សិល្បៈ និង កម្សាន្ត

ទោះមិនសូវសិចស៊ី ប៉ុន្តែ សេង រដ្ឋា មានសម្រស់គួរឱ្យទាក់ទាញខ្លាំង

ភ្នំពេញ៖ កញ្ញា សេង រដ្ឋា បច្ចុប្បន្ននេះ ត្រូវបានទស្សនិកជនមើលឃើញថា សម្រស់របស់នាងកាន់តែស្រស់ស្អាត និងលេចធ្លោបំផុតរាល់ពេល ដែលនាងតុបតែងខ្លួនបែបសិចស៊ីម្ដងៗ តែទោះជាយ៉ាងណាក៏ដោយ នាងពុំដែលតែងខ្លួនសិចស៊ី លើសលុបពេកឡើយ ។

ការសម្លឹងឃើញពីសំណាក់អ្នកគាំទ្រ ក៏ខុសគ្នាពីក្រុមផលិតករប៉ុន្មានឡើយ ដោយសព្វថ្ងៃនេះ សេង រដ្ឋា កំពុងមមារញឹកជាមួយការងារថតជាច្រើន ។ ហើយកន្លងមកនាង បានលេចវត្តមាន គ្រងតំណែងជាតួឯកស្រី ក្នុងកុនភាគដំបូង របស់ផលិតកម្ម Ad Music ចាក់បញ្ចាំងនៅទូរទស្សន៍ភីអិនអិន មានចំណងជើងថា «បាបស្នេហ៍អតីត» ។ ក្រៅតីនេះ នាងត្រូវបានអញ្ជើញថតផ្សព្វផ្សាយ ឱ្យសម្អាងការធំៗជាច្រើនក្នុងប្រទេស ។

ជារឿយៗ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រីស្រស់រាងតូចច្រឡឹងរូបនេះ តែងតែបង្ហោះរូបថតស្អាតៗ ជាមួយនឹងការស្លៀកពាក់សាមញ្ញៗ និងសិចស៊ីតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែមើលទៅគួរឱ្យទាក់ទាញបំផុត ។

គួរឱ្យដឹងថា កញ្ញា សេង រដ្ឋា អតីត Miss Grand Cambodia 2020 ដែលបានលាលែង ពីតំណែងមិនបានចូលរួមប្រកួតបន្ត នៅប្រទេសថៃឡើយ ដោយតំណែងនេះ ត្រូវបានផ្ទេរទៅឱ្យកញ្ញា លីវ ជីលី ដែលជាកញ្ញាឯករងទី២ (2nd Runner-up) ជំនួសវិញ ។

ត្បិតតែមិនមានឱកាស បានប្រកួតកម្មវិធី Miss Grand 2020 ប៉ុន្តែ សេង រដ្ឋា នៅតែមានឱកាសទទួលបាន ការងារជាច្រើន តាមរយៈរូបសម្រស់ និងសមត្ថភាពរបស់នាង ៕ ដោយ៖ ម៉ានី

Most Popular

To Top