កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រី២នាក់ ដែលមានសម្រស់ស្រស់ស្អាត និងសាច់សខ្ចី នាងDayeon និងនាង Yujin សមាជិកក្រុម Kep1er បានជាសះស្បើយពីជំងឺ COVID-19 ជាផ្លូវការហើយ។
កាលពីថ្ងៃទី ៩ ខែកុម្ភៈ ផលិតកម្ម Wake One និង Swing Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ទាក់ទងនឹង Dayeon និង Yujin របស់ Kep1er ដែលអ្នកអាចរកបាននៅខាងក្រោមថា ថ្មីៗនេះ សមាជិកក្រុម Kep1er នាង Dayeon និង Yujin ដែលបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 បានទទួលការជូនដំណឹង អំពីការជាសះស្បើយពេញលេញ របស់ពួកគេ។
សមាជិកទាំង២ បានអនុលោមតាមគោលការណ៍ណែនាំ បង្ការកំឡុងពេលដាក់ឲ្យនៅដាច់ពីគេ និងផ្តោតលើការព្យាបាល ហើយពួកគេត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីអាជ្ញាធរសុខាភិបាល បានកំណត់ថា មិនមានហានិភ័យ នៃការរីករាលដាល COVID-19 ទៀតទេ។
អរគុណអ្នកគ្រប់គ្នា ដែលបារម្ភសម្រាប់ពួកគេ និងសម្រាប់ការផ្ញើការគាំទ្ររបស់អ្នក។ ក្រុមហ៊ុនរបស់យើង នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ដើម្បីសុវត្ថិភាពសិល្បករ និងបុគ្គលិករបស់យើង៕ ដោយ៖លី ភីលីព