សិល្បៈ និង កម្សាន្ត

កម្មវិធី ‘The Show’ របស់ SBS MTV បានបញ្ជាក់ពីក្រុម MC របស់ខ្លួនជាផ្លូវការ សម្រាប់ឆ្នាំ ២0២២

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងប្រុស កូរ៉េខាងត្បូង Yeosang សមាជិក ATEEZ នឹងបន្តធ្វើជាម្ចាស់ផ្ទះកម្មវិធី ‘The Show’ របស់ SBS MTV នៅឆ្នាំនេះជាមួយនឹង MCs ថ្មីរបស់ Kep1er’s Chaehyun & CRAVITY’s Minhee ។

លោក Yeosang របស់ ATEEZ នឹងត្រលប់មក ‘The Show’ នៅឆ្នាំ ២0២២ បន្ទាប់ពីធ្វើការជាមួយ Kim Yo Han របស់ WEi និង Jihan របស់ Weekly ពេញមួយឆ្នាំ ២0២១។ លើកនេះ Yeosang នឹងដើរតួជាក្រុម MC ចាស់ជាងគេ ដោយដឹកនាំមិត្តរួមក្រុមថ្មីរបស់លោក ហើយChaehyun របស់ Kep1er និង Minhee ក្រុម CRAVITY!

នៅឆ្នាំ ២0២២ ‘The Show’ គ្រោងនឹងនាំយកអ្នកគាំទ្រ K-Pop នូវមាតិកាថ្មី ដ៏គួរឲ្យរំភើបបន្ថែមទៀត ហើយជាដំបូង MC Yeosang នឹងបន្តជួបជា មួយសិល្បករ K-Pop ផ្សេងៗ តាមរយៈផ្នែកផ្ទាល់ខ្លួន របស់លោក ‘Uncommon Dance Lessons’ ។ ពិធីករ Chaehyun និង Minhee ក៏នឹងស្វាគមន៍ទស្សនិកជនជាមួយនឹងផ្នែកផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ដូច្នេះរង់ចាំ តាមដានទាំងអស់គ្នា !
ទន្ទឹមនឹងនេះ ‘The Show’ របស់ SBS MTV គ្រោងនឹងត្រឡប់មកវិញនៅឆ្នាំ ២0២២ ជាមួយនឹងការចាក់ផ្សាយលើកដំបូងនៅថ្ងៃទី ២៥ ខែមករា៕

Most Popular

To Top