សិល្បៈ និង កម្សាន្ត

Song Hye Kyo ៖ នាងនឹងសម្ដែងក្នុងរឿងថ្មី ‘The Glory’ ដោយអ្នកនិពន្ធរឿង Kim Eun Sook

កូរ៉េខាងត្បូង ៖ តារាសម្ដែង ដ៏ល្បីល្បាញ Song Hye Kyo ត្រូវបានគេបញ្ជាក់ថា ជាតួឯកក្នុងរឿងថ្មី ‘The Glory’ ដោយអ្នកនិពន្ធរឿង Kim Eun Sook ហើយការថតរឿងភាគ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop ។

យោងតាមមន្ត្រី JTBC ម្នាក់បាននិយាយថា ផែនការសម្រាប់ រឿងភាគ ‘The Glory’ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ ព្រោះរឿងនេះ នឹងត្រូវបានបង្ហាញ ដល់អ្នកទស្សនាទូទាំង ពិភពលោកតាមរយៈ Netflix ។ ‘The Glory’ ពិពណ៌នាអំពីសាច់រឿង របស់តួអង្គសំខាន់ ដែលទទួលរងពីការសម្លុត រង់ចាំការសងសឹក នឹងការសម្លុតដោយរង់ចាំក្លាយ ជាគ្រូបង្រៀន នៅផ្ទះរបស់កូន របស់អ្នកដែលត្រូវគេសម្លុត ។

ជាពិសេសរឿង ‘The Glory’ គឺជារឿង ដែលនិពន្ធដោយអ្នកនិពន្ធ Kim Eun Sook បានធ្វើការលើរឿងភាគល្បីៗ ជាច្រើនដូចជារឿង ‘Descendants of the Sun’ និង ‘Goblin’ ។ អ្នកនិពន្ធ Kim Eun Sook នឹងសរសេររឿងសងសឹក ដែលខុសគ្នាយ៉ាងខ្លាំង ពីប្រភេទស្នេហា អតីតកាលរបស់នាង។ យោងតាមរបាយការណ៍ Song Hye Kyo ត្រូវបានបញ្ជាក់ថា នឹងមានវត្តមាននៅក្នុងរឿង នេះនៅដើមដំបូង ៕ដោយ៖លី ភីលីព

Most Popular

To Top