សិល្បៈ និង កម្សាន្ត

Kim Tae Ri និង Nam Joo Hyuk បង្ហាញពីរូបភាពដ៏ល្អឥតខ្ចោះ របស់ជីវិតយុវវ័យ លើផ្ទាំងរូបភាពសំខាន់ សម្រាប់ ‘Twenty Five, Twenty One’

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា សម្រាប់ការត្រៀមខ្លួន ដើម្បីជីវិតយុវវ័យរបស់អ្នកម្តងទៀត ជាមួយនាង Kim Tae Ri និងលោក Nam Joo Hyuk ក្នុងរឿងភាគថ្មី របស់ទូរទស្សន៍ tvN មានឈ្មោះថា ‘Twenty Five, Twenty One’! ។

ការចាក់ផ្សាយនៅខែក្រោយនៅថ្ងៃទី ១២ ខែកុម្ភៈ សម្រាប់’Twenty Five, Twenty One’ កើតឡើងក្នុងឆ្នាំ ១៩៩៨ នៅពេលវិបត្តិ IMF បានវាយប្រហារគ្រួសារកូរ៉េខាងត្បូងភាគច្រើន ជាមួយនឹងការតស៊ូផ្នែកហិរញ្ញវត្ថុ យ៉ាងធ្ងន់ធ្ងរ។ តារាសម្ដែង Kim Tae Ri នឹងសម្ដែងជាតួសិស្សវិទ្យាល័យម្នាក់ ឈ្មោះ Na Hee Do ជាក្មេងស្រីដែលមានចំណង់ចំណូលចិត្ត មិនចេះរីងស្ងួត។

ដោយសារវិបត្តិហិរញ្ញវត្ថុ ក្រុមកីឡាហ៊ុមព័ទ្ធសាលារបស់នាងត្រូវបានរំសាយ ប៉ុន្តែនាងនៅតែបន្តក្តីសុបិន ចង់ក្លាយជាអ្នកអាជីពក្នុងវិស័យកីឡា យ៉ាងក្លៀវក្លាជាងពេលណាៗទាំងអស់។ ផ្ទុយពី Kim Tae Ri និងលោក Nam Joo Hyuk ត្រឡប់មកសម្តែងក្នុងរឿងតូចតាចវិញ ក្នុងនាមជាបុរសវ័យក្មេងម្នាក់ឈ្មោះ Baek Yi Jin មានទម្ងន់ធ្ងន់ជាកូនច្បង ក្នុងគ្រួសារដែលជួបការលំបាក។ លោកបញ្ចប់ការងារគ្រប់ប្រភេទ រហូតដល់ថ្ងៃមួយ លោកបានចាប់យកអាជីព ជាអ្នកយកព័ត៌មាន៕ ដោយ៖លី ភីលីព

Most Popular

To Top