កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រ Allkpopបានឲ្យដឹងថា កាលពីថ្ងៃ ទី៥ ខែវិច្ឆិកា នាង HyunA បានចែករម្លែករូបថត ជាបន្តបន្ទាប់ នៅលើ Instagram របស់នាង ដោយនាងបានបង្ហាញ ពីក្តីស្រលាញ់ និងស្នេហាផ្អែមល្អែម របស់នាង ដោយបើកចំហ ចំពោះមិត្តប្រុស របស់នាងគឺ លោក Dawn ។
សម្រាប់រូបថតនោះ គេឃើញនាង HyunA និងលោក Dawn ស្លៀកសម្លៀកបំពាក់សមគ្នា និងឈរថតកាមេរ៉ា ។ ក្នុងរូបថតមួយសន្លឹក គេឃើញ ពួកគេថើបគ្នា និងចែករម្លែកក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមក ចំណែករូបថតមួយសន្លឹកទៀត អ្នកទាំង២ត្រូវបានគេមើលឃើញកំពុងលេងសើច ខណៈពួកគេបញ្ចេញភាពស្និទ្ធស្នាល ។
អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណេត ចំពោះស្រលាញ់អ្នកទាំង២នាក់ ខណៈពួកគេបញ្ចេញមតិថា “គួរឲ្យស្រលាញ់ណាស់” “ពួកគេដូចជាតារាហូលីវូដ” “ពួកគេមើលទៅល្អជាមួយគ្នា ហើយពួកគេត្រូវគ្នា ខ្លាំងណាស់” “ពួកគេមើលទៅ សប្បាយណាស់ ” ខ្ញុំស្រឡាញ់ពួកគេជាមួយគ្នា” “ខ្ញុំសង្ឃឹមថាពួកគេសប្បាយចិត្តជារៀងរហូត” និង “ពួកគេជាគូស្នេហ៍ដ៏ល្អបំផុត” ៕
[ដោយ៖លី ភីលីព