សិល្បៈ និង កម្សាន្ត

អត់ខ្វល់រឿងគីឡូ ចិត្ត កញ្ចនា នៅតែអាចបង្ហាញ ភាពស្រស់ស្អាត និងសិចស៊ី លើបណ្ដាញសង្គម

ភ្នំពេញ៖ តារាចម្រៀង ចិត្ត កញ្ចនា នាពេលបច្ចុប្បន្ននេះបាន កសាងប្រជាប្រិយភាពយ៉ាងជោគជ័យ តាមរយៈការផលិតបទចម្រៀង មិនចម្លងគេ (Original Song) ហើយបទចម្រៀងដែលធ្វើឱ្យនាង មានអ្នកគាំទ្រច្រើននោះ មានដូចជា បទ «Missing You», «អ្នកដទៃ», «ភ្លេចខ្លួន» និង បទ«ប្រាប់បានទេ» ជាដើម ។

ទន្ទឹមនឹងសមត្ថភាព ផ្នែកមច្រៀងនេះផងដែរ ទស្សនិកជនក៏បានដឹងថា បច្ចុប្បន្ននេះ តារាចម្រៀងទ្រលុកទ្រលន់ ចិត្ត កញ្ចនា កំពុងមានទីផ្សារខ្លាំងទៅលើការងារ ថតប្រូម៉ូដផលិតធំៗជាច្រើនក្នុងប្រទេស ។ ហើយជាមួយគ្នានេះដែរ គេក៏សម្គាល់ឃើញថា សម្រស់របស់នាងកាន់តែស្រស់ស្អាត ពីមួយថ្ងៃទៅមួយថ្ងៃ មិនតែប៉ុណ្ណោះក៏កាន់តែសិចស៊ីផងដែរ ។

យោងតាមសកម្មភាព លើបណ្ដាញសង្គមប្រចាំថ្ងៃរបស់ ចិត្ត កញ្ចនា បានបង្ហាញឱ្យឃើញថា ត្បិតតែនាងមានគីឡួធ្ងន់បន្តិចក៏ពិតមែន ប៉ុន្តែរាល់ការតុបតែងខ្លួន សុទ្ធតែបង្ហាញនូវភាពស្រស់ស្អាត និងជឿជាក់បំផុត ដោយបានធ្វើឱ្យអ្នកគាំទ្រ ជាច្រើនចាប់ចិត្ត ចាប់អារម្មណ៍យ៉ាងខ្លាំង មកលើរូបនាង ។

សូមបញ្ជាក់ថា ចិត្ត កញ្ចនា មិនត្រឹមតែជា អ្នកចម្រៀង មានសម្លេងពីរោះរណ្ដំ ប៉ុណ្ណោះទេ នាងក៏មានសមត្ថភាពតែង និពន្ធចម្រៀងយ៉ាង ប៉ិនប្រសប់ ដែលធ្វើឱ្យគ្រប់គ្នាមិនតិចនាក់ទេ ដែលគាំទ្ររាល់ចម្រៀងរបស់នាង។ ដូច្នេះហើយទើបកាលពីដើមខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ចិត្ត កញ្ចនា បានទទួលតំណែងខ្ពស់ត្រដែតមួយនោះ គឺជាឯកអគ្គរាជទូតសុឆន្ទះប្រចាំ វគ្គបណ្ដុះ បណ្ដាល WAV ស្ត្រីក្នុងតន្ត្រី៕ ដោយ៖ ម៉ានី

Most Popular

To Top