលពេលនេះពួកគេនៅមានវ័យក្មេងខ្ចី ក៏ដូចជាកំពុងរវល់ជាមួយការសិក្សា ៕ដោយ៖ ម៉ានី

Most Popular

To Top