សិល្បៈ និង កម្សាន្ត

សំណុំរឿងរំលោភផ្លូវភេទ អតីតសមាជិក AOA នាង Mina បញ្ជូនបន្តទៅអយ្យការ

កូរ៉េខាងត្បូ ៖ យោងតាមទីភ្នាក់ងារប៉ូលីសទីក្រុង Busan បាននិយាយថា កាលពីថ្ងៃទី១ ខែធ្នូ ប៉ូលីសបានទទួលពាក្យ បណ្តឹងពីនាង Mina កាលពីដើមឆ្នាំនេះ ហើយពួកគេបាននឹង កំពុងស៊ើប អង្កេតលើបុរសម្នាក់ ក្នុងវ័យ២០ឆ្នាំ ពីបទរំលោភសេពសន្ថវៈ និងវាយដំ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Allkpop។

ករណីនេះត្រូវបានបញ្ជូនបន្ត ទៅអយ្យការកាលពីពេលថ្មីៗនេះ ហើយមន្ត្រីប៉ូលីសម្នាក់ បានពន្យល់ថា ឧក្រិដ្ឋកម្មបានកើតឡើង កាលឆ្នាំ២០០៧ ប៉ុន្តែយើងអាចបញ្ជាក់ អំពីឧក្រិដ្ឋកម្មនេះ ដោយការស៊ើបអង្កេតយ៉ាងដិត ដល់នូវមនុស្ស ដែលពាក់ព័ន្ធនៅពេលនោះ ។

នាង Mina មានដើមកំណើតនៅទីក្រុង Busan បានបង្ហាញខ្លួន នៅលើ YouTube កាលពីខែកញ្ញាឆ្នាំនេះ ហើយបានអះអាងថា នាងត្រូវបានក្មេងប្រុសម្នាក់ រំលោភបំពានផ្លូវភេទ នៅពេលនាង មានអាយុ ត្រឹមតែ ១៤ ឆ្នាំ។ នៅក្នុងវីដេអូនាង Mina បានពន្យល់ ថា មិត្តរបស់ខ្ញុំ បានប្រាប់ខ្ញុំថា នាង កំពុងជួបសិស្សប្រុស ដូច្នេះខ្ញុំក៏ដើរតាមនាង ទៅផ្ទះទទេ នោះហើយជាកន្លែង ដែលខ្ញុំត្រូវក្មេងប្រុស ចំណាស់ចាប់រំលោភ ។

ខ្ញុំបានប្រាប់លោកថា ខ្ញុំចង់ចាកចេញ ប៉ុន្តែខ្ញុំត្រូវបានគេវាយនឹងដបស្រាបៀរអស់រយៈពេល ៤ ម៉ោង ហើយលោកបានវាយ ខ្ញុំគ្រប់ទីកន្លែង។ ខ្លួនខ្ញុំលើកលែងតែមុខរបស់ខ្ញុំ វាមិនអីទេ បើអញ្ចឹងមែន ប៉ុន្តែខ្ញុំត្រូវគេចាប់រំលោភ ហើយត្រូវបានដោះលែងវិញនៅម៉ោង ២ ទៀបភ្លឺ ខ្ញុំដើរមិនរួចទេ ព្រោះខ្ញុំត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងរ ជុំវិញការអួត អំពីឧក្រិដ្ឋកម្មរបស់លោក ។

ក្នុងអំឡុងពេលវីដេអូ YouTube Mina បានពន្យល់ពីមូលហេតុ ដែលនាងមិនទូរស័ព្ទទៅប៉ូលីស ចំណែកនាងបាន ពន្យល់ថា ប្រសិនបើខ្ញុំហៅប៉ូលីស វាគ្រាន់តែជាកន្លែងឃុំឃាំង អនីតិជនសម្រាប់គាត់ ខ្ញុំខ្លាចគាត់សងសឹក៕

Most Popular

To Top