សិល្បៈ និង កម្សាន្ត

នាង Soyeon អតីតសមាជិកក្រុម T-ara អាយុ៣៤ឆ្នាំ ប្រកាស​រៀបការ ជាផ្លូវការហើយ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង កូរ៉េខាងត្បូងម្នាក់ ជាអតីតសមាជិក ក្រុមតារាចម្រៀងស្រី កូរ៉េខាងត្បូង T-ara នាង Soyeon បានប្រកាសជាផ្លូវការថា នាងនឹងរៀបការ ជាមួយមិត្តប្រុសរបស់នាង គឺកីឡាករបាល់ទាត់លោក Jo Yoo Min ។

នៅថ្ងៃទី ១៨ ខែមករា ទីភ្នាក់ងារគ្រប់គ្រង នាង Soyeon របស់ Think Entertainment បានបញ្ជាក់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយថា តារាចម្រៀង និងតារាសម្តែង Soyeon នឹងរៀបការជាមួយកីឡាករបាល់ទាត់ Jo Yoo Min របស់ Suwon FC ។ ចុងបញ្ចប់នាង Soyeon នឹងរវល់ក៏ដូចជាលោក Jo Yoo Min ពេញមួយរដូវកាលនេះ។ សូមចូលរួមអបអរសាទរចំពោះអនាគតដ៏ភ្លឺស្វាងរបស់គូស្នេហ៍មួយគូនេះ ហើយក៏ទន្ទឹងរង់ចាំសកម្មភាពបន្តរបស់ Soyeon លើវិស័យជាច្រើន។

ជាមួយគ្នានេះ គូដណ្តឹងរបស់ Soyeon Jo Yoo Min (អាយុ ២៥ ឆ្នាំ) លេងជាខ្សែបម្រើកណ្តាល សម្រាប់ក្រុម Suwon FC ក្នុងក្របខ័ណ្ឌ K League 1 ។ តារាទាំង២បានណាត់ជួបគ្នា៣ឆ្នាំមកហើយ ។ អបអរសាទរគូស្នេហ៍ ក្នុងពិធីរៀបការនាពេលខាងមុខ! ៕ដោយ៖លី ភីលីព

Most Popular

To Top