កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Soyu និងលោក Huh Gak នឹងចេញបទថ្មី ដោយសហការជាមួយគម្រោង ‘Imagination’ របស់ NCTSOFT បន្ទាប់ពីអ្នកទំាង២នាក់ ប្រកាសជាផ្លូវការ។
នៅថ្ងៃទី ៣ ខែកុម្ភៈ ម៉ាកយីហោមាតិកាវប្បធម៌របស់ NC FEVER បានប្រកាសថា នាង Soyu និងលោក Huh Gak នឹងចូលរួមក្នុងគម្រោង ‘ការស្រមើស្រមៃ’ របស់ពួកគេ។ ពួកគេនឹងសហការលើបទទី២របស់គម្រោង “Fine” ដែលមានទំនុកច្រៀងពណ៌នា អំពីការផ្លាស់ប្ដូរបានឃើញ ក្នុងជីវិតប្រចាំថ្ងៃធម្មតា របស់អ្នកបន្ទាប់ពី COVID-19 ។
មនុស្សជាច្រើនទន្ទឹងរង់ចាំភាពស៊ីសង្វាក់គ្នា រវាងនាង Soyu និងលោក Huh Gak ត្រូវបានគេស្គាល់ថា ជា “អ្នកជំនាញការសហការ”។ NCSOFT ពីមុនបានចេញផ្សាយបទ សហការដំបូងរបស់ពួកគេ “Ohayo My Night” ដែលបង្ហាញពី D-Hack និង Weeekly’s Soojin ។
ទន្ទឹមនឹងនេះ បទ “Fine” របស់ Soyu និង Huh Gak នឹងត្រូវបានចេញផ្សាយ តាមរយៈវេទិកាតន្ត្រីផ្សេងៗនៅថ្ងៃទី ១0 ខែកុម្ភៈ ៕ ដោយ៖លី ភីលីព