សិល្បៈ និង កម្សាន្ត

លោក San E រកប្រាក់បានជិត ២00 លានវ៉ុនក្នុងមួយខែ និងបង្ហាញពីការបំផុសគំនិតនៅពីក្រោយបទចម្រៀង

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារារ៉េបកូរ៉េខាងត្បូង San E បានបង្ហាញថា បទចម្រៀង “A Midsummer Night’s Sweetness” នាំឲ្យលោកទទួលបានប្រាក់កម្រៃយ៉ាងច្រើនហើយបង្ហាញពីការបំផុសគំនិតនៅពីក្រោយបទចម្រៀង។


កម្មវិធី ‘Korean Foreigners’ តារារ៉េបរូបនេះត្រូវបានគេសួរថា ហេតុអ្វីបានជាការបំផុសគំនិតនៅពីក្រោយបទចម្រៀងរបស់លោក ហើយលោកបាននិយាយថា ខ្ញុំទទួលបានការបំផុសគំនិតតន្ត្រីតាមរយៈសិល្បៈនៃប្រភេទផ្សេងៗ ។ នៅពេលត្រូវបានគេសួរថា តើវាដូចគ្នាសម្រាប់ “A Midsummer Night’s Sweetness” San E បានឆ្លើយថា ទេ វាត្រូវបានគេបង្កើតឡើង ខណៈពេលកំពុងផឹក soju នៅទន្លេ Han។


លោកក៏បានធ្វើឲ្យគណៈកម្មាការ និងភ្ញៀវភ្ញាក់ផ្អើលផងដែរ ដោយប្រាប់គ្រប់គ្នាថា លោកទទួលបានប្រាក់កម្រៃប៉ុន្មានពីបទចម្រៀងឆ្នាំ ២0១៤ ដែលលោក និង Raina ច្រៀង។ San E បានបន្តថា នៅពេលវារកលុយបានល្អ ខ្ញុំរកបាន ២00 លានវ៉ុន (១៦៨,0៩២.៦៨ ដុល្លារ) ជាថ្លៃរក្សាសិទ្ធិ។

ស្តាប់បទ “A Midsummer Night’s Sweetness” របស់ San E និង Raina ខាងលើ៕

ដោយ៖លី ភីលីព

Most Popular

To Top