សិល្បៈ និង កម្សាន្ត

អ្នកនិយមលេងអ៊ីនធើណេត មានការភ្ញាក់ផ្អើល ចំពោះភាពស្រស់ស្អាត របស់នង Giselle ក្នុងរយៈពេលតែមួយឆ្នាំ

កូរ៉េខាងត្បូង៖ក្រុមតារាចម្រៀងនារី៩នាក់ គឺក្រុម AESPA ទទួលបានប្រជាប្រិយភាព ក៏ដូចជាការចាប់អារម្មណ៍ចាប់តាំងពីការបង្ហាញខ្លួនដ៏អស្ចារ្យរបស់ពួកគេកាលពីខែវិច្ឆិកាឆ្នាំមុន ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនាង Giselle ជាសមាជិកម្នាក់នៅក្នុងក្រុមបើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop
វាមានរយៈពេលមួយឆ្នាំហើយចាប់តាំងពីក្រុម AESPAបានចូលប្រឡូកក្នុងឧស្សាហកម្មតន្ត្រី ហើយបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេ ក៏ដូចជាការសម្តែង និងទឹកដកសំឡេងរបស់ពួកគេនៅពេលក្រុមនេះច្រៀងម្តងៗ ។

ថ្មីៗនេះ Giselle ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈនាងបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងអ៊ីនធើណេតចាប់អារម្មណ៍ជាមួយនឹងសម្រស់របស់នាង។
អ្នកនិយមលេងអ៊ីនធើណេតម្នាក់បានបង្កើតការបង្ហោះសហគមន៍អនឡាញមានចំណងជើងថា “Wow, what was done to Giselle” ក្នុងនោះពួកគេបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរូបភាពរបស់ Giselle និងរួមបញ្ចូលរូបថតរបស់ idol ផងដែរ។

អ្នកនិយមលេងអ៊ីនធើណេតរូបនេះបានពន្យល់ថា តើនាងមានស្រស់ស្អាតយ៉ាងនេះក្នុងរយៈពេលតែមួយឆ្នាំបានដោយរបៀបណា? នាងបានធ្វើអ្វីខ្លះ? នេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់រួមមានសក់ និងការតុបតែងខ្លួនរបស់នាង ប៉ុន្តែមើលទៅនាងដូចជាមនុស្សម្នាក់ខុសគ្នាទាំងស្រុងកាលពីមុខន៕ដោយ៖លី ភីលីព

Most Popular

To Top