សិល្បៈ និង កម្សាន្ត

អ្នកនិយមលេងអ៊ីនធើណេត​ មានការជជែកគ្នាយ៉ាងក្តៅគគុក ជុំវិញអាកប្បកិរិយារបស់ Huening Bahiyyih នៅលើ V Live ដំបូងរបស់ Kep1er

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpopបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ក្រុមចម្រៀងនារី Kep1er បានធ្វើការ V Live ជាលើកដំបូងរបស់ពួកគេ ហើយមានពេលនិយាយ ជាមួយអ្នកគាំទ្ររបស់ពួកគេ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកនិយម លេងអ៊ីនធើណេត មានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺអាកប្បកិរិយារបស់នាង Huening Bahiyyih។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ V Live របស់ក្រុមចម្រៀងស្រី បានបង្កឲ្យមានការពិភាក្សាដ៏ក្តៅគគុក នៅក្នុងសហគមន៍អនឡាញ។ អ្នកនិយមលេងអ៊ីនធើណេតម្នាក់ បានបង្កើតការបង្ហោះសហគមន៍អនឡាញ មានចំណងជើងថា “Oh Huening Bahiyyih ពិតជាធ្វើឲ្យខ្ញុំឈឺចាប់ណាស់” ហើយបានបង្ហោះរូបថត២សន្លឹកពី V Live ។

ក្នុងអំឡុងពេល V Live សមាជិកក្រុម Kep1er ត្រូវបានគេផ្តល់ឲ្យនូវថេប្លេតចំនួន២ ដើម្បីឲ្យក្រុមចម្រៀងស្រី អាចអានផ្នែកមតិយោបល់ របស់អ្នកគាំទ្រ ខណៈសមាជិកផ្សេងទៀត បានប្រមូលផ្តុំគ្នា ទៅកាន់ថេប្លេតនោះ Huening Bahiyyih ត្រូវបានគេឃើញដើរជុំវិញ ដោយមិនអាចមើលឃើញ ថេប្លេតនោះទេ។

អ្នកនិយមលេងអ៊ីនធើណេត ដែលបង្កើតការបង្ហោះនេះ បានបញ្ឆិតបញ្ឆៀងថា សមាជិកផ្សេងទៀតកំពុងចាកចេញ ពី Huening Bahiyyih ហើយបានសរសេរថា ” Oh man ហេតុអ្វីបានជាពួកគេធ្វើដូច្នេះ ចំពោះក្មេង? យ៉ាងណាមិញ មានអ្នកលេងអ៊ីនធើណេតមួយចំនួន បានគិតខុសពីស្ថានភាព។

អ្នកលេងអ៊ីនធឺណិតម្នាក់ បានបញ្ចេញមតិថា អ្នកមិនគួរធ្វើឲ្យមើលទៅដូច Huening Bahiyyih ត្រូវសមាជិកផ្សេងទុកចោលទេ។ អាកប្បកិរិយារបស់នាង គួរតែត្រូវគេរិះគន់មែនទេ? បែបហ្នឹង។ នាងមានភាពអសកម្មយ៉ាងខ្លាំង ពេញមួយការផ្សាយទាំងមូល ហើយអំឡុងពេល ដែលសមាជិកកំពុងអានមតិនានា ។

សូម្បីតែ Yujin មានវ័យចំណាស់ជាងគេ និងមានបទពិសោធន៍ច្រើនជាងគេ ថែមទាំងបានចូលរួមយ៉ាងសកម្ម និងព្យាយាមអានមតិយោបល់ ប៉ុន្តែនាងគ្រាន់តែ អង្គុយនៅទីនោះ កុំនិយាយថា នាងត្រូវបានគេសម្លុត នោះសមាជិកដែលនៅសល់ នឹងទទួលបានយោបល់អាក្រក់៕ ដោយ៖លី ភីលីព

Most Popular

To Top