សិល្បៈ និង កម្សាន្ត

តារាចម្រៀងស្រី Jimin អតីតសមាជិក AOA នឹងចែកផ្លូវគ្នាជាមួយ FNC Entertainmentជាផ្លូវការ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា FNC Entertainment ប្រកាសពីកិច្ចសន្យា របស់ពួកគេជាមួយអតីត សមាជិកក្រុម AOA នាង Jimin បានផុតកំណត់ជាផ្លូវការហើយ ។

ផលិតកម្ម FNC Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ មួយដោយប្រកាសថា កិច្ចសន្យាផ្តាច់មុខ របស់អតីតសមាជិក AOA នាង Jimin ជាមួយភ្នាក់ងារបានដល់ទីបញ្ចប់ហើយ ។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ផ្លូវការ របស់ FNC Entertainment ថា យើងជូនដំណឹងដល់អ្នកថា កិច្ចសន្យាផ្តាច់មុខរបស់សិល្បករ Jimin របស់ក្រុមហ៊ុនរបស់យើង បានផុតកំណត់ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២0២២ ។
យើងសូមថ្លែងអំណរគុណ ចំពោះនាង Jimin ដែលបានធ្វើសកម្មភាព ជាតារាចម្រៀង នៅក្រុមហ៊ុន របស់យើងអស់រយៈពេល៩ឆ្នាំ កន្លងមកនេះ ទោះបីជាទំនាក់ទំនង របស់យើងជាមួយនាង Jimin បានបញ្ចប់ ក៏ដោយ យើងសុំឲ្យអ្នកផ្ញើការគាំទ្រ និងការលើកទឹកចិត្ត ដ៏កក់ក្តៅរបស់អ្នក ចំពោះកិច្ចខិតខំប្រឹងប្រែ ងនាពេលអនាគតរបស់នាង Jimin ៕ ដោយ៖លី ភីលីព

Most Popular

To Top