សិល្បៈ និង កម្សាន្ត

ពេជ្រ សូលីកា បញ្ចេញតម្រុយកាន់តែច្បាស់ ក្រោយបង្ហាញរូបភាព ត្រជាក់ភ្នែក លើទឹកដីអង្គរ

មហាជនផ្ទុះការសង្ស័យ លើតារាចម្រៀងប្រចាំផលិតកម្មហង្ស មាស ពេជ្រ សូលីកា ដែលនាងបង្ហាញតម្រុយ កាន់តែច្បាស់ហូរហែ ក្រោយបង្ហោះរូបភាពផ្អែមល្ហែម ជាមួយស្វាមី ទំនងជាកំពុងថត Pre-wedding ប្រៀបដូចគូស្នេហ៍ថ្មីថ្មោង ត្រៀមរៀបការឆាប់ៗ។

មួយរយៈចុងក្រោយនេះ សង្កេតឃើញថា តារាចម្រៀងសម្លេងផ្អែមស្រទន់ ពេជ្រ សូលីកា ជាមួយនិងស្វាមីរួមគ្នា បង្ហាញរូបភាពស្អិតរមួត ជាច្រើនសន្លឹកលើបណ្ដាញសង្គម ដែលពួកគេបានថតរូបនៅកន្លែង ស្អាតៗជាច្រើន ក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីទម្លាយរូបថតទាំងនេះ រួចមកអ្នកគាំទ្រ កើតការសង្ស័យថា សូលីកា ថត Pre-wedding ត្រៀមខ្លួនរៀបអាពាហ៍ពិពាហ៍ ក្លាយជាកូនក្រមុំផ្លូវការ បើទោះជាពួកគេមានចំណងដៃកូនប្រុស គួរឱ្យស្រលាញ់ម្នាក់រួចហើយក្ដី។

ក្រោយបង្ករការសង្ស័យនេះរួចមក ស្រាប់តែនៅប៉ុន្មានម៉ោងមុននេះ នាងនិងស្វាមី ទើបតែបង្ហោះរូបភាព ត្រជាក់ភ្នែក លើទឹកដីអង្គររៀបចំខ្លួន នាជំនាន់ ៦០ ដែលផ្ដល់តម្រុយកាន់តែខ្លាំង ឡើងពី Pre- wedding ត្រៀមចូលរោងជ័យ។

យ៉ាងណាមិញជុំវិញរឿងនេះសមីខ្លួន មិនទាន់បញ្ចាក់នៅឡើយទេថា រូបថតទាំងនេះ គ្រាន់តែថតដើម្បីទុកជាអនុសាវរីយ៍ ឬយ៉ាងណានោះ ហើយក្រុមការងារក៏កំពុងទាក់ទង់ ទៅកាន់នាងសុំការបកស្រាយ ពីដំណើរគម្រោងរៀបការ នឹងពាក់ព័ន្ធរូបភាព ទាំងនេះផងដែរ៕

មើលរូបខាងក្រោម៖

ប្រភព៖ សប្បាយ

Most Popular

To Top