លើលោកនេះរឿងចៃដន្យ ស្មានមិនដល់មានច្រើនអនេក ក្នុងនោះនិយាយពីកូនភ្លោះ ជាធម្មជាតិគឺតែងមានមុខមាត់ ដូចគ្នាបេះបិតតែម្ដង។ ប៉ុន្តែក៏មានករណីដោយឡែកខ្លះដែរ ដែលបុគ្គលពីរនាក់មិនជាប់ សាច់ញាតិនឹងគ្នាសោះ តែបែរជាមុខមាត់ដូចគ្នា ដូចជាសាច់ឈាមភ្លោះ ។
នៅក្នុងសង្គមសិល្បៈហូលីវូដ គេឃើញករណិនេះច្រើន ដោយឡែកក្នុងសង្គមសិល្បៈក៏មានខ្លះដែរ។ ជាក់ស្ដែងប្រិយមិត្តបើតាមដាន ក្រុមគ្រួសារតារា២ដួង គឺ ឌី សូនីតា និង នី រតនា អាចនឹងចាប់អារម្មណ៍ ក្នុងនោះ កូនពួកគេទាំងពីរ មានមុខមាត់ដូចគ្នា ស្ទើរដូចបងប្អូនបង្កើត។
ទោះយ៉ាងណា មិនមានរបាយការណ៍ បែបនោះទេ ធាតុពិត ក្រុមគ្រួសារពួកគេទាំងពីរ មិនជាប់ចំណងទាក់ទងអ្វីក្រៅ ពីក្រោមដំបូលសិល្បៈជាមួយគ្នានោះទេ។ តោះ…ឥឡូវសង្កេតមើលទាំងអស់គ្នាមើល៍ ៖







