កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អ្នកនិយមលេងអ៊ីនធើណេត រាប់លាននាក់ កំពុងញែកជែកយ៉ាងក្តៅគគុក លើកបណ្តាញទំនាក់ទំនាក់សង្គម ពីមូលហេតុដែលតារាចម្រៀងកូរ៉េ នាង Na-Eun មិនចូលរួមការផ្សព្វផ្សាយ អាល់ប៊ុមរបស់ A Pink។
ដូចដែលបានរាយការណ៍ពីមុន អ្នកគាំទ្របានងាកមកគាំទ្រ នាង Na-Eun បន្ទាប់ពីលឺថា នាងនឹងមិនចូលរួមក្នុងទិដ្ឋភាព នៃការផ្សព្វផ្សាយនៃអាល់ប៊ុមពិសេសគម្រប់ខួប ១0 ឆ្នាំរបស់ A Pink នាពេលខាងមុខនោះទេ។ ទោះបីជា YG Entertainment បានធ្វើសេចក្តីថ្លែងការណ៍ អំពីបញ្ហានេះរួចហើយក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធើណេត កំពុងពិភាក្សាអំពីទ្រឹស្ដីចោទថា បានបង្ហោះទៅកាន់គេហទំព័រ សហគមន៍របស់ Nate Pann នៅថ្ងៃទី ១៩ ខែមករា។
ការបង្ហោះនោះបានបញ្ជាក់ថា តាមពិត Na-Eun រវល់នឹងកាលវិភាគសម្តែងរបស់នាង ប៉ុន្តែនាងនៅតែថត និងថតអាល់ប៊ុមពិសេស ហើយនាងកំពុងរង់ចាំផ្សព្វផ្សាយ ជាមួយសមាជិករបស់នាង។
មានការយឺតយ៉ាវខ្លះពីម៉ោងកំណត់ ធ្វើឲ្យមានការពិបាកក្នុងការសម្របសម្រួល ជាមួយកាលវិភាគរបស់នាង និងធ្វើឲ្យនាងមិនអាចចូលរួម ក្នុងសកម្មភាពចាក់ផ្សាយ។ អ្នកសោកស្តាយដែលសមាជិក ស្រីស្អាត៦នាក់ A Pink នឹងមិនធ្វើការផ្សព្វផ្សាយជាមួយគ្នាភាគច្រើន ប្រហែលជាសមាជិកខ្លួនឯង៕ ដោយ៖លី ភីលីព